ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ឡុង កុសល៖ ពុំមានការហាមឃាត់ការថតរូបនៅតំបន់ប្រាសាទទេ
11, Jun 2022 , 3:59 pm        
រូបភាព
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា។ រូបភាព៖ អាជ្ញាធរជាតិអប្សរា
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា។ រូបភាព៖ អាជ្ញាធរជាតិអប្សរា
សៀមរាប៖ សាធារណជនមួយចំនួន បានបង្ហាញការមិនពេញចិត្ត ចំពោះសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ពីការកំហិតការប្រើប្រាស់ឧបករណ៍ថតរូបក្នុង តំបន់ប្រាសាទនៃរមណីយដ្ឋានអង្គរ។ ពួកគេយល់ថា អាជ្ញាធរជាតិអប្សរាកំពុងដើរថយក្រោយ ដោយពុំអនុញ្ញាតឱ្យអ្នកថតរូប ផ្តិតយករូបភាពប្រាសាទស្អាតៗ ផ្សព្វផ្សាយទៅពិភពលោកខាងក្រៅ។ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ពន្យល់ថា ពុំមានការហាមឃាត់អ្វីនោះទេ គ្រាន់តែតម្រូវឱ្យអ្នកថតរូបដែលមានការប្រើប្រាស់ឧបករណ៍សម្ភារទំនើបៗ ក្នុងនោះក៏មានអ្នកថតមុនរៀបការផងនោះ ដាក់ពាក្យសុំជាមុន ដើម្បីឱ្យដឹងពីគោលបំណងនៃសកម្មភាពថតតែប៉ុណ្ណោះ និងងាយស្រួលគ្រប់គ្រង ឬបង្ការសកម្មភាពខុសឆ្គងណាមួយ ដែលនឹងប៉ះពាល់ដល់តម្លៃនៃវប្បធម៌ជាតិតែប៉ុណ្ណោះ។

 
ព័ត៌មានលម្អិត សូមស្ដាប់បទសម្ភាសខ្លីរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ដូចតទៅ៖ 



 
ទាក់ទងនឹងបញ្ហានេះ កន្លងមក ស្ថាប័នព័ត៌មានអន្តរជាតិ និងជាតិមួយចំនួន​ ក៏តម្រូវឱ្យអនុវត្តន៍ដូចគ្នានេះដែរ។ ការស្នើសុំលិខិតអនុញ្ញាត គឺមានភាពងាយស្រួល ដោយអាជ្ញាធរជាតិអប្សរា នឹងចេញបណ្ណមួយសន្លឹក ដើម្បីឱ្យពួកគេមានសិទ្ធិពេញលេញ កំឡុងពេលចុះថតរូបជុំវិញតំបន់ប្រាសាទក្នុងរមណីយដ្ឋានអង្គរ។ ផ្ទុយទៅវិញ ប្រសិនបើពុំមានលិខិត ឬបណ្ណទាំងនោះទេ ការប្រើប្រាស់កាមេរ៉ាថតរូប ពិសេសការប្រើប្រាស់ជើងកាមេរ៉ា នឹងត្រូវបានហាមឃាត់ដោយភ្នាក់ងារទេសចរណ៍ប្រចាំតាមប្រាសាទនីមួយៗ៕
 

Tag:
 ការថតរូបក្នុងតំបន់ប្រាសាទ
  ឡុង កុសល
© រក្សាសិទ្ធិដោយ thmeythmey.com