សង្គមជាតិ
​បច្ចេកវិទ្យា
ផ្ទះនិម្មិតជាង១០០០ផ្ទះ ត្រូវបានបង្កើតឡើងនៅព្រឹត្តិការណ៍ “ប្រូហ្វាលអ្នក ផ្ទះ​អ្នក” របស់ក្រុមហ៊ុន Meta
15, Jun 2022 , 3:09 pm        
រូបភាព
ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា៖ ប្រជាជនកម្ពុជាជាងមួយពាន់នាក់បានមកចូលរួមយុទ្ធនាការ “ប្រូហ្វាលអ្នក ផ្ទះ​អ្នក”  ដែលរៀបចំឡើងដោយក្រុមហ៊ុន Meta ដើម្បីសិក្សា និងបង្កើតផ្ទះនិម្មិតរបស់ពួកគេក្នុងអំឡុងពេល ព្រឹត្តិការណ៍រយៈពេល ៣ ថ្ងៃក្នុងទីក្រុងភ្នំពេញ។ ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ព​ស់ការយល់ដឹង អំពីឯកជនភាពតាមរយៈគេហទំព័រ https://yourhome.fb.com/cambodia/

 
អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះដោយផ្ទាល់ និងអ្នកដែលបង្កើតផ្ទះឯកជនភាពផ្ទាល់ខ្លួនរបស់ពួកគេតាមអ៊ីនធឺណិត បានយល់ច្បាស់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Meta ក្នុងការធ្វើខ្លួនឲ្យក្លាយជាភ្លែតហ្វមដែលផ្តោត ការយកចិត្តទុកដាក់ខ្ពស់ទៅលើសិទ្ធិឯកជនភាពជាសំខាន់ ហើយស្វែងយល់បានច្បាស់អំពីបរិបទនៃ ការធ្វើពាណិជ្ជកម្មរបស់ Meta។ លើសពីនេះ អ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះក៏បានចូលរួមឆ្លើយសំណួរ ដែលពោរពេញដោយភាពសប្បាយរីករាយក្នុងគោលបំណងលុបបំបាត់ការយល់ខុសអំពី Facebook ផងដែរ។​
 
អ្នកចូលរួមម្នាក់​នៅក្នុងព្រឹត្តិការណ៍នេះដែលមានឈ្មោះថា កេង បាន​លើកឡើងថា៖«ខ្ញុំបានរៀនយ៉ាងច្រើន អំពីមុខងារឯកជនភាព ដែលវាពិតជាមានប្រយោជន៍ខ្លាំងក្នុងការជួយការពារគណនីហ្វេសប៊ុករបស់ខ្ញុំ ព្រមទាំងធ្វើឲ្យការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែតមានសុវត្ថិភាព។  ខ្ញុំបានបង្កើតផ្ទះឯកជនភាពអនឡាញនៅលើ គេហទំព័រ “ប្រូហ្វាលអ្នក ផ្ទះអ្នក”។ វាជាបទពិសោធដ៏ល្អមួយដែលផ្តល់ទាំងភាពរីករាយ​ និងការអប់រំដល់ខ្ញុំ»។
 
គេហទំព័រ​ “ប្រូហ្វាលអ្នក ផ្ទះ​អ្នក” ​អនុញ្ញាត​ឱ្យ​អ្នក​ទស្សនា​ជ្រើស​រើស​ចំណង់​ចំណូល​ចិត្ត​ឯកជនភាព ​របស់​ពួកគេ​តាម​រយៈ​ការ​រចនា​អន្តរ​ទំនាក់ទំនង ​​(interactive design)ដែលមានន័យថាពួកគេអាចសាងសង់ផ្ទះ និម្មិតផ្ទាល់ខ្លួនតាមលក្ខណៈ​​​ ឯកជនភាពផ្ទាល់ខ្លួនរបស់ពួកគេ។ ជម្រើស​ឯកជន​ភាព​មាន​ភាព​ខុស​​គ្នា​​​រាប់ចាប់ពី “ឯកជនខ្លាំង” រហូត​ដល់​    “បើកចំហខ្លាំង” (គ្មានការ​លាក់​បាំង)។ អ្នក​ចូល​មើល​​​គេហទំព័រ​ក៏​អាច​ស្វែងយល់​អំពី ​ប្រភេទ​ផ្សាយ​ពាណិជ្ជកម្ម និង​ការ​កំណត់ (Settings) ផងដែរ​ដើម្បី​ជួយ​ពួកគេ​​ធ្វើឱ្យ​ប្រូហ្វាលរបស់ខ្លួន​​មាន​​ លក្ខណៈ​​ឯកជ​ន​ តាម​ដែល​ពួកគេ​ចង់​បាន។ នៅ​ពេល​ដែល​អ្នក​ចូល​​មើល​គេហទំព័រ​បាន​ធ្វើ​ការ​ជ្រើស​រើស​ ជម្រើស​របស់ខ្លួន​ហើយ ​បញ្ជី​ត្រួត​ពិនិត្យ​សុវត្ថិភាព​មួយ​ត្រូវ​បាន​​បង្ហាញ​ឱ្យ​ពួក​គេ​​​ឃើញ ដើម្បី​រំឭក​ពួកគេ​ពី​អ្វី​ដែល ​ពួកគេ​ត្រូវ​ការ ដើម្បី​រក្សា​សុវត្ថិភាព​នៅ​លើ​អ៊ីនធឺណិត។


 
​ក្នុងពិធីសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃសុក្រ ទី១០ ខែមិថុនា កន្លងទៅនេះ វិចិត្រករក្នុងស្រុកពីររូបគឺ លោក FONKI និង លោក កេត មុន្នីរ័ក្ស បានបង្ហាញចំណាប់អារម្មណ៍ទៅលើសារៈសំខាន់និង អត្ថប្រយោជន៍នៃ ឯកជនភាព និងសុវត្ថិភាព ដូចដែលបានបង្ហាញនៅក្នុងគេហទំព័រ "ប្រូហ្វាលអ្នក ផ្ទះអ្នក"https://yourhome.fb.com/cambodia/. 
 
ព្រឹត្តិការណ៍​នេះ​ក៏​បាន​ប្រមូល​ផ្តុំ​អ្នក​បង្កើត​មាតិកា​លើ​បណ្តាញ​សង្គម​មួយ​ចំនួន​​ដែលមាន​អ្នក​តាម​ដាន​ច្រើន​​​​​បំផុត​នៅក្នុង​ប្រទេស ដែល​បាន​ជួយ​ផ្សព្វផ្សាយ​សារ​ឯកជនភាព​អនឡាញ ហើយ​ថែមទាំង​និយាយ​អំពី​បទ​ពិសោធ និង​ចំណូល​ចិត្ត​របស់​ពួកគេ​ផ្ទាល់​ទាក់ទង​នឹង​​​ឯកជន​ភាព។
 
កញ្ញា ឡេង ឡេង ដែលជាអ្នកបង្កើតមាតិកាដ៏ល្បីមួយរូបបាននិយាយថា៖ «ខ្ញុំពិតសប្បាយរីករាយយ៉ាងខ្លាំងដែលក្រុមហ៊ុន Meta ​បានជ្រើសរើសផ្តោតទៅលើប្រធានបទសុវត្ថិភាព និងឯកជនភាពអនឡាញរបស់អ្នកប្រើប្រាស់ហ្វេសប៊ុក សម្រាប់ការរៀបចំព្រឹត្តិការណ៍ដំបូងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ ចំពោះខ្ញុំផ្ទាល់ ខ្ញុំគិតថាវាជាប្រធានបទដ៏មានតម្លៃ និងមានសារៈសំខាន់យ៉ាងខ្លាំង ហើយខ្ញុំចង់ឲ្យអ្នករាល់គ្នាចូលទៅកាន់គេហទំព័រ "ប្រូហ្វាលអ្នក ផ្ទះអ្នក" ដើម្បីទទួលបានបទពិសោធដ៏អស្ចារ្យនេះដែរ»។
 
អ្នកនាង Arianne T. Jimenez ប្រធាន​​គ្រប់គ្រងផ្នែក​​ឯកជនភាព និង​គោលនយោបាយ​សាធារណៈ​របស់​​​ក្រុមហ៊ុន Meta ប្រចាំតំបន់អាស៊ី​ប៉ាស៊ីហ្វិក មាន​ប្រសាសន៍ថា៖ « ការ​ធានា​​ឯកជនភាព​របស់​មនុស្ស​គឺ​សំខាន់ណាស់​សម្រាប់​អាជីវកម្ម និង​ផលិតផល​របស់​យើង។ ការ​ការពារ​ឯកជន​ភាព​របស់​មនុស្ស​គឺ​ជា​ចំណុច​សំខាន់​នៃចក្ខុវិស័យ​របស់​ក្រុមហ៊ុន Meta ក្នុង​ពេល​អនាគត។ យើង​កំពុង​ដាក់​​ដំណើរ​​ការ​យុទ្ធនាការ “ប្រូហ្វាល​អ្នក ផ្ទះអ្នក”  នេះជាមួយ​ព្រឹត្តិការ​ណ៍​ផ្ទាល់​នៅភ្នំពេញ ដើម្បី​ជួយ​ប្រជាពលរដ្ឋកម្ពុជា​ឱ្យ​ស្វែង​យល់​អំពី​ឧបករណ៍​ឯកជនភាព​ផ្សេងៗ​ដែល​មាន​នៅ​លើ​ភ្លែតហ្វម​របស់​ក្រុមហ៊ុន Meta ដូចជា Facebook ជាដើម។ តាមរយៈយុទ្ធនាការនេះ យើងសង្ឃឹមថា ពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់ដែលប្រើ Facebook នឹងយល់​កាន់តែច្បាស់​អំពីមុខងារ​ឯកជនភាព​ទាំងនេះ​ដែល​ពួកគេ​អាចរក​បាន ដែល​អាចជួយរក្សាព័ត៌មានរបស់ពួកគេឱ្យមានសុវត្ថិភាព»។
 
លោក ហេង ភក្តី ប្រធាន​​គ្រប់គ្រង​ផ្នែក​គោលនយោបាយ​សាធារណៈរបស់ក្រុមហ៊ុន Meta ប្រចាំ​នៅ​កម្ពុជា បានមានប្រសាសន៍ថា៖ «ប្រជាជនកម្ពុជាភាគច្រើនមិនបានដឹងថាពួកគេអាចគ្រប់គ្រង​និង កែសម្រួលកម្រិតនៃឯកជនភាពដែលពួកគេចង់បាននៅលើហ្វេសប៊ុកនោះទេ។​ ដូច្នេះហើយ តាមរយៈយុទ្ធនាការនេះ ពួកយើងចង់លើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន Meta ព្រមទាំងចែករំលែកនូវមុខងារឯកជនភាពសំខាន់ៗ ដែលគ្រប់គ្នា​អាចប្រើប្រាស់បាន»។
 
អ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះក្នងរយៈពេល ៣ ថ្ងៃនេះនឹងទទួលបានចំណេះដឹងដូចខាងក្រោម-លុប​បំបាត់​ការ​យល់​ខុស​ជាទូទៅ​ចំនួន៥ អំពី​ឯកជនភាពនៅលើ Facebook
នេះគឺជា​ការ​យល់ខុស​ជាទូទៅ​​ចំនួន៥ ដែល​ព្រឹត្តិការណ៍​និងគេហទំព័រ “ប្រូហ្វាលអ្នក ផ្ទះ​អ្នក” របស់ក្រុមហ៊ុន ​ Meta មានបំណង​លុប​បំបាត់​៖
ការ​យល់ខុសទី១៖ ទូរស័ព្ទរបស់ខ្ញុំកំពុងលួច​យក​ការ​​ណ៍​ពី​ការសន្ទនា​របស់​ខ្ញុំ។
 
ក្រុមហ៊ុន Meta បាន​ប្រញាប់​ប្រញាល់​លុប​បំបាត់ការ​យល់ខុស​នេះ ដោយ​លើកឡើង​ថា Facebook នឹង​មិន​ប្រើ​មីក្រូហ្វូន​នៅលើ​ទូរស័ព្ទ ដើម្បី​លួច​ស្តាប់​ការ​សន្ទនា​​ក្នុង​ជីវិត​ពិត​របស់​អ្នក​ប្រើប្រាស់ទេ។
 
ការ​យល់ខុសទី២៖ ខ្ញុំមិន​អាច​កំណត់​​ថា​តើ​អ្នក​ណា​មើល​ឃើញ​មាតិកា​ដែល​ខ្ញុំ​ចែក​រំលែក​នៅ​លើ Facebook និង Instagram បានទេ។
ការ​កំណត់​ឯកជន​ភាព​របស់​អ្នក​អាច​ឱ្យ​អ្នក​ស្វែងរក​ថា​តើ​អ្នក​ណា​ដែល​អាច​មើល​ឃើញ​មាតិកា​ដែល​អ្នក​ចែក​រំលែក​នៅ​លើ​បណ្តាញ​សង្គម​ដើម្បី​ការពារ​សុវត្ថិភាព​គណនី​ផ្ទាល់​ខ្លួន​របស់​អ្នក។
ការ​យល់ខុសទី៣៖ ខ្ញុំ​មិនមានលទ្ធភាព​ការពារ​ខ្លួនឯង​​ពី​ក្រុម​វាយប្រហារ​តាមអ៊ីនធឺណិត (Hacker) បាន​ទេ។ 
 
ការ​បង្កើត​ពាក្យ​សម្ងាត់​ខ្លាំង និង​ការ​ផ្ទៀង​ផ្ទាត់​ពីរ​ជំហាន​ (2FA) គឺ​ជា​វិធី​ដ៏ល្អ​បំផុត​មួយ​ដែល​អ្នក​អាច​ធានា​ឱ្យ​គណនី​បណ្តាញ​​សង្គម​របស់​អ្នក​មាន​សុវត្ថិភាព។
ការ​យល់ខុសទី៤៖ ខ្ញុំ​​មិនធ្លាប់​​មាន​សុវត្ថិភាព​ពី​ការ​បោក​ប្រាស់​តាម​អ៊ីន​ធឺណិត​ឡើយ។
 



ប្រសិន​បើ​អ្នក​ទទួល​បាន​សារ ឬ​តំណ​ភ្ជាប់​ដែល​គួរឱ្យ​សង្ស័យដូចជា ការ​ផ្ញើសារ​មក​​សុំ​លុយ ការ​និយាយ​​ថា​ពួកគេ​ចង់​ផ្តល់​អំណោយ ឬការ​​គំរាម​លុប​ឬ​បិទ​គណនី Facebook ឬ Instagram របស់​អ្នក កុំងាយជឿគេពេក ឬ​កុំ​ចុចលើ​តំណភ្ជាប់ ឬឯកសារ​ភ្ជាប់​ណា​មួយ ដើម្បី​ជៀស​វាង​ការ​ធ្លាក់​ខ្លួន​ក្លាយ​ជា​​ជន​រងគ្រោះនៃ​ការបោក​បន្លំ។ ប្រសិន​បើអ្នក​គិត​ថា​អ៊ី​មែល ឬ​សារណាមួយ​​​មើលទៅរាង​ចម្លែក សូម​រាយការណ៍​វា
 
ការ​យល់ខុសទី៥៖ Newsfeed របស់​ខ្ញុំ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​សម្ងាត់ដោយ​ក្រុមហ៊ុន Meta។
 
News Feeds មិន​ត្រូវ​បាន​គ្រប់​គ្រង ឬកំណត់​​ចំនួន​មិត្តភក្តិ​ជាក់​លាក់​នោះ​ទេ។
 
អនុសាសន៍​​អំពី​ឧបករណ៍​ឯកជនភាពចំនួន៥  ដែល​អ្នក​រាល់គ្នា​គួរ​ដឹង៖
 
ពិនិត្យមើល​ឯកជនភាព (Privacy Checkup)៖ តាម​រយៈ​ការ​ពិនិត្យមើល​ឯកជន​ភាព​ អ្នក​ប្រើ​ប្រាស់​​​អាច​គ្រប់​គ្រង​ថា​តើ​អ្នកណា​​ដែល​អាច​មើល​ឃើញ​អ្វី​ដែល​ពួកគេ​ចែក​រំលែក ចាត់​វិធានការ​ដើម្បី​រក្សាគណនី​របស់​ពួកគេ​ឱ្យ​មាន​សុវត្ថិភាព គ្រប់គ្រង​របៀប​ដែល​អ្នក​ដទៃ​​​​អាច​ស្វែង​រក​ពួក​គេ​​នៅ​លើ Facebook និង​គ្រប់​គ្រង​ការ​កំណត់​ទិន្នន័យ​របស់​ពួកគេ។
 
ផ្លូវកាត់ចូល​ទៅ​កាន់​ឯកជនភាព (Privacy Shortcuts)៖ នេះ​គឺ​ជា​ទី​កន្លែង​មួយ​ដើម្បី​ងាយស្រួល​ចូលទៅ​កាន់​​មុខងារគ្រប់គ្រង​​ឯកជនភាព​ សុវត្ថិភាព និង​ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់អ្នក ក៏​ដូច​ជា​​ព័ត៌មាន  Facebook របស់អ្នក​។ វា​ផ្តល់​ការ​ពន្យល់​កាន់តែ​ច្បាស់​អំពី​​របៀប​ដែល​ឧបករណ៍​ទាំង​​នេះ និង​សេវាកម្ម​របស់​យើង​ដំណើរ​ការ និង​ការ​ចូល​រហ័ស​ទៅ​កាន់​ការ​គ្រប់​គ្រង​ដែល​ស៊ី​គ្នា។
 
គ្រប់គ្រងសកម្មភាព (Manage Activity)៖ ឧបករណ៍​គ្រប់​គ្រង​សកម្មភាព​របស់​យើង​អនុញ្ញាត​ឱ្យ​អ្នក​​ប្រើប្រាស់​​មើល និង​គ្រប់គ្រង​ការ​បង្ហោះ​របស់​ពួកគេ​​ក្នុង​ចំនួន​ច្រើន ដែល​ធ្វើ​ឱ្យ​វា​កាន់​តែ​ងាយ​​ស្រួល​ក្នុង​ការ​រៀបចំ​វត្តមាន​របស់​អ្នក​នៅ​លើ Facebook ។
 
ឧបករណ៍ជ្រើសរើសទស្សនិកជន (Audience Selector Tool)៖ អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​គ្រប់​គ្រង​ថាតើ​អ្នកណា​​​​នឹង​មើល​ឃើញ​ការ​បង្ហោះ​ដែល​ពួកគេ​ចែករំលែក​នៅលើ Facebook ។
តើអ្នកណាអាចស្វែងរកប្រូហ្វាលខ្ញុំក្នុងFacebookបាន? (Who can look me up?)៖ គ្រប់គ្រង​ថា​តើ​អ្នក​ណា​អាច​ស្វែង​រក​អ្នក​នៅ​លើ Facebook ដោយ​ប្រើ​ប្រាស់​អាសយដ្ឋាន​អ៊ីមែល ឬ​លេខ​ទូរស័ព្ទ​របស់​អ្នក។
 
សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ព្រឹត្តិការណ៍​នេះ និងឧបករណ៍​ឯកជនភាព​ សូម​ចូល​ទៅ​កាន់​គេហទំព័រ​សម្រាប់​​កម្ពុជា​របស់​ក្រុមហ៊ុន Meta តាមរយៈ 
https://www.facebook.com/MetaCambodia និង​ចូល​ទៅ​​កាន់​​គេហទំព័រ 
https://yourhome.fb.com/cambodia/ ដើម្បី​បង្កើត​ផ្ទះ​និម្មិត​ផ្ទាល់របស់អ្នក៕

© រក្សាសិទ្ធិដោយ thmeythmey.com