អត្ថបទពាណិជ្ជកម្ម
ឱកាស​ពិសេស! កម្ម​វិធីពាន​រង្វាន់​អចលនទ្រព្យ​កម្ពុជា PropertyGuru លើកទី៧ បន្តទទួលពាក្យចូលរួម​មុនថ្ងៃទី៨ ខែកក្កដា
21, Jun 2022 , 3:41 pm        
រូបភាព
ភ្នំពេញ - ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២៖ កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru Group (NYSE: PGRU) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ បានបន្តបើក​ទទួល​ពាក្យ​ចូលរួមក្នុង​កម្មវិធីពានរង្វាន់លើកទីប្រាំពីររបស់ខ្លួននៅកម្ពុជា។
 
អ្នក​វិភាគ​ជំនាញបានលើកឡើង​ថា ប្រជាជនក្នុង​ស្រុក​កំពុងតែ​ជំរុញចលករ​ទីផ្សារ​អចលន​ទ្រព្យ​កម្ពុជា ខណៈដែលវិស័យនេះសម្របខ្លួន​ទៅតាម​ចំណង់​ចំណូល​ចិត្ត និង​តម្រូវ​ការ​ក្នុង​ស្រុក។
 
ពិធីជប់លៀងនិងពិសារភោជនាហារផ្លូវការពេលល្ងាចដ៏អស្ចារ្យនឹងប្រារព្ធឡើងនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២ ខាងមុខនេះ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ព្រមជា​មួយ​នឹងផ្សាយបន្តផ្ទាល់តាមរយៈគេហទំព័រ AsiaPropertyAwards.com និងដៃគូ​បណ្តាញផ្សព្វផ្សាយ។
 
 
ការទទួលឈ្មោះ​អ្នក​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធីពាន​រង្វាន់​នឹង​បើក​ជា​សាធារណ រហូតដល់ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២
 
គណៈកម្មការ​រៀបចំកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru ប្រចាំឆ្នាំលើកទី ៧ នៅតែមានសុទិដ្ឋិនិយមអំពីទស្សនវិស័យចំពោះការស្ទុះងើបឡើងវិញនូវសេដ្ឋកិច្ច ដោយពួកគគេមានបំណងលើកស្ទួយក្រុមអ្នកអភិវឌ្ឍអចលនទ្រព្យលំដាប់ខ្ពស់ និងគម្រោងគំរូនានា ដើម្បីទទួលបានពានរង្វាន់ទាំងនៅថ្នាក់ជាតិ និងតំបន់។


 
កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជានេះ​នឹងវិលត្រឡប់មកសាជាថ្មីម្តងទៀតនៅឆ្នាំ២០២២ ក្នុងឱកាសនៃពិធីជប់លៀងនិង​ពិសារភោជនាហារផ្លូវការពេលល្ងាចដ៏អស្ចារ្យដែលប្រព្រឹត្តទៅដោយការ​ចូល​រួម​ដោយ​ផ្ទាល់ ប្រកបដោយសុវត្ថិភាព និងវិសេសវិសាលបំផុត ​នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ភូគីត្រា នាថ្ងៃសុក្រ ទី ២៦ ខែសីហា ខាងមុខនេះ។
 
កាលបរិច្ឆេទសំខាន់ៗសម្រាប់កម្មវិធីប្រចាំឆ្នាំ ២០២២ រួមមាន៖
 
-ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ - បិទឈប់ទទួលការចុះឈ្មោះ
-ថ្ងៃទី ២៥ ខែកក្កដា ដល់ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២ - ការចុះត្រួតពិនិត្យដល់កន្លែងផ្ទាល់
-ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២ - ការវិនិច្ឆ័យចុងក្រោយ
-ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២ - ពិធីប្រគល់រង្វាន់ និងពិធីជប់លៀងនិងពិសារភោជនាហារពេលល្ងាច នៅរាជធានីភ្នំពេញ
-ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ – ព្រឹត្តិការណ៍ជប់លៀង និងពិសារភោជនាហារផ្លូវការវគ្គផ្តាច់ព្រ័ត្រប្រចាំតំបន់ នៅទីក្រុងបាងកក ប្រទេសថៃ
 
ការបញ្ជូនឈ្មោះតំណាងពីសាធារណជន និងការចុះឈ្មោះជាផ្លូវការពីក្រុមហ៊ុន និងគម្រោងដែលមានសិទ្ធិ ត្រូវបានទទួល       តាមរយៈគេទំព័រនេះ៖ AsiaPropertyAwards.com/nominations
 
ការស្ទុះងើបឡើងវិញ និងកំណើនក្រុមអ្នកវិភាគឈានមុខគេ បានឱ្យដឹងថា ទំនោររបស់អតិថិជនក្នុងស្រុកកំពុងជំរុញចលករដល់សកម្មភាពអចលនទ្រព្យជាច្រើន ខណៈដែលអត្រាការចាក់វ៉ាក់សាំងមានការកើនឡើងយ៉ាងខ្ពស់នៅទូទាំងប្រទេសកម្ពុជា ។
 
លោក ស៊ន សៀប អនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) និងជាប្រធានគណៈកម្មការចៅក្រមឯករាជ្យនៃកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru បានមានប្រសាសន៍ថា៖ «ចាប់តាំងពីប្រទេស   កម្ពុជាបានបើកដំណើរការប្រទេសឡើងវិញកាលពីខែវិច្ឆិកានៃឆ្នាំកន្លងទៅ សេដ្ឋកិច្ចរបស់ប្រទេសបាននឹងកំពុងស្ទុះងើបឡើងវិញបន្តិចម្តងៗ ដោយសារតែប្រសិទ្ធភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩»។


 
លោក​សង្កេតឃើញថា វិស័យអចលនទ្រព្យ ក៏មានការរីកចម្រើនជាបណ្តើរៗផងដែរ បើទោះបីជាមិនទាន់ឈានដល់កម្រិតដូចមុនពេលកើតមានជំងឺកូវីដ   ក៏ដោយ។ ក្នុងចំណោមលំនៅដ្ឋានជាច្រើនប្រភេទនៅលើទីផ្សារ គេសង្កេតឃើញថាបុរីមានកំណើនតម្រូវការលឿនបំផុត ដោយសារតែសន្ទុះនៃតម្រូវការយ៉ាងខ្លាំងពីសំណាក់អតិថិជនក្នុងស្រុក។ បុរីគឺជាទ្រព្យសកម្មដែលងាយលក់ដូរ ដែលជាហេតុធ្វើឱ្យវាមានប្រជាប្រិយភាពក្នុងចំណោមប្រជាជនខ្មែរ មិនត្រឹមតែសម្រាប់ការរស់នៅប៉ុណ្ណោះទេ   ហើយ     ថែមទាំងអាចដាក់លក់ និងជួលរកប្រាក់ចំណេញផងដែរ។
 
លោក​បាន​បន្ថែម​ថា៖ «ថ្មីៗនេះ ក្រុមអ្នកអភិវឌ្ឍជាច្រើនបានបង្វែរទិសដៅវិនិយោគរបស់ពួកគេពីការអភិវឌ្ឍ​ខុនដូទៅជាបុរីវិញ។ ហេតុផល គឺដើម្បីបង្វែរតម្រូវការពីអ្នកទិញបរទេសមកអ្នកទិញក្នុងស្រុក ដែលបច្ចុប្បន្នមានអំណាចទិញកាន់តែច្រើនឡើងៗ។ ឥឡូវនេះ ទីផ្សារពឹងផ្អែកយ៉ាងខ្លាំងលើតម្រូវការក្នុងស្រុក។ ដូច្នេះហើយ ការ​បង្វែរទិសដៅគម្រោង​អភិវឌ្ឍ​ថ្មី​ដើម្បី​បំពេញ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ទិញ​ក្នុង​ស្រុក គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ។ យ៉ាងណាមិញ ខុនដូ គឺស័ក្តិសមនឹងអ្នកធ្វើការវ័យក្មេងដែលចង់បញ្ចៀសការកកស្ទះចរាចរណ៍ក្នុងការធ្វើដំណើរទៅមក    ក្នុងទីក្រុងភ្នំពេញ»។
 
លោក ស៊ន សៀប បានលើកឡើងថា ដើម្បីកំណត់គោលដៅប្រជាសាស្រ្តនេះ ក្រុមអ្នកអភិវឌ្ឍមួយចំនួនកំពុងទាញយកប្រយោជន៍ពីការទម្លាក់តម្លៃ និងលក្ខខណ្ឌទូទាត់ដែលមានភាពបត់បែន ដើម្បីរក្សាតម្លៃគម្រោងក្នុងកម្រិតសមរម្យ និងមានភាពទាក់ទាញគួរជាទីចង់បាន។
 
ប្រភេទពានរង្វាន់នៅឆ្នាំនេះ កម្មវិធី​នឹង​​ផ្តល់​ពាន​រង្វាន់​សម្រាប់អ្នកអភិវឌ្ឍ ការអភិវឌ្ឍ និងការរចនាប្លង់ល្អបំផុត រួមជាមួយនឹងការទទួលស្គាល់ពិសេស។ មិន​តែប៉ុននោះ អ្នកអភិវឌ្ឍក៏​អាចចូលរួមការប្រកួតប្រជែងក្នុងកម្មវិធីអភិវឌ្ឍលំនៅដ្ឋានឆ្នេរសមុទ្រល្អបំផុតថ្មីស្រឡាង ដែលមានរាយបញ្ជីសង្ខេបខុនដូ អាផាតមិន លំនៅដ្ឋាន និងផ្ទះវីឡាល្អបំផុតនៅក្នុងតំបន់សក្តានុពលនៃក្រុងព្រះសីហនុ និង​កំពត។
 
កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី ៧ នឹងប្រព្រឹត្តទៅស្របតាមវិធាន​ការ​ សុខភាព និងសុវត្ថិភាព ដូចជាការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង ការស្កែន QR ការថតវាស់កម្តៅ ការអនុវត្តអនាម័យដៃ ការរក្សាគម្លាតសុវត្ថិភាព និងការបាញ់សម្លាប់មេរោគជាប្រចាំ។
  
ម្ចាស់ជ័យលាភីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី ៧ នឹងមានសិទ្ធិចូលរួមការប្រកួតប្រជែងដណ្តើមពានរង្វាន់កិត្តិយស “ល្អបំផុតប្រចាំអាស៊ី” ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ី PropertyGuru វគ្គផ្តាច់ព្រ័ត្រលើកទី ១៧ ដែល នឹងរៀបចំជាម្ចាស់ផ្ទះនៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី ៩ ខែធ្នូ។


 
បេក្ខភាពដែលជាប់វគ្គផ្តាច់ព្រ័ត្រនឹងដើរតាមគន្លងជោគជ័យរបស់ Urbanland ដែលបានឈ្នះពានរង្វាន់អ្នកអភិវឌ្ឍល្អបំផុតកាលពីឆ្នាំមុននៅឯកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី ៦ ។ ក្រុមហ៊ុននេះបានបន្តធ្វើជាតំណាងរបស់កម្ពុជានៅ​ក្នុង​ការ​ប្រកួត​លើពានរង្វាន់​ ចំនួន​បួនប្រភេទក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ី PropertyGuru វគ្គផ្តាច់ព្រ័ត្រ លើកទី ១៦។
 
កញ្ញា កឹម ស៊ីថេន នាយិកាផ្នែកលក់នៃក្រុមហ៊ុនអឺបេនលែនបានឲ្យដឹងថា៖ «យើងខ្ញុំពិតជាមានកិត្តិយសក្រៃលែងដែលបានទទួលនូវពានរង្វាន់ដល់ទៅ 7 សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតំបូងបង្អស់របស់ក្រុមហ៊ុនអឺបេនលែន (Urbanland) យើងខ្ញុំគឺគម្រោង បុរីចន្ទគីរី។ ទស្សន:វិស័យរបស់យើងខ្ញុំគឺចង់ធ្វើឲ្យជីវិតរស់នៅរបស់អ្នករស់នៅកាន់តែប្រសើរជាងមុនចាប់ផ្តើមពី ទីកន្លែងមួយ និងសហគមន៍មួយ ហើយយើងខ្ញុំក៏ប្តេជ្ញាថានឹងចូលរួមលើកតម្កើងស្តង់ដារក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរបន្តទៅទៀត ជាពិសេសផ្តោតទៅលើ គុណភាព ភាពធន់ និងការរចនា ដែលមានស្តែងតាមគម្រោងនានាដែលយើងខ្ញុំបានអភិវឌ្ឍ និងរចនាកន្លងមក»។
 
ពានរង្វាន់ដ៏មានកិត្យានុភាព
ក្រុមអ្នកអភិវឌ្ឍ និងគម្រោងល្អបំផុត និងរឹងមាំបំផុតរបស់ប្រទេស បានទទួលងារដ៏មានកិត្យានុភាពសរុបចំនួន ១៩ នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី ៦ រួមទាំងពានរង្វាន់បុគ្គលិកលក្ខណៈឆ្នើមផ្នែកអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំផងដែរ។
 
ពានរង្វាន់ត្រូវបានប្រគល់ជូនលោកស្រី ច័ន្ទ ខេធើរីន ដែលជានាយិកាក្រុមហ៊ុន Goldfame Group និងជាស្ថាបនិក និងនាយិកាប្រតិបត្តិ Urban Village & Factory Phnom Penh ជាស្ត្រីដំបូងគេបង្អស់ដែលបានទទួលងារនេះ។
 
ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru ក្នុងវគ្គ edition កាលពីឆ្នាំមុន បានប្រព្រឹត្តទៅតាម​រយៈប្រព័ន្ធអនឡាញ​លើកដំបូងបង្អស់របស់កម្មវិធី ដែលចាក់ផ្សាយនៅលើគេហទំព័រ AsiaPropertyAwards.com និងវេទិកាឌីជីថលជាច្រើន រួមជាមួយនឹងការចាក់ផ្សាយឈុតពិសេសៗនៅលើបណ្តាញ History Channel ។
 
នៅឆ្នាំ ២០២១ កម្មវិធីពិសារភោជនាហារប្រគល់ពានរង្វាន់អចលនទ្រព្យអាស៊ី PropertyGuru ត្រូវបានប្រារព្ធធ្វើឡើងជាបន្តបន្ទាប់តាមប្រព័ន្ធអនឡាញ រាប់បញ្ចូលទាំងពានរង្វាន់នៅក្នុងប្រទេសកម្ពុជាកាលពីខែវិច្ឆិកាក្នុងឆ្នាំកន្លងទៅ ដែលមានចំនួនអ្នកចូលទស្សនា រួមទាំងអ្នកវិនិយោគអចលនទ្រព្យផងដែរ ជាង ៤៣៧,០០០ដង ក្នុងរយៈពេលត្រឹមតែ ២ ខែ នៅទូទាំងពិភពលោក។
 
សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើអ៊ីម៉ែលមកកាន់ [email protected] ឬចូលទៅកាន់គេហទំព័រផ្លូវការគឺ AsiaPropertyAwards.com
 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com