កីឡាជាតិ
ជាតិ
អត្តពលិកទ្រីយ៉ាត្លុង ហ្វឹកហាត់សកម្មនៅខេត្តកែប ដើម្បីសម្រេចមេដាយមាសស៊ីហ្គេម ២០២៣
17, Jun 2022 , 6:59 pm        
រូបភាព
សកម្មភាព កីឡាករកីឡាការិនី ទ្រីយ៉ាត្លុងកម្ពុជាកំពុងហ្វឹកហាត់លើទឹកដីខេត្តកែប(ប្រភព សហព័ន្ធកីឡាទ្រីយ៉ាកម្ពុជា)
សកម្មភាព កីឡាករកីឡាការិនី ទ្រីយ៉ាត្លុងកម្ពុជាកំពុងហ្វឹកហាត់លើទឹកដីខេត្តកែប(ប្រភព សហព័ន្ធកីឡាទ្រីយ៉ាកម្ពុជា)
ដោយ៖ហៀក ឆក

អត្តពលិកកីឡាទ្រីយ៉ាត្លុងកម្ពុជា១៤នាក់(ស្រី៥) និងគ្រូបង្វឹក៤នាក់ កំពុងស្នាក់នៅ និងហ្វឹកហាត់នៅខេត្តកែប ដើម្បីបង្កើន និងពង្រឹងសមត្ថភាពត្រៀមប្រកួតព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។


លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បាននិយាយថា កីឡាករ កីឡាការិនី ទទួលបានបច្ចេកទេស និងកែលម្អរ ក៏ដូចជាពង្រឹងសមត្ថភាពបន្ថែមទៀត សម្រាប់ការ ប្រកួតស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣។
 
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានសម្រេចយកខេត្តកែប ជាទីតាំងហ្វឹកហាត់សកម្ម។ លោក ងិន សុខបញ្ញា ប្រាប់សារពត៌មានថ្មីៗថា ការយកខេត្តកែប ជាកន្លែងហ្វឹកហាត់នេះ ដោយសារនៅទីនោះ ផ្ដល់ភាពអំណោយផលច្រើន សម្រាប់កីឡាករ កីឡាការិនី ។
 
«អត្តពលិកចេញទៅហ្វឹកហាត់នៅ ខេត្តកែបមានចំនួន ១៤ នាក់(ស្រី៥នាក់)គ្រូ ៤នាក់ស្នាក់នៅហ្វឹកហាត់ងាយស្រួលជាងនៅភ្នំពេញ ព្រោះស្ងាត់មិនមានចរាចរច្រើន និងមានសមុទ្រហ្វឹកហាត់ ។ កែបជាទីតាំងសម្រាប់ប្រកួតស៊ីហ្គេម ២០២៣»។ សម្តីលោក ងិន សុខបញ្ញា ដែលបានដាក់គោលដៅយកមេដាយមាស ស៊ីហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឱ្យបាន។
 
គូបញ្ជាក់ថា ខេត្តកែបជាកន្លែងសម្រាប់រៀបចំព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ លើប្រភេទវិញ្ញាសា កីឡាទ្រីយ៉ាត្លុង។ អត្តពលិកចេញទៅហ្វឹកហាត់នៅទីនោះ មានរយៈពេល១ខែហើយ និងបន្តហ្វឹកហាត់ រហូតដល់ព្រឹត្តការណ៍កីឡាស៊ីហ្គេម​ឆ្នាំ២០២៣៕
 
 

Tag:
 កីឡាទ្រីយ៉ាត្លុងកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com