អត្ថបទពាណិជ្ជកម្ម
ទឹករំអិល ​NUMBER ONE ក្លិនចេក និងក្លិនត្រសក់ ផ្សំឡើងពីផ្លែឈើធម្មជាតិស្រស់ៗ
17, Jun 2022 , 10:59 am        
រូបភាព
ទឹករំអិល ​NUMBER ONE ក្លិនចេក និង ក្លិនត្រសក់ ផ្សំឡើងពីផ្លែឈើធម្មជាតិស្រស់ៗ ត្រជាក់ស្រួលមិនរំខាន ជួយ​​ផ្តល់សំណើមខ្ពស់ រអិលស្រួលអាចកាត់បន្ថយការ ឈឺចាប់នៅពេល រួមភេទ។ លើសពីនេះ ទឹករំអិល NUMBER ONE អាចលាបផ្ទៃមុខឲ្យមានសំណើម មិនធ្វើឲ្យរមាស់​ដល់ស្បែក មិនបណ្តាលឲ្យប៉ះពាល់ដល់សុខភាព និងអាចលាបកែងជើងបែកប្រេះបានទៀតផង។
 
 
ទឹករំអិល NUMBER ONE មានមុខងារសំខាន់បំផុតជួយសម្រួលនៅពេលរួមភេទ ជាពិសេសសម្រាប់ស្ត្រីៗដែលមានបញ្ហាទ្វារមាសស្ងួត គ្មានទឹករំអិល ឈឺក្រហាយប្រដាប់បន្តពូជ នៅពេលរួមភេទ និង​សម្រាប់បុរសៗដែលសកម្មរួមភេទ ​ក៏ដូចជា​បុរសៗដែលស្រឡាញ់ភេទដូចគ្នា ដែលត្រូវការទឹករំអិលបន្ថែម ។
 
ទឹករំអិល NUMBER ONE  ពិតជាមានអត្ថប្រយោជន៍ខ្លាំងសម្រាប់ការរួមភេទ បង្កើនភាពរ៉ូមែនទិក ភាពផ្អែមល្ហែម ស្និទ្ធស្នាល ឈានដល់ចំណុចកំពូល និងអាចជួយបន្ថែមនូវរសជាតិស្នេហាដល់ដៃគូទាំងសងខាង។ ការ​ប្រើ​ទឹក​រំអិល​ NUMBER ONE មិន​ត្រឹម​តែ​ផ្តល់​ភាពស្រណុក​សុខ​ស្រួល​ប៉ុណ្ណោះ​ទេ ​ថែមទាំង​ជួយ​កាត់​បន្ថយ​ការឆាប់ស្ងួត ក្រហាយឈឺចាប់ ឬការដាច់រលាត់នៅពេលរួមភេទ បាន​​ថែម​ទៀតផង។ 
 


ទឹករំអិល NUMBER ONE ជាសែស្រឡាយផលិតផលជាមួយនឹងស្រោមអនាម័យ NUMBER ONE ដែលមានឈ្មោះ ល្បី​ និងមានទំនុកចិត្តពីអ្នកប្រើប្រាស់យូរឆ្នាំមកហើយ។ ​​ ទឹករំអិល NUMBER ONE មានរាងជាដបទីបតូចស្អាត ចំណុះ​៥០​ មីលី្លលីត្រ (50 ml) ទឹកពណ៌សស្រស់ថ្លា​ គ្មានសារធាតុកាត់ និងរមាស់ ក្លិនមានពីរជម្រើស​ គឺក្លិនចេក និងក្លិនត្រសក់ ក្រអូបប្រហើរឈ្ងុយជាទីចាប់អាម្មណ៍ ទាក់ទាញ ងាយស្រួលប្រើប្រាស់ ហើយអាចដាក់តាមខ្លួន ឬដាក់តាមកាបូបតូចៗ ពេលទៅដំណើរកម្សាន្តផ្សេងៗ។
 
ទឹករំអិល NUMBER ONE ក្លិនចេក និង ក្លិនត្រសក់ មានក្លិនប្រហើរឈ្ងុយ សំខាន់ក្លិនមិនជាប់យូរ មានគុណភាព សុវត្ថិភាពខ្ពស់ ជាទីទុកចិត្ត ផលិតតាមស្តង់ដាអន្តរជាតិ ពីរោងចក្រនៅប្រទេសថៃ​​ ចុះបញ្ជិការត្រឹមត្រូវស្របច្បាប់ ទទួលស្គាល់ដោយ​​ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាមុននឹងនាំចូលមក។ 
 
ទឹករំអិល ​NUMBER ONE ត្រូវបាននាំចូលនិងចែកចាយដោយ អង្គការ PSI/CAMBODIA  ឆ្លងកាត់ការធ្វើតេស្តបញ្ជាក់ពីគុណភាពយ៉ាងត្រឹមត្រូវនៅមន្ទីរពិសោធន៍ក្រៅប្រទេស​​ និងមានកាលបរិច្ឆេទប្រើប្រាស់បានរហូតដល់៣​ឆ្នាំ​ទើបផុតកំណត់។ 
 


រកទិញទឹករំអិល NUMBER ONE នៅតាមម៉ាត ផ្សារទំនើប និង ឱសថស្ថានទូទាំងប្រទេស ឬឆាតចូលក្នុងហ្វេសប៊ុក Page របស់ NUMBER ONE https://www.facebook.com/NumberOnePSI  ដើម្បីបញ្ជាទិញ ធានារក្សាការសម្ងាត់ជូន និងវេចខ្ចប់បិទជិតល្អបានត្រឹមត្រូវ៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com