កីឡាជាតិ
ជាតិ
ស៊ិន សុវណ្ណមករា បន្តជាប់ក្នុងចំណោម​ជម្រើសចុងក្រោយ​២៣នាក់​សម្រាប់ឈុត U19
22, Jun 2022 , 6:39 pm        
រូបភាព
ស៊ិន សុវណ្ណមករា អំឡុងពេលហ្វឹកហាត់ប្រកួត AFC Asian Cup 2023 Qualifiers នៅ_ប្រទេសឥណ្ឌា រូបពីសហព័ន្ធកីឡាបាល់ទាត់ជាតិ
ស៊ិន សុវណ្ណមករា អំឡុងពេលហ្វឹកហាត់ប្រកួត AFC Asian Cup 2023 Qualifiers នៅ_ប្រទេសឥណ្ឌា រូបពីសហព័ន្ធកីឡាបាល់ទាត់ជាតិ
នារសៀលថ្ងៃទី២២ ខែមិថុនាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាករ U-19 កម្ពុជា ដែលត្រូវទៅប្រកួត AFF Boys U-19 Championship 2022 នៅប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី២-១៥ ខកក្កដា។ កីឡាករ ស៊ិន សុវណ្ណមករាដែលប្រកួតឲ្យឈុតធំកម្ពុជា ក៏មានឈ្មោះក្នុងបញ្ជី២៣នាក់​នេះផង​ដែរ។

 
ស៊ិន សុវណ្ណមករាកីឡាករក្លិបព្រៃវែងអេហ្វស៊ី មានវត្តមានក្នុងឈុត U-19 កម្ពុជា។ការប្រកួតសំខាន់ៗកន្លងមក ខ្សែបម្រើការពាររូបនេះតែមានវត្តមានគ្រប់ព្រឹត្តិការណ៍សំខាន់ៗ ដូចជា AFF U23 Championship នៅកម្ពុជា, ស៊ីហ្គេមលើកទី៣១ នៅវៀតណាម និង AFCAsian Cup 2023 Qualifiers នៅប្រទេសឥណ្ឌា។ ជាមួយគ្នានេះព្រឹត្តិការណ៍ AFF U-19 Championship ក៏មានវត្តមានកីឡាកររូបនេះដែរ។ 
 
សមាសភាព កីឡាករ U-19 ជម្រើសជាតិកម្ពុជាមាន៖ 
 
-ព្រៃវែង៣រូប៖ ស៊ិនសុវណ្ណមករា, វឿន វ៉ា និង សឿន រិទ្ធិវរៈវឌ្ឍនា
-សាលាបាល់ទាត់ជាតិបាទី១៣រូប៖វ៉េត លីហេង, ម៉េង សុភា, ហួត វ៉ាន់ណេត, ចាន់វិបុលដាវីឌ, យ៉ន់ ភូមិន្ទ, អ៊ាវសុវណ្ណារ៉ា, ហេង សុវណ្ណបញ្ញា, សោមបូរិទ្ធ, ចៀម សំណាង, អ៊ុក ដេវីន,ទាំ មករា, សុន ថាវិស៊ីវ,​ និង គៀរ ពិសិដ្ឋ។
-អាស៊ីអឺរ៉ុបយូណាយធីត ៣រូប៖វ៉ាន់ វីត, ឆាន់ប៊ុនមី និង ហាវ សុខនេត្រ។
-ណាហ្គាវើលដ៍ ១រូប៖ ឡៅ ជុងហួរ។
-គិរីវង់សុខសែន១រូប៖ លឹមអារុណរ៉េយមិន។
-សមាគមកីឡាបាល់ទាត់ខេមរភូមិន្ទ១រូប៖ វ៉ន ផល្លា។
-អង្គរថាយហ្គឺរ ១រូប៖ សុវណ្ណដូណា។
 
គួរបញ្ជាក់ផងដែរថា ការប្រកួតAFF Under-19Boys’ Championship នឹងប្រព្រឹត្តទៅនៅថ្ងៃទី២-១៥ ខែកក្កដាឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី។ កម្ពុជា ស្ថិតក្នុងពូល B ជាមួយម៉ាឡេស៊ី, ឡាវ, ទីម័រ ខាងកើត និងសិង្ហបុរី ខណៈ ម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី នៅពូល A ជាមួយមីយ៉ាន់ម៉ា, វៀតណាម, ថៃ, ព្រុយណេ, និងហ្វីលីពីន៕
 
 

Tag:
 បាល់ទាត់
  AFF Boys U-19 Championship
  AFF
© រក្សាសិទ្ធិដោយ thmeythmey.com