កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid ដាក់តម្លៃខ្លួន Vinicius ១ពាន់លានដុល្លារក្រោយយល់ព្រមកុងត្រា៤ឆ្នាំទៀត
16, Jun 2022 , 7:29 pm        
រូបភាព
Vinicius Junior យល់ព្រមបន្តកិច្ចសន្យាថ្មីជាមួយ Real Madrid រហូតដល់ឆ្នាំ២០២៦ ដោយទទួលបានប្រាក់ឈ្នួលលើស៣ដងបើធៀបនឹងកិច្ចសន្យាចាស់។ មិនត្រឹមដំឡើងថ្លៃនឿយហត់ ក្លិបយក្សអេស្ប៉ាញដាក់តម្លៃទិញផ្តាច់កិច្ចសន្យា (buy-out clause) របស់ Vinicius Jr ដល់១ពាន់លានដុល្លារ។


បើតាមការផ្សាយរបស់កាសែត Marca កិច្ចសន្យាចាស់របស់ Vinicius នឹងត្រូវដល់ពេលកំណត់នៅខែកក្កដាខាងមុខនេះ ហើយការប្រកាសកិច្ចសន្យាថ្មីនឹងធ្វើនៅថ្ងៃផុតកំណត់នោះ។
កិច្ចសន្យាថ្មីរយៈពេល៤ឆ្នាំបន្ថែមទៀត ក្លិប Real Madrid នឹងត្រូវចំណាយថ្លៃនឿយហត់ដល់ Vinicius ចំនួន១០,៤២លានដុល្លារក្នុងមួយរដូវកាល ខណៈកិច្ចសន្យាមានតម្លៃជាង៣លានដុល្លារប៉ុណ្ណោះ។ 
 
មិនត្រឹមតែប៉ុណ្ណោះ ក្លិបរហ្សនាមអធិរាជសបានដាក់តម្លៃទិញផ្តាច់កិច្ចសន្យា១ពាន់លានដុល្លារសម្រាប់ខ្សែប្រយុទ្ធវ័យ២១ឆ្នាំរូបនេះ​ ដើម្បីរារាំងការចង់បានរបស់ក្លិបអ្នកមាន PSG និង Newcastle United ជាដើម។ 
 
Vinicius បានបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់ក្រុមលោក Carlo Ancelotti រដូវកាលមុន។ សជាជិកក្រុមជម្រើសជាតិប្រេស៊ីលរូបនេះ ដើរតួយ៉ាងសំខាន់ក្នុងការជួយ Real Madrid គ្រងជើងឯក La Liga  និង Champions League ជាលើកទី១៤ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អឺរ៉ុប។
 
Vinicius បានផ្លាស់ពី Flamengo ចូលរួមជាមួយ Real Madrid ក្នុងតម្លៃ៤៦លានដុល្លារកាលពីឆ្នាំ ២០១៨។ មកទល់ពេលនេះ រូបគេបង្ហាញខ្លួន ១៧០ប្រកួត ដោយរកបាន៣៨គ្រាប់ និងបញ្ជូនឱ្យដៃគូសម្រេចទី៤៣លើក៕
 

Tag:
 Real Madrid
  Vinicius Junior
© រក្សាសិទ្ធិដោយ thmeythmey.com