កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe ជាប់ជាកីឡាករថ្លៃជាងគេលើលោកឆ្នាំ២០២២ និងមានប្រាក់ឈ្នួល៨១ម៉ឺដុល្លារមួយសប្តាហ៍
07, Jun 2022 , 2:59 pm        
រូបភាព
Kylian Mbappe ខ្សែប្រយុទ្ធ​ Paris Saint-Germain ​ក្លាយជា​កីឡាករ​បាល់ទាត់​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​លើ​លោក ២១៩លានដុល្លារអាម៉េរិក​ គិតត្រឹមឆ្នាំ២០២២នេះ។ Vinicius Junior ខ្សែបម្រើប្រយុទ្ធ Real Madrid និង Erling Haaland របស់ Borussia Dortmund ដែលត្រៀមចូលរួមជាមួយ Manchester City រដូវកាលថ្មីខាងមុខ ស្ថិតនៅចំណាត់ថ្នាក់ទី២ និងទី៣ ចំណោមកីឡាករថ្លៃជាងគេទាំង១០។


យោងតាមការវាយតម្លៃរបស់ក្រុមស្រាវជ្រាវ CIES Football Observatory កីឡាករបាល់ទាត់ចំនួន១០ដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងពិភពបាល់ទាត់លើលោក កីឡាករបារាំង Mbappe កីឡាករប្រេស៊ីល Vinicius Jr និង Haaland របស់ន័រវែសឈរលើគេក្នុងតារាង។
 
CIES វាយតម្លៃលើតម្លៃផ្ទេរកីឡាករតាមរយៈអាយុ ទម្រង់លេងលើទីលាន តម្លៃសេដ្ឋកិច្ចរបស់ក្លិបពួកគេប្រកបអាជីព និងភាពល្បីរបស់កីឡាករម្នាក់ៗ។
 
Mbappe វ័យ២៣ឆ្នាំ ដែលបានច្រានចោលការផ្លាស់ទៅ Real Madrid ដើម្បីបន្តនៅ Paris St-German ដោយទទួលបានថ្លៃពលកម្មច្រើនកប់ពពកជាង៨០ម៉ឺនដុល្លារក្នុងមួយសប្តាហ៍នោះ មានតម្លៃខ្លួនទិញផ្តាច់កិច្ចសន្យា (Buy Out Clause) ខ្ពស់ជាងគេចំនួន២១៩លានដុល្លារ។
 
Vinicius Jr ខ្សែបម្រើស្លាប វ័យ២១ឆ្នាំ ដែលស៊ុតបញ្ចូលទីជួយ Real Madrid ឈ្នះ Liverpool វគ្គផ្តាច់ព្រ័ត្រ Champions League ស្ថិតនៅលេខចំណាត់ថ្នាក់ទី២ មានតម្លៃផ្ទេរ ១៩៨លានដុល្លារ។ Haaland ខ្សែប្រយុទ្ធរបស់ក្រុម Man City វ័យ២១ឆ្នាំឈរលេខរៀងទី៣ជាមួយតម្លៃផ្ទេរ ១៦៣លានដុល្លារ ។
 
​ខាងក្រោម​នេះ​យើង​នឹង​បង្ហាញ​លោកអ្នក​អំពី​កីឡាករ​​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃជាងគេ​ទាំង​១០ សម្រាប់​ឆ្នាំ​២០២២៖
 
១- Kylian Mbappe (Paris Saint-Germain) តម្លៃ ៣០៥ លាន​ដុល្លារ​អាមេរិក​
២. Vinicius Junior (Real Madrid) តម្លៃ ១៩៨លានដុល្លារ 
៣. Erling Haaland (Manchester City) តម្លៃ១៦៣លានដុល្លារ
៤. Pedri (Barcelona) តម្លៃ១៦៣លានដុល្លារ
៥. Jude Bellingham (Borussia Dortmund) តម្លៃ១៤៣លានដុល្លារ
៦. Phil Foden (Manchester City) តម្លៃ ១៣២លានដុល្លារ
៧. Frenkie de Jong (Barcelona) តម្លៃ ១២០លានដុល្លារ
៨. Luis Diaz (Liverpool) តម្លៃ ១១៧លានដុល្លារ
៩. Ruben Dias (Manchester City) តម្លៃ ១១៧លានដុល្លារ
១០. Ferran Torres (Barcelona) តម្លៃ១១៦,៩៩លានដុល្លារ៕
 
 

Tag:
 Kylian Mbappe
  កីឡាករថ្លៃជាងគេលើលោក
© រក្សាសិទ្ធិដោយ thmeythmey.com