កីឡាជាតិ
ជាតិ
ទីផ្សារផ្ទេរ​កីឡាករ​នៅ​កម្ពុជា​ មាន​រយៈពេល១ខែដោយចាប់ផ្តើមពីថ្ងៃទី២៤ ខែមិថុនា
22, Jun 2022 , 2:49 pm        
រូបភាព
លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុនលីគ CPL ក្នុងកិច្ចសំណេះសំណាលជា មួយសហព័ន្ធបាល់ទាត់កម្ពុជា រូបពី Cambodian Premier League
លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុនលីគ CPL ក្នុងកិច្ចសំណេះសំណាលជា មួយសហព័ន្ធបាល់ទាត់កម្ពុជា រូបពី Cambodian Premier League
ទីផ្សារផ្ទេកីឡាករជាតិ និងអន្ដរជាតិ លើកទី២ (Transfer Window) នឹងចាប់ផ្ដើមពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។ នេះបើតាម​លិខិត​របស់​នាយកប្រតិបត្តិក្រុម ហ៊ុន​ខេមបូឌៀនព្រីមៀរលីគ លោក Satoshi Saito សរសេរទៅកាន់ថ្នាក់ដឹកនាំ​ក្លិបបាល់ទាត់ទាំង ក្នុងក្របខណ្ឌខេមបូឌៀនព្រីមៀរលីគ និង​លីគ២ ។

 
លិខិត​ដែល​ចុះហត្ថលេខាកាលពីថ្ងៃទី​២៣ ខែឧសភា បាន​កំណត់​យ៉ាង​ច្បាស់ថា ការ​ផ្ទេរ​កីឡាករជាតិ និងអន្តរជាតិ​លើកទី២ (Transfer Window 2) ប្រព្រឹត្ត​ទៅ​រយៈពេល​១ខែ​ពេញ ទាំង​សម្រាប់​ក្លិប​កំពូល និងលីគ​២។
 
ការផ្ទេរចន្លោះពី​ថ្ងៃ​ទី២៤ ខែមិថុនា ដល់ថ្ងៃទី​២២ ខែកក្កដា អាច​ធ្វើឡើង​បានចំពោះកីឡាករ​ជាតិ៣រូប និង​កីឡាករអន្តរជាតិ២រូប។
 
គួរបញ្ជាក់ផងដែរថា ការប្រកួតក្របខណ្ឌកំពូល និងលីគ២ វិលត្រឡប់មកវិញនៅចុងសប្តាហ៍នេះ បន្ទាប់​សម្រាក​មួយ​រយៈពេល​ដោយសារក្រុម​ U23 ត្រូវទៅចូលរួម​ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ហើយ​បន្ទាប់មក ក្រុមជម្រើសជាតិឈុតធំ បាន​បំពេញ​កាតព្វកិច្ច​ក្នុងព្រឹត្តិការណ៍វគ្គជម្រុះ AFC Asian Cup 2023 ៕
 

Tag:
 បាល់ទាត់
  Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com