អត្ថបទពាណិជ្ជកម្ម
បុរី វីលៀម ចាប់ដៃគូជាមួយក្រុមហ៊ុន​សង្ហារឹម​ដ៏ល្បីពីអាម៉េរិក Ashley និងក្រុមហ៊ុនដេគ័រ Simplex
21, Jun 2022 , 5:59 pm        
រូបភាព
រាជធានីភ្នំពេញ ៖ កាលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២២ បុរី វីលៀម(BOREY WILLIAMS) និង ក្រុមហ៊ុន លក់គ្រឿងសង្ហាររឹមល្បីឈ្មោះមកពីអាមេរិក គឺក្រុមហ៊ុន Ashely Furniture Homestore Cambodia និង ក្រុមហ៊ុន ដេគ័រ ស៊ីមផ្លិច (ខេមបូឌា) (Simplex Cambodia) បានចុះកិច្ចព្រមព្រៀងសហការណ៍គ្នា លើអនុស្សរណយោគយល់ ដើម្បីជួយជំរុញការរស់នៅឲ្យកាន់តែមានភាពទាន់សម័យរក្រោមរូបភាពការប្រើប្រាស់គ្រឿងសង្ហារឹមប្រណិត ជាមួយនឹងការចំណាយកាន់តែទាបពី ក្រុមហ៊ុនគ្រឿងសង្ហារឹមដៃគូរ Ashley Furniture និង​ ក្រុមហ៊ុន ដេគ័រម៉ាក SIMPLEX ដោយការផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសជូនទៅកាន់អតិថិជនទាំងអស់របស់បុរី វីលៀមក្នុងការទិញគ្រឿងសង្ហាររឹម និងទិញកញ្ចប់ដេគ័រណាមួយពីក្រុមហ៊ុនដៃគូរសហការណ៏ខាងលើ។ 
 


ការចុះកិច្ចព្រមព្រៀងនៃអនុស្សរណយោគយល់ នេះត្រូវបានធ្វើឡើងនៅសណ្ឋាគារ Sofitel Phnom Penh ក្រោមការចូលរួមពីសំណាក់លោក រិទ្ធ រ៉ាវិទូ (Mr. RITH RAVITOU)  នាយប្រត្តិបត្តិរងរបស់ បុរី វីលៀម និងលោក  ម៉ាន់ ពន្លឺពេជ្រ ប្រធានគ្រប់គ្រងផ្នែកលក់និងទីផ្សាររបស់ក្រុមហ៊ុន Ashely Furniture Homestore និង លោក កែវ ពិសិដ្ឋ ប្រធានផ្នែកអភិឌ្ឍន៍ពានិជ្ជកម្មរបស់ក្រុមហ៊ុន ស៊ីមផ្លេច (Simplex)  រួមទាំងប្រធានផ្នែកផ្សេងៗទៀតមកពីតំណាងក្រុមហ៊ុនទាំងបីចូលរួមជាសក្ខីភាពនៃការចុះកិច្ចព្រមព្រៀងមួយនេះ។
ចាប់ពីថ្ងៃនេះចុះព្រមព្រៀងនេះ អតិថិជនទាំងអស់របស់បុរី វីលៀមមិនត្រឹមទទួលបានផ្ទះដែលមានម៉ូតស្អាតៗរួមទាំងតម្លៃសមរម្យ តែក៏ទទួលបានការបញ្ចុះតម្លៃពិសេសចំនួន ១៥ភាគរយរាល់ការទិញផលិតផលសំភារៈដាក់នៅក្នុងផ្ទះ​ ឬដេគ័រ ពីក្រុមហ៊ុន Ashely Furniture Home Store Cambodia ក្រុមហ៊ុនដេគ័រ Simplex និងក្រុមហ៊ុន នាគព័ន្ធ ហូមសេនធឺ Neak Poan Home Center ផងដែរ
 


នៅក្នុងកម្មវិធីនោះដែរ លោក រិទ្ធ រ៉ាវិទូ (Mr. RITH RAVITOU ជានាយកប្រតិបត្តិរង របស់បុរី វីលៀម បានលើកឡើងថា  «ដោយសាមើលឃើញពីម៉ូតគ្រឿងសង្ហាររឹមរបស់ក្រុមហ៊ុន Ashely ស្រស់ស្អាតនឹងប្លែករួមជាមួយជាក្រុមហ៊ុនល្បីឈ្មោះមកពីសហរដ្ឋអាមេរិក និងមានសាខាច្រើននៅលើទូទាំងពិភពលោក និងមានការគាំទ្រច្រើនពីសំណាក់អតិថិជនរបស់បុរី វីលៀមទើបធ្វើអោយពួកយើងចាប់អារម្មណ៍ ហើយកិច្ចសហប្រតិបត្តិការនេះត្រូវបានធ្វើឡើង ដោយឡែកសម្រាប់ក្រុមហ៊ុនដេគ័រម៉ាក Simplex Cambodia  ដោយមើលឃើញថាការដេគ័រមានភាពស្រស់ស្អាត ស៊ីវីល័យ ដែលអតិថិជនអាចធ្វើការកម្មង់ម៉ូតតាមតម្រូវការជាមួយនឹងការផ្តល់ការប្រឹក្សាដោយឥតគិតថ្លៃ និងជាពិសេសក្រុមហ៊ុនមានបច្ចេកកវិទ្យារទំនើបប្លែកក្នុងការការដេគ័រ ជាមួយគុណភាពខ្ពស់ស្របតាមអ្វីដែលអតិថិជនរបស់បុរី វីលៀមប្រាថ្នាដូចនេះយើងក៏សម្រេចចិត្តចុះកិច្ចព្រមព្រៀងមួយនេះ។»
 




ទន្ទឹមនឹងនោះលោក  ម៉ាន់ ពន្លឺពេជ្រ ប្រធានគ្រប់គ្រងផ្នែកលក់និងទីផ្សាររបស់ក្រុមហ៊ុន Ashely Furniture Homestore បានអោយដឹងដែរថា«​ដោយមើលឃើញពីសន្ទុះនៃវិស័យអចលនៈទ្រព្យនៅកម្ពុជា និងជាពិសេសគឺវិស័យផ្ទះសំបែងមានការរីកចំរើនគួរអោយកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ និងជាពិសេសតម្រូវការនៃគ្រឿងបរិក្ខារប្រើប្រាស់នៅក្នុងផ្ទះ ហើយម្យ៉ាងវិញទៀតដោយសារការសំឡឹងមើលឃើញបុរី វីលៀមមានម៉ូតផ្ទះស្អាតប្លែក​និងមានច្រើនជម្រើសសម្រាប់អតិថិជន ហើយមួយវិញទៀតពេលដែលក្រុមការងាររបស់យើងទទួលដេគ័រផ្ទះគំរូររបស់បុរី វីលៀមរួចមានអតិថិជនជាច្រើនគាត់សសើរថាការដេគ័រសាកសមនឹងម៉ូតផ្ទះដូចនេះពួកយើងក៏ស្វែងរកការសហការគ្នាដើម្បីផ្តល់នូវគ្រឿងបរិក្ខារដែលមានគុណភាពខ្ពស់ប្រេនល្បីមកពីសហរដ្ឋអាមេរិកផ្ទាល់មកចែកនៅក្នុងព្រះរាជជាណាចក្រកម្ពុជា និងជាពិសេសផ្តល់ជូននូវការបញ្ចុះតម្លៃពិសេស១៥ភាគរយជូនគ្រប់អតិថិជនរបស់បុរី វីលៀមទាំងអស់ ។»
 


នៅក្នុងកម្មវិធីនោះផងដែរតំណាងមកពីក្រុមហ៊ុន Simplex Cambodia គឺលោក កែវ ពិសិទ្ធិ ជានាយកផ្នែក អភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុន បានលើកឡើងថា៖ «​ ដោយមើលឃើញពីចក្ចុវិស័យរបស់បុរី វីលៀម គឺសាងសង់ផ្ទះដែលអតិថិជនស្រលាញ់ពេញចិត្តខ្លាំង តាមរយៈម៉ូតផ្ទះស្រស់ស្អាតប្លែកពីគេ និងសំណង់ មានគុណភាព ហើយអតិថិជនមានការគាំទ្រច្រើន និងអ្វីដែលពិសេសនោះគឺដោយ ចក្ខុវិស័យរបស់យើងគឺតែមួយគឺផ្តល់អោយអតិថិជនរបស់យើងនូវម៉ូតដែលប្រណិត និងមានគុណភាពជាមួយភាពបត់បែន និងតម្លៃសមរម្យដូចនេះទើបយើងជឿរជាក់ថាការសហការនេះនឹងធ្វើអោយពួកយើងផ្តល់នូវបទពិសោធន៍ដ៏ល្អសម្រាប់អតិថិជនរបស់យើងដូចគ្នា។ 
 


បុរី វីលៀម ដែលមានទីតាំងស្ថិតនៅលើផ្លូវរដ្ឋ៣០ម៉ែត្រ ចុះពីមហាវិថី​ឈ្នះៗ ចូលតាមផ្លូវ វត្តភ្នៀតត្រឹមតែ១០នាទី និង៣០នាទីពីផ្សារទំនើប អុីអនម៉ល សែនសុខ Aeon Mall Sen Sok និងងាយស្រួលក្នុងការចេញចូលកណ្តាលក្រុងភ្នំពេញ។ 
 
សូមបញ្ជាក់ដែរថា បុរី វីលៀម ជាបុរី ដែលមានម៉ូតផ្ទះស្អាតបែបអាមេរិកកាំងដំបូងគេដែលមានទីតាំងស្ថិតនៅលើផ្លូវរដ្ឋ៣០ម៉ែត្រ ចុះពីមហាវិថី​ឈ្នះៗ ចូលតាមផ្លូវ វត្តភ្នៀតត្រឹមតែ១០នាទី និង៣០នាទីពីផ្សារទំនើប អុីអនម៉ល សែនសុខ Aeon Mall Sen Sok និងងាយស្រួលក្នុងការចេញចូលកណ្តាលក្រុងភ្នំពេញ​ ហើយក្រុមហ៊ុន Ashely Furniture Homestore ជាក្រុមហ៊ុនលក់សំភារៈគ្រឿងសង្ហាររឹមលេខ១មកពីអាមេរិកដែលមានវត្តមាននៅកម្ពុជាហើយកំពុងទទួលបានការគាំទ្រជាច្រើនពីសំណាក់អតិថិជននៅក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្តនានា និងក្រុមហ៊ុន Simplex Cambodia ជាក្រុមហ៊ុនដេគ័រផ្នែកខាងក្នុងផ្ទះដូចជា ដេគ័រផ្ទះបាយ បន្ទប់គេង បន្ទប់ការិយាល័យ និងកន្លែងផ្សេងៗទៀតទៅតាមតម្រូវការរបស់អ្នកដែលបច្ចុប្បន្ននេះក្រុមហ៊ុននេះបានទទួលការដេគ័រទូចង្រ្កាន ទូតាំង​ ទូសម្លៀកបំពាក់ និងទូផ្សេងៗជាមួយគំរោងបុរីធំៗជាច្រើនក្នុង បណ្ដាលរាជធានីភ្នំពេញ និង​ បណ្ដាលខេត្តមួយចំនួនជាង ៣០០០ ផ្ទះមកហើយនៅក្នុងប្រទេសកម្ពុជា៕




 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com