អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន You​AdMe ចុះ MOU ជាមួយក្រុមហ៊ុន MSQM ZTH និងក្រុមហ៊ុន Frasers Hospitality ដើម្បីផ្សព្វផ្សាយអំពី សិល្បគំនូរខ្មែរ
24, Jun 2022 , 5:28 pm        
រូបភាព
ភ្នំពេញ៖ ថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២២ ក្រុមហ៊ុន YouAdMe បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) រវាងក្រុមហ៊ុនអចលនទ្រព្យកម្ពុជា MSQM ZTH និងម្ចាស់ពានរង្វាន់ប្រតិបត្តិករបដិសណ្ឋារកិច្ចសកល Frasers Hospitality ក្នុងការប្រព្រឹត្តទៅនៃចលនាសិល្បគំនូរអង្គរ ឆ្នាំ 2022 (Angkor Art Movement 2022)។ 
 
ការចុះហត្ថលេខាត្រូវបានប្រារព្ធឡើងនៅ FT Gallery ដែលជាក្រុមហ៊ុន ដែលបង្កើតសាលវិចិត្រសិល្បៈទីក្រុងសហសម័យដំបូងគេរបស់ប្រទេសកម្ពុជាក្នុងគោលបំណងលើកស្ទួយដល់វិចិត្រករខ្មែរជំនាន់ថ្មីនិងថែរក្សាកេរ្តិ៍ឈ្មោះរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ដែលកំពុងរីកចម្រើននៅអាស៊ីអាគ្នេយ៍ដោយកំណត់ទិដ្ឋភាពសម្រាប់ការសម្ពោធសិល្បៈគំនូរអង្គរ។
 
ចលនាសិល្បគំនូរអង្គរគឺជាទំព័រចាប់ផ្ដើមទីមួយនៃការសហការជាមួយ ទីផ្សារជាតិ និងអន្តរជាតិដើម្បីផ្សព្វផ្សាយ និងលក់នូវផ្ទាំងគំនូររបស់វិចិត្រករខ្មែរតាមរយៈទីផ្សារឆ្លាតវ័យឌីជីថល។ បន្ថែមទៅលើនេះ YouAdMe គឺកំពុងតែរៀបចំប្រមូលផ្ដុំនូវស្នាដៃគំនូររបស់វិចិត្រករខ្មែរដើម្បីដាក់តាំងពិព័រណ៍គំនូរដ៏ស្រស់ស្អាត និងមានការច្នៃប្រឌិតខ្ពស់នៅក្នុងសណ្ឋាគារ MSQM



ZTH និងដាក់តាំងគ្រប់បន្ទប់សណ្ឋាគារ Capri by Fraser ដែលមានចំនួនរហូតដល់ទៅ 88 បន្ទប់ ស្ថិតនៅខណ្ឌដូនពេញរាជធានីភ្នំពេញ ដែលនឹងបើកដំណើរការ នៅខែតុលា ឆ្នាំ2022 ខាងមុខនេះ។
 
 
គ្រប់គំនូរ ដែលបានដាក់តាំងពិព័រណ៍ គឺសុទ្ធតែត្រូវបានភ្ជាប់ជាមួយ QR កូដ ជាមួយនឹងមុខងារពិសេសគ្រាន់តែស្កេន វានឹងនាំអ្នកទៅកាន់ការតាំងពិព័រណ៍បែបឌីជីថលនៅក្នុង App YouAdMe ដែលជាទីកន្លែង ដែលអ្នកអាចដឹងអំពីព័ត៌មានរបស់វិចិត្រករ ជជែកជាមួយពួកគាត់ ថែមទាំងអាចទិញគំនូរតាម App បានថែមទៀតផង។ 
 



ប្រវត្តិសាស្រ្តនៃសិល្បៈគំនូរ និងវប្បធម៌ខ្មែរ បានលាតសន្ធឹងជាច្រើនសតវត្សមកហើយ។ នៅចុងទសវត្សឆ្នាំ 1990 ប្រទេសកម្ពុជា បានរកឃើញការក្រោកឡើងវិញនៃសិល្បគំនូរខ្មែរ និងវប្បធម៍ នៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងឥទ្ធិពលសិល្បៈ និងទំនៀមទម្លាប់វប្បធម៌ដ៏រុងរឿងពីបុរាណ ដែលជំរុញទឹកចិត្ត និងបំផុសគំនិតដល់វិចិត្រករជំនាន់ថ្មី។ ប្រហែលជាជាង​ 20​ឆ្នាំ​ក្រោយ​មក វិចិត្រករ​ទាំងអស់ក្នុង​ស្រុក​កំពុង​អបអរប្រារព្ធ​សិល្បគំនូរ ដែលកើតចេញ​ដោយ​ចំណង់​ចំណូល​ចិត្ត​ និងការស្រលាញ់ខ្លាំង​ជាង​ពេល​ណាៗ​ទាំងអស់។


 
លោក Bernard Teo នាយកប្រតិបត្តិ និងជាសហស្ថាបនិក នៃក្រុមហ៊ុន YouAdMe ជឿជាក់ថា នៅពេលដែលសហគមន៍សិល្បគំនូរ ចាប់ផ្ដើមឈានជើងចូលក្នុងវិស័យបច្ចេកវិទ្យាឌីជីថល វានឹងធ្វើឲ្យមានភាពងាយស្រួលដល់ការដំណើរការ នៃការស្វែងរកវិចិត្រករ ការទិញស្នាដៃគំនូរវិចិត្រករកម្ពុជា ពីបណ្ដាលអ្នកស្រលាញ់ចូលចិត្តគំនូរទូទាំងពិភពលោក លើសពីនេះទៀតនោះ សិល្បគំនូរអង្គរ គឺការជួយសម្រួលដល់ ការផ្លាស់ប្ដូរពីការលក់ក្នុងទីផ្សារខាងក្រៅធម្មតាទៅទីផ្សារបែបអនឡាញទំនើបវិញ។ វិចិត្រករគ្រប់រូបអាចដាក់លក់គំនូរគ្រប់ប្រភេទ និងមានសិទ្ធិគ្រប់គ្រាន់ទៅលើហាងរបស់ខ្លួននៅលើ App ដោយយើងបានរៀបចំរួចជាស្រេចដោយមិនបាច់ខ្វល់ពីការលក់បែបប្រជែងតម្លៃកាត់ថ្លៃ បែបទីផ្សារផ្ដាច់មុខនៅតាមផ្ទះនោះឡើយ។
 
លោកនាយកប្រតិបត្តិ Teo បានមានប្រសាសន៍បន្ថែមថា “ ការដាក់តាំងស្នាដៃគំនូរនៅលើ App YouAdMe គឺជាការបំបែកឯកត្តកម្មថ្មីមួយ នៅក្នុងប្រទេសកម្ពុជា។ ពួកយើងនឹងអនុញ្ញាតឲ្យគំនូររាប់ពាន់រូបរបស់វិចិត្រករដាក់លក់យ៉ាងងាយស្រួល ព្រមទាំងបង្កភាពងាយស្រួលដល់ការចូលមើលគំនូរក្នុង App ទាំងអនឡាញ និងអហ្វឡាញ។ ទន្ទឹមនឹងនេះដែរ អ្នកដែលស្រលាញ់ និងចូលចិត្តគំនូរ ទទួលបានឱកាសក្នុងការទិញ និងគាំទ្រដល់វិចិត្រករក្នុងស្រុកផងដែរ។
 


ការចាប់ដៃគូសហការរវាងក្រុមហ៊ុន YouAdMe ក្រុមហ៊ុន MSQM ZTH និងក្រុមហ៊ុន Frasers Hospitality គឺតំណាងឲ្យការបោះជំហានទៅមុខមួយទៀត ឆ្ពោះទៅរកភាពច្នៃប្រឌិតបែបថ្មី នេះគឺជាស្ដាឡើងវិញនៃសិល្បគំនូរ និងកត្តារបាំងភូមិសាស្រ្តពីអតីតកាល ដើម្បីគាំទ្រយ៉ាងពេញទំហឹង ដល់វិស័យវិចិត្រសិល្បៈ ដែលកំពុងរីកចម្រើនក្នុងប្រទេសកម្ពុជា។ ការចុះអនុស្សរណៈជាមួយ YouAdMe នេះមិនត្រឹមតែជាឆ្ពោះទៅកាន់ទីផ្សារឌីជីថលនៅក្នុងប្រទេសខ្មែរនោះទេ ប៉ុន្តែក៏ជាវេទិកា ដែលផ្តល់ឱ្យវិចិត្រករក្នុងស្រុក នូវកញ្ចប់ឧបករណ៍ ដែលពួកគេត្រូវការ ដើម្បីភ្ជាប់ទំនាក់ទំនង ជាមួយអ្នកគាំទ្ររបស់ពួកគេ នឹងនាំយកគំនូររបស់ខ្លួនចូលទៅក្នុងទីផ្សារអន្តរជាតិ ម៉្យាងវិញទៀតគឺការផ្សព្វផ្សាយដល់ស្នាដៃវិចិត្រករខ្មែរ ឲ្យគេបានស្គាល់ ព្រោះវានឹងជួយឱ្យពួកគាត់ជោគជ័យក្នុងការលក់គំនូរដាច់នៅក្នុងពិភពអនឡាញ។  


 
លោក Mark Chan នាយកប្រតិបត្តិ នៃក្រុមហ៊ុន Fraser Hospitality មានប្រសាសន៍ថា “វាជាកិត្តិយសណាស់ ដែលបានចូលរួម ជាផ្នែកមួយនៃចលនាសិល្បអង្គររបស់ YouAdMe ដែលជា App ដើម្បីផ្តល់កន្លែងសម្រាប់វិចិត្រករកម្ពុជា ក្នុងការតាំងពិព័រណ៍ស្នាដៃគំនូររបស់ពួកគេ។ នេះ​ជា​គម្រោង​ដ៏​មាន​អត្ថន័យ​ ដែល​មិន​ត្រឹម​តែ​លើក​ស្ទួយ​វិស័យវិចិត្រសិល្បៈ និង​វប្បធម៌ ​របស់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ចូលរួម​ស្ដាសហគមន៍​ឡើងវិញ និង​ធ្វើឱ្យ​ប្រជាជន​មាន​ការ​ស្រឡាញ់​ និង​ឱ្យ​តម្លៃគំនូរ​ឡើងវិញ​បន្ទាប់ពី​ជំងឺ​រាតត្បាតកូវីដ-19 អស់​រយៈពេល​បី​ឆ្នាំមក​នេះ។” 
 
ដោយមើលឃើញពីការចូលរួមចំណែករបស់សិល្បគំនូរអង្គរ ចំពោះសិល្បៈ និងវប្បធម៌របស់ប្រទេសកម្ពុជា និងចូលរួមចំណែកក្នុងកត្តាសេដ្ឋកិច្ច ឯកឧត្តម គីម ឫទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) និង ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការនៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាសមាជិកអចិន្ត្រៃយ៍នៃ UYFC ក៏បានចូលនៅក្នុងការចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នាផងដែរ ដើម្បីបង្ហាញការគាំទ្រជាសាធារណៈចំពោះចលនាសិល្បគំនូរអង្គរ។
 
MSQM ZTH ដែលជាផ្នែកមួយនៃចលនាសិល្បគំនូរអង្គរ តំណាងដោយនាយកគ្រប់គ្រង លោក ភាប ហ៊ង មានប្រសាសន៍ថា “មុនការរាតត្បាតជំងឺកូវីដ វិស័យសិល្បគំនូរ គឺមានការរីកចម្រើន ហើយវិចិត្រករក្នុងស្រុកយើងក៏រកប្រាក់ចំណូលបានច្រើន។
 
ចំណែកនៅពេលបច្ចុប្បន្ននេះវិស័យទេសចរណ៍ ត្រូវតែមានការផ្សព្វផ្សាយម្តងទៀតឡើងវិញ ដើម្បីជួយដល់វិចិត្រករ វិលមករកភាពប្រក្រតីឡើងវិញ ដោយការលក់គំនូរដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ហើយ MSQM ZTH នឹងបន្តគាំទ្រវិចិត្រករគ្រប់រូប តាមរយៈការបង្កើតទីផ្សារអនឡាញឌីជីថល ដែលមានលក្ខណៈវិវត្តន៍ និងប្រសើរឡើងដោយបច្ចេកវិទ្យា។” 
 
ជុំវិញកិច្ចសហការនៃភាពជាដៃគូនេះ គឺ ជាគម្រោងគំរូមួយ ក្នុងការជំរុញការផ្លាស់ប្តូរប្រព័ន្ធឌីជីថល នៃសហគមន៍សិល្បគំនូរកម្ពុជា។ YouAdMe និង MSQM ZTH មានក្តីរំភើបរីករាយក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀត ជាមួយអង្គការ និងដៃគូអាជីវកម្ម ដែលមានគំនិតដូចគ្នា ក្នុងការជួយសិល្បគំនូរអង្គរឲ្យកាន់តែរីកចម្រើន និងបណ្តុះបរិយាកាស បង្កើតឱកាសដល់វិចិត្រករក្នុងស្រុកមានភាពប្រសើរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com