អត្ថបទពាណិជ្ជកម្ម
ហួវៃប្រកាស លោក ទុំ សុវត្ថិ និង កញ្ញា យ៉ាន់ សុជាតា ជាទូតសុច្ឆន្ទៈ ព្រមទាំងដាក់លក់ ស្មាតហ្វូនស៊េរីថ្មីបំផុត Huawei nova Y70 តម្លៃត្រឹមតែ $199
22, Jun 2022 , 11:54 am        
រូបភាព
ទីបំផុត អ្វីដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំ បានមកដល់ហើយ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ហួវៃ ប្រកាស លោក ទុំ សុវត្ថិ និង កញ្ញា យ៉ាន់ សុជាតា ជាទូតសុច្ឆន្ទៈ ព្រមទាំងដាក់លក់ស្មាតហ្វូនស៊េរីថ្មីបំផុត Huawei nova Y70 ប្រើមួយសប្ដាហ៍សាកតែពីរដង ក្នុងតម្លៃត្រឹមតែ $199។
 
ពិធីចុះហត្ថលេខា ស្វាគមន៍សមាជិកថ្មី ទូតសុច្ឆន្ទៈ មកកាន់ក្រុមគ្រួសារហួវៃ ប្រារព្ធឡើងនៅទីស្នាក់ការ ការិយាល័យកណ្តាលក្រុមហ៊ុនហួវៃ អគារពាណិជ្ជកម្ម Exchange Square ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនហួវៃ បុគ្គលិកគ្រប់ជាន់ថ្នាក់ ដៃគូសហការ តារាកិត្តិយស លោក ទុំសុវត្ថិ និង កញ្ញា យ៉ាន់ សុជាតា និង មិត្តអ្នកសារព័ត៌មាន ​ ញុំាងឲ្យកម្មវិធីកាន់តែឱឡារឹក។
 


លោក សៀន លីដា តំណាងឲ្យផ្នែកទីផ្សារហួវៃ ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុនហួវៃ ជ្រើសរើសយក លោក ទុំសុវត្ថិ និង កញ្ញា យ៉ាន់ សុជាតា ជាទូតសុច្ឆន្ទៈ ដោយសារតែទេពកោសល្យ ផ្គួបផ្សំជាមួយនឹងកិច្ចខិតខំប្រឹងប្រែង និងការតស៊ូ ពុំរុញរា ទោះបីជាជួបឧបសគ្គយ៉ាងណាក៏ដោយក៏ពុំចុះចាញ់ មានអត្តចរិកស្លូតបូត រួសរាយរាក់ទាញ ដែលជាទីគាប់ចិត្ត សម្រាប់មហាជន។ 
 
គ្រោងតំណែងជា ទូត សុច្ឆន្ទៈលើកដំបូងឲ្យក្រុមហ៊ុនហួវៃ លោក ទុំ សុវត្ថិ បានបង្ហាញនូវចំណាប់អារម្មណ៍ថា លោក ពិតជាមានអារម្មណ៍រំភើបឥតឧបមា ដែលលោកមានឱកាសក្លាយជាទូតសុច្ឆន្ទៈឲ្យក្រុមហ៊ុនហួវៃ។ ឆ្លៀតក្នុងឱកាសនេះលោក សូមថ្លៃអំណរគុណពុកម៉ែពូមីងបងប្អូនដែលតែងតែគាំទ្រ និងលើកទឹកចិត្តលោកកន្លងមក ជាពិសេសសូមអរគុណដល់ក្រុមហ៊ុនហួវៃ ដែលបានផ្តល់ឱកាសការងារជាទូតសុច្ឆន្ទៈ សម្រាប់ការផ្សព្វផ្សាយរាល់ផលិតផលម៉ាកហួវៃ។ 
 


ដូចគ្នាដែរ កញ្ញា យ៉ាន់ សុជាតា ទូត សុច្ឆន្ទៈ តំណាងឲ្យផលិតផលហួវៃ Nova series បានឲ្យដឹងថា កាលពីមុនគ្រាន់តែជាក្តីស្រម៉ៃ ប៉ុន្តែឥឡូវបានក្លាយជាការពិត។ 
 
កញ្ញា ជាតាបន្ថែមថា ៖ “នាងខ្ញុំនឹងខិតខំប្រឹងប្រែងបំពេញកិច្ចការជូនក្រុមហ៊ុនឲ្យបានល្អបំផុត ហើយនឹងខិតខំផលិតនូវបទចម្រៀងថ្មីៗសម្រាប់បម្រើនូវចំណីអារម្មណ៍របស់ទស្សនិកជនក៏ដូចជាហ្វេនៗដែលនិយមគាំទ្រផលិតផលហួវៃគ្រប់ប្រភេទ”។ 
 
កម្មវិធីត្រូវបានបិទបញ្ចប់ក្រោមស្នាមញញឹម កម្រងរូបថតអនុស្សាវរីយ៍ បទចម្រៀង Original Song ថ្មីៗ និង ការប្រកាសលក់ស្មាតហ្វូនស៊េរីថ្មី Huawei nova Y70 ក្នុងតម្លៃត្រឹមតែ $199។ 


 
សូមរំលឹកថា HUAWEI nova Y70 មានរូបរាងនិងការរចនាទាន់សម័យ ទំហំថ្ម 6000mAh (6000 មីលីអំពែម៉ោង)  កាន់ថ្មខ្លាំង មួយសប្តាហ៍សាកថ្មតែ2ដង ល្បឿនសាកលឿនដូចរន្ទះ  22.5W  (22.5វ៉ាត់) អេក្រង់ធំ មើលពេញភ្នែក 6.75 អ៊ីញ  កាមេរ៉ា AI  3គ្រាប់ទំហំ 48មេហ្គាភិចសែល ថតរូបកម្រិតច្បាស់ ខ្លាំង ថតប្លង់ព្រាលផ្ទៃខាងក្រោយ ថតរូបប្លង់ទូលាយ Ultra-Wide Angle មុខងារថតរូបច្បាស់នៅពេលយប់ Super Night Shot អង្គផ្ទុកទិន្ន័យ ធំ  128GB ៕
 




(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com