កីឡាជាតិ
ជាតិ
ភ្នំពេញហ្គាឡាក់ស៊ី ម្ចាស់ជើងឯកពានសម្ដេចថ្នាក់ខេត្ត ជួបបញ្ហាកីឡាករ
21, Jun 2022 , 6:29 pm        
រូបភាព
ក្រុមបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី លើកពានសម្ដេចហ៊ុន សែន ថ្នាក់ខេត្ត កាលពីថ្ងៃទី១៨ មិថុនា ២០២២
ក្រុមបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី លើកពានសម្ដេចហ៊ុន សែន ថ្នាក់ខេត្ត កាលពីថ្ងៃទី១៨ មិថុនា ២០២២
ភ្នំពេញហ្គាឡាក់ស៊ី ជួបបញ្ហាកីឡាករ មុនជំនួបជាមួយ អាស៊ីអឺរ៉ុបយូណាយធីត នៃការប្រកួតពានសម្ដេច ហ៊ុន សែន លើកទី១៦ ថ្នាក់ជាតិ នៅថ្ងៃទី២២ ខែមិថុនា នៅទីលានវិទ្យាល័យបឹងត្របែក។


ក្រោយឈ្នះពានសម្ដេច ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំ២០២២ ក្រុមភ្នំពេញហ្គាឡាក់ស៊ី ជួបបញ្ហាកីឡាករជាច្រើនរូប ដោយមានបញ្ហារបួស និងការពិន័យដោយកាតលឿង ២ និងកាតក្រហម។ លោក ប៉ូ គីនណាក់  អ្នកចាត់ការទូទៅក្លិបភ្នំពេញហ្គាឡាក់ស៊ីបានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ ថា កីឡាករ ៤រូប មានបញ្ហារបួស ហើយមិនអាចចូលរួមប្រកួតបាន  និងកាតក្រហម២រូប ខណៈកីឡាករ មួយចំនួនទៀត មានរបួសដែរ តែអាចបន្ដប្រកួតបាន។ 
 
«ពួកគេ នៅប្រកួតបានបើទោះជាកម្រិតក្រុម នៅទាបជាងគូប្រកួត ព្រោះកីឡាករយើង មានស្មារតីប្រកួត និងសាមគ្គីខ្ពស់។ ខ្ញុំមានភាពជឿជាក់លើក្រុម ដោយក្រុមមានស្មារតីប្រកួត សាមគ្គីភាព ក្នុងការប្រកួត។ យើងនៅមានកម្រិតទៀបជាងគេចំពោះបច្ចេកទេស តែកម្រិតនៃស្មារតីប្រកួតយើងមិនទាបជាងគេទេ។»។ លោក ប៉ូ គីណាក់ បាននិយាយដូច្នេះ ។
 
គួរបញ្ជាក់ផងដែរថា ការប្រកួតពានសម្ដេច ហ៊ុន សែន លើកទី១៦ ថ្នាក់ខេត្ត នាថ្ងៃទី២២ ខែមិថុនា មាន៣គូ។ ភ្នំពេញហ្គាឡាក់ស៊ី ប្រកួតជាមួយ អាស៊ីអឺរ៉ុបយូណាយធីត នៅទីលានវិទ្យាល័យបឹងត្របែក វេលាម៉ោង ៣:៣០នាទីរសៀល ខណៈពេល សូលទីឡូអង្គរ បើកទ្វាកីឡដ្ឋានហនុមាន ទទួលក្រុមបាល់ទាត់បន្ទាយមានជ័យ។ ទន្ទឹមគ្នានេះដែរ កីឡដ្ឋានខេត្តសៀមរាប ស្វាគមន៍ នូវជំនួបក្រុម ដែលមានទីតាំងនៅសៀមរាបពីរ គឺការប្រកួតរវៀង ក្លិបបាល់ទាត់សៀមរាប និងក្លិបបាល់ទាត់ណិចស្តិប៕ 
 

Tag:
 បាល់ទាត់
  ពានសម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com