ជាតិ
អត្ថបទពាណិជ្ជកម្ម
ផ្សារលក់រាយដ៏ល្បីឈ្មោះរបស់ម៉ាឡេស៊ី Fandbee បានបើកសម្ពោធផ្សារដំបូងរបស់ខ្លួននៅកម្ពុជាហើយ
18, Jun 2022 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៧​ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន Fandbee បានបើកសម្ពោធផ្សាររបស់ខ្លួនជាផ្លូវការហើយ ដោយទីតាំងដំបូងរបស់ផ្សារលក់រាយល្បីរបស់ម៉ាឡេស៊ីនេះ មានទីតាំងស្ថិតនៅ The Park Community Mall បឹងស្នោរ ផ្លូវជាតិលេខ ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
 
ក្រុមហ៊ុនក៏មានគម្រោងបើកសាខាបន្តទៀតឆាប់ៗនេះដោយសាខាទី២៖ នៅតំបន់ទួលទំពូង (ផ្លូវ១៥៥) និងទី៣៖ នៅផ្លូវ៥៩៨ ឬផ្លូវ ជា សុផារ៉ា។ ហើយក៏មានគំរោងបើកបន្តហូហែរទៀតនៅតំបន់ផ្សេងៗដែលមានចលនាចរាចរណ៍ពាណិជ្ជកម្មច្រើន។


 
នៅក្នុងពិធីបើកសម្ពោធផ្សារថ្មីនេះ ត្រូវបានចូលរួមដោយ ឧកញ៉ា ច័ន្ទ តារា អគ្គនាយកក្រុមហ៊ុន ហ្វេនប៊ី (Fanbee)​ ឧកញ៉ា ច័ន្ទ តារា បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា “តាមទស្សនៈរបស់ខ្ញុំ អនាគតនៃទីផ្សារ Mart នៅកម្ពុជានឹងភ្លឺស្វាង ហើយនិងរីកដុះដាលក្នុងរយៈពេល 3-5 ឆ្នាំខាងមុខ ព្រោះដោយសារបច្ចុប្បន្នមានការប្រកួតប្រជែងក្នុងវិស័យម៉ាតនេះកាន់តែច្រើន អ្នកប្រើប្រាស់នឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនជាមួយនឹងតម្លៃប្រកួតប្រជែង។ Fandbee មានចំណេះដឹងក្នុងឧស្សាហកម្មម្ហូបអាហារដែលអាចធានាថាអ្នកប្រើប្រាស់នឹងទទួលបានផលិតផលដែលមានគុណភាពល្អ និងតម្លៃសមរម្យបើប្រៀបធៀបទៅនឹងដៃគូប្រកួតប្រជែង”។


 
ទោះបីជាស្ថិតនៅក្នុងអំឡុងពេលនៃជំងឺរាតត្បាត Covid19 ក្តី ក៏Fandbee ទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងវិស័យហាងលក់រាយ ដោយបានកើនឡើងសាខាពី 2-3 សាខាដល់ 20 សាខាក្នុងរយៈពេលមួយឆ្នាំនៅក្នុងប្រទេសម៉ាឡេស៊ី ហើយពេលនេះសាខានៅកម្ពុជាក៏បានបើកដំណើរការដែរ។ ដោយភាពជោគជ័យនិងបទពិសោធន៌ក្នុងវិស័យផ្សារទំនើប នៅប្រទេសម៉ាឡេស៊ីក្នុងបរិបទកូវិត ជាការបញ្ជាក់កាន់តែច្បាស់អំពីសម្ថភាពនៃការប្រជែងយកចំណែកក្នុងទីផ្សារយើង។


 
សូមបញ្ជាក់ថា៖ ផ្សារហ្វេនប៊ី Fanbee ត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុន Lee's Food Service ដែលជាក្រុមហ៊ុនដ៏មានសក្តានុពលមួយក្នុងឧស្សាហកម្មម្ហូបអាហារអស់ជាច្រើនទសវត្សរ៍មកហើយ និងជាអ្នកនាំចូលឈានមុខគេក្នុងឧស្សាហកម្មចែកចាយអាហារចាប់តាំងពីឆ្នាំ 1962។ ដូច្នេះជំនាញខាងចែកចាយម្ហូបអាហារគឺយើងមានរាប់សិបឆ្នាំមកហើយ មិនត្រឹមតែបុណ្ណោះយើងមានបទពិសោធន៌នៅបីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍៕






 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com