សង្គមជាតិ
​បច្ចេកវិទ្យា
ការវិនិយោគលើសុខុមាលភាពឌីជីថលរបស់សហគមន៍ TikTok នៅកម្ពុជា
17, Jun 2022 , 11:49 am        
រូបភាព
ភ្លែតហ្វមវីដេអូខ្លីៗ TikTok ដែលមានបេសកកម្មបំផុសភាពថ្នៃប្រឌិត និងនាំមកនូវភាពរីករាយ កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីថែរក្សាសុខុមាលភាពឌីជីថល របស់សហគមន៍ TikTok ក្នុងប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀតក្នុងពិភពលោក។
 
ការបង្ហោះសារនាពេលថ្មីៗនេះ របស់ TikTok បានពន្យល់អំពីមុខងារចុងក្រោយបំផុត របស់ភ្លែតហ្វមនេះ៖ «នៅ TikTok យើងជឿថា បទពិសោធន៍ឌីជីថលរបស់យើង គួរតែនាំមកឱ្យយើងនូវភាពរីករាយ ការកម្សាន្ត ការតភ្ជាប់ទំនាក់ទំនង និងការធ្វើឱ្យមានភាពប្រសើរឡើង។ ការមានទំនាក់ទំនងជាវិជ្ជមាន ជាមួយឧបករណ៍ឌីជីថល និងអ៊ែប មិនមែនគ្រាន់តែនិយាយអំពីការគ្រប់គ្រងពេលវេលា សម្លឹងមើលអេក្រង់សរុបក្នុងកម្រិតមិនប៉ះពាល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏និយាយអំពីការគ្រប់គ្រងបទពិសោធអនឡាញ របស់អ្នកប្រើប្រាស់ និងរបៀបដែលឧបករណ៍ និងអ៊ែបទាំងនោះ ធ្វើឱ្យពួកគេទទួលអារម្មណ៍ផងដែរ។ នោះហើយគឺជាមូលហេតុ ដែលយើងកំពុងចាត់វិធានការមួយចំនួននៅថ្ងៃនេះ ដើម្បីជួយគាំទ្រដល់សុខុមាលភាពឌីជីថលរបស់សហគមន៍យើង នៅពេលដែលពួកគេបង្កើត និងរកឃើញនៅលើ TikTok។
 
នៅពេលដែលយើងលើកទឹកចិត្តមនុស្សឱ្យគិតបានច្បាស់លាស់ អំពីការបង្កើតទម្លាប់ឌីជីថលវិជ្ជមាន យើងកំពុងដាក់ឱ្យដំណើរការឧបករណ៍អនុវត្តថ្មីចំនួនពីរ ដើម្បីជួយឱ្យមានភាពកាន់តែងាយស្រួលសម្រាប់សហគមន៍របស់យើង ក្នុងការគ្រប់គ្រងបទពិសោធន៍ TikTok របស់ពួកគេ។ យើងដាក់កម្រិតកំណត់ រយៈពេលសម្លឹងមើលអេក្រង់ប្រចាំថ្ងៃរួចហើយ ដែលជួយអ្នកប្រើប្រាស់ឱ្យសម្រេចចិត្តថា តើពួកគេចង់ចំណាយពេលវេលាយូរប៉ុនណា នៅលើអ៊ែបរបស់យើង ក្នុងមួយថ្ងៃៗ។ ឥឡូវនេះ យើងកំពុងដាក់ដំណើរការឧបករណ៍មួយទៀតដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់គ្រប់គ្រងថា តើពួកគេចំណាយពេលវេលារយៈពេលប៉ុន្មាននៅលើ TikTok ក្នុងពេលមួយលើក ដោយបើកដំណើរការមុខងារ សម្រាកសម្លឹងមើលអេក្រង់ជាប្រចាំ (regular screen time breaks)។ មុខងារទាំងនេះ នឹងរំឭកអ្នកប្រើប្រាស់ឱ្យឈប់សម្រាកបន្ទាប់ពីពួកគេសម្លឹងមើលអេក្រង់ឥតឈប់ ក្នុងរយៈពេលជាក់លាក់មួយ ដែលពួកគេ អាចកំណត់តាមត្រូវការរបស់ខ្លួនបាន។
 


ផ្ទាំងគ្រប់គ្រងម៉ោងសម្លឹងមើលអេក្រង់ថ្មីរបស់យើង ក៏នឹងផ្តល់ទិន្នន័យសហគមន៍របស់យើងអំពីថា តើអ្នកប្រើប្រាស់ចំណាយពេលប៉ុន្មាន លើ TikTok ផងដែរ ដោយផ្តល់ជូនព័ត៌មានសង្ខេប អំពីពេលវេលាប្រចាំថ្ងៃរបស់ពួកគេ ដែលបានចំណាយលើអ៊ែប ចំនួនដងដែលពួកគេបើកអ៊ែប និងកាវិភាគអំពីការប្រើប្រាស់នៅពេលថ្ងៃ និងនៅពេលយប់។ អ្នកប្រើប្រាស់ ក៏អាចជ្រើសរើសបានផងដែរ សម្រាប់ការជូនដំណឹងប្រចាំសប្តាហ៍ ដើម្បីពិនិត្យមើលផ្ទាំងគ្រប់គ្រងម៉ោងសម្លឹងមើលអេក្រង់របស់ពួកគេ។
 
ដើម្បីគាំទ្រសហគមន៍របស់យើង ក្នុងការគិតអំពីទម្លាប់ឌីជីថលរបស់ពួកគេ យើងក៏បានបោះពុម្ពសៀវភៅមគ្គុទ្ទេសក៍ថ្មីមួយផងដែរ ស្តីពី តើខ្ញុំអាចមើលសុខុមាលភាពឌីជីថលរបស់ខ្ញុំ ជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់ខ្ញុំដោយរបៀបណា? ដែលអាចរកបាននៅទំព័រមជ្ឈមណ្ឌលសុវត្ថិភាព (Safety Centre) របស់យើង។ សៀវភៅមគ្គុទ្ទេសក៍នេះ លើកទឹកចិត្តសហគមន៍របស់យើង ឱ្យសម្លឹងមើលកាន់តែទូលំទូលាយ អំពីរបៀបដែលពួកគេចំណាយពេលវេលារបស់ខ្លួន លើអ៊ីនធឺណិត មិនថានៅលើ TikTok ឬភ្លែតហ្វមផ្សេងទៀតនោះទេ និងរបៀបដែលពួកគេទទួលអារម្មណ៍ នៅពេលដែលពួកគេកំណត់ព្រំដែន ដែលស័ក្តិសមបំផុតសម្រាប់ខ្លួនឯង។
 
យើងក៏នឹងដាក់ដំណើរការមុខងាររំឭក អំពីសុខុមាលភាពឌីជីថលប្រចាំសប្តាហ៍ផងដែរសម្រាប់សមាជិកវ័យក្មេង នៃសហគមន៍របស់យើង។ នៅពេលដែលនរណាម្នាក់មានអាយុចន្លោះពី១៣ ទៅ១៧ឆ្នាំ បានប្រើប្រាស់អ៊ែបលើសពី ១០០នាទី ក្នុងមួយថ្ងៃ យើងនឹងរំឭកពួកគេ អំពីឧបករណ៍កំណត់ម៉ោងសម្លឹងមើលអេក្រង់របស់យើង នៅពេលពួកគេបើកកម្មវិធីលើកក្រោយ។
 
យើងសង្ឃឹមថា ឧបករណ៍សុខុមាលភាពឌីជីថលថ្មីទាំងនេះ បន្តគាំទ្រសហគមន៍របស់យើងក្នុងការជំរុញទំនាក់ទំនងវិជ្ជមាន ជាមួយ TikTok។ យើងនឹងបន្តវិនិយោគ លើការការពារសុខុមាលភាពរបស់អ្នកប្រើប្រាស់ ដើម្បីឱ្យសហគមន៍របស់យើង អាចគ្រប់គ្រងបទពិសោធន៍ TikTok របស់ពួកគេបាន និងផ្តល់សិទ្ធិអំណាច ដើម្បីបង្ហាញពីភាពច្នៃប្រឌិតរបស់ពួកគេ បង្កើតទំនាក់ទំនងប្រកបដោយអត្ថន័យ និងរីករាយ ជាមួយការកម្សាន្តទៅតាមវប្បធម៌​។
 


ដៃគូរបស់យើងនិយាយអ្វី៖
 
វេជ្ជបណ្ឌិត Nina Vasan និងវេជ្ជបណ្ឌិត Sara Johansen ទីប្រឹក្សាមកពី Brainstorm: The Stanford Lab for Mental Health Innovation នៅសាកលវិទ្យាល័យ Stanford University School of Medicine, ដេប៉ាតឺម៉ង់វិកលចរិតវិទ្យាបានឱ្យដឹងថា៖ «អារម្មណ៍នៃការគ្រប់គ្រង គឺជាទិដ្ឋភាពសំខាន់មួយ នៃសុខុមាលភាពក្នុងលំហឌីជីថល។ អ្នកប្រើប្រាស់ត្រូវការឧបករណ៍ដែលផ្តល់សិទ្ធិអំណាចដល់ពួកគេ ក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រុងប្រយ័ត្នចំពោះរបៀប ពេលវេលា និងមូលហេតុដែលត្រូវប្រើភ្លែតហ្វមទាំងនេះ។ មុខងារពិសេស ដែលផ្តល់ឱ្យអ្នកប្រើប្រាស់ នូវការវិភាគលម្អិតអំពីម៉ោងសម្លឹងមើលអេក្រង់ និងអនុញ្ញាតឱ្យពួកគេ កំណត់បទពិសោធន៍អនឡាញរបស់ខ្លួន ប្រកបដោយភាពបត់បែន ដើម្បីផ្តោតលើគុណភាព ជាងបរិមាណនោះ អាចជួយផ្តល់អារម្មណ៍នៃការគ្រប់គ្រងនេះ និងគាំទ្រដល់ការគិតពិចារណា»៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com