កីឡាអន្តរជាតិ
អន្តរជាតិ
Premier League កែប្រែច្បាប់ផ្អាកការប្រកួតបណ្តោះអាសន្ន មុនបើក​រដូវកាលថ្មី
17, Jun 2022 , 8:29 am        
រូបភាព
ការប្រកួតក្របខណ្ឌ Premier league ចាប់ពីរដូវកាល ២០២២​-២៣ ទៅនឹងអាចស្នើសុំផ្អាកការប្រកួតបណ្តោះអាសន្ន ហើយសុំរៀបចំប្រកួតឡើងវិញ ប្រសិនបើមានបញ្ហាខ្វះខាតកីឡាករក្លិបនីមួយៗ បានកើតឡើង។ នេះបើតាម Premier League ថ្ងៃទី១៥ ខែមិថុនា។


​Premier League រដូវកាល ២០២១-២២ ដែលបានរងគ្រោះដោយសារបញ្ហាឆ្លងជំងឺកូវីដ-១៩ លើកីឡាករ បានធ្វើឱ្យការប្រកួតចំនួន២២ ត្រូវបានផ្អាក ក៏ព្រោះហេតុផលខ្វះខាតកីឡាករសម្រាប់ប្រកួត។ ពេលនោះលីគកំពូលអង់គ្លេសមួយនេះ ក៏រងការរិះគន់ពីសំណាក់ក្លិបទាំងអស់ ចំពោះការរៀបចំប្រកួតឡើងវិញ ដោយមិនសមស្របទៅនឹងវិបត្តិរបស់ពួកគេ។
 
សម្រាប់កំណែងទម្រង់ថ្មីនៃការស្នើសុំផ្អាកការប្រកួតនេះ នឹងត្រូវបានត្រួតពិនិត្យពីបញ្ហាតាមដំណាក់កាល ហើយក្លិបទាំងនោះអាចទទួលការអនុញ្ញាត បើសិនគណកម្មាធិការលីគ មានបញ្ហាពិតប្រាកដមែន។
 
«ច្បាប់ថ្មីនឹងមកជំនួសច្បាប់នៃការផ្អាកការប្រកួតដោយសារកូវីដ-១៩ ចាស់ ក្នុងនោះក៏រួមបញ្ចូលការត្រួតពិនិត្យបែបស្តង់ដារផងដែរ។ ច្បាប់ថ្មីអាចអនុញ្ញាតដល់ក្លិបដែលមានបញ្ហាមិនមានកីឡាករគ្រប់គ្រាន់ ហើយមានហេតុផលសមស្រប និងក្លិបដែលកំពុងមានបញ្ហា ព្យាយាមស្វែករកដំណោះស្រាយដើម្បីជៀសវាងការផ្អាកប្រកួត។»។ នេះបើតាមសេចក្តីថ្លែងការណ៍ Premier League។
 
សូមជម្រាបដែរថា ច្បាប់ថ្មីនេះទៀតសោត ក្រុមនីមួយៗអាចដាក់សំណើរសុំផ្អាកប្រកួតបាន ទាល់តែក្រុមរបស់ពួកគេ មានកីឡាករដែលឆ្លងកូវីដ-១៩ ចំនួន៤នាក់នៅក្នុងក្រុមទាំងមូល។ ការប្រកួតរដូវកាលថ្មីនៃក្របខណ្ឌ Premier League នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី៦ ខែសីហា៕
 

Tag:
 Premier league
© រក្សាសិទ្ធិដោយ thmeythmey.com