ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ប្រាសាទសួរព្រ័ត្រ ទីតម្កល់ទេពពិសេសតំណាងនគរទាំង១២ នៅសម័យចក្រភពខ្មែរ
12, Jun 2022 , 7:19 pm        
រូបភាព
លោក អ៊ឹម សុខរិទ្ធី កំឡុងពេលផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ។ រូបភាព៖ អ៊ីសា រ៉ហានី
លោក អ៊ឹម សុខរិទ្ធី កំឡុងពេលផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ។ រូបភាព៖ អ៊ីសា រ៉ហានី
សៀមរាប៖ ប្រាសាទសួរព្រ័ត្រ ឬខ្លះតែងហៅប្រាសាទនាង១២ ជាប្រាសាទដែលមានភាពអាថ៌កំបាំងបន្ដិច និងពុំសូវមានឯកសារនិយាយច្រើនទេ ពីប្រាសាទនេះ។ យ៉ាងណា អ្នកស្រាវជ្រាវបានប្រឹងប្រែងស្វែងរក ពីប្រវត្តិ និងការគោរពប្រាសាទនេះ។ តាមការស្រាវជ្រាវកន្លងម គេយល់ថា ប្រាសាទនេះសង់ឡើងនាចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ពេលព្រះអង្គគ្រប់គ្រងចក្រភពខ្មែរ។ ប្រាសាទសួរព្រ័ត្រ ក៏ជាទីតម្កល់ទេពទាំង១២ សម្រាប់ការគោរពបូជាទេពដ៏ពិសេស និងតំណាងនគរទាំង១២ ដែលចំណុះ ឱ្យចក្រភពខ្មែរ។ ប្រាសាទដែលសង់ពីថ្មបាយក្រៀម និងមានរចនាបថ ទំហំ ដូចៗគ្នានេះ ក៏ជាទីសម្រាប់ដាក់សួយសាអាករ ដែលនគរនីមួយៗ យកមកថ្វាយសេ្ដចគ្រប់គ្រងចក្រភពនាសម័យបុរាណផងដែរ៕

 
ព័ត៌មានពិស្ដារ សូមស្ដាប់ការពន្យល់លម្អិតពីលោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា ដូចតទៅ៖ 



 



Tag:
 ប្រាសាទសួរព្រ័ត្រ
  ប្រាសាទនាង១២
© រក្សាសិទ្ធិដោយ thmeythmey.com