ជាតិ
សង្គមជាតិ
រដ្ឋាភិបាល កំណត់គណៈអភិបាលរាជធានី-ខេត្ត មាន១១រូប ហើយក្រុង-ស្រុក-ខណ្ឌ មាន៧រូប
24, Jun 2022 , 6:29 pm        
រូបភាព
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា។ រូបពីទំព័រហ្វេសប៊ុក សម្ដេច ហ៊ុន សែន
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា។ រូបពីទំព័រហ្វេសប៊ុក សម្ដេច ហ៊ុន សែន
ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានកំណត់គណៈអភិបាលរាជធានី-ខេត្តនីមួយៗ ឲ្យមាន១១រូបស្មើគ្នា ដោយចំនួនសរុប មាន២៧៥រូបនៅទូទាំងប្រទេស ហើយគណៈអភិបាលក្រុង-ស្រុក-ខណ្ឌនីមួយៗ មាន៧រូបស្មើគ្នាដែរ ដោយចំនួនសរុប មាន១៤២៨រូបនៅទូទាំងប្រទេស។ នេះបើតាមអនុក្រឹត្យរបស់សម្តេច ដែលចេញថ្ងៃទី១៧មិថុនា ឆ្នាំ២០២២។

 
ប្រមុខរដ្ឋាភិបាលបានចេញអនុក្រឹត្យ កំណត់ចំនួនគណៈអភិបាលរាជធានី-ខេត្ត១១រូប ហើយគណៈអភិបាលក្រុង-ស្រុក-ខណ្ឌ មានចំនួន៧រូបស្មើៗគ្នា។ ដូចនេះ នៅទូទាំងប្រទេស មានគណៈអភិបាលរាជធានី-ខេត្ត ចំនួន២៧៥រូប ហើយគណៈអភិបាលក្រុង-ស្រុក-ខណ្ឌ មាន១៤២៨រូប។ សម្តេច ចេញអនុក្រឹត្យនេះ តាមសំណើរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រី្តក្រសួងមហាផ្ទៃ។ 
 
ការកំណត់ចំនួនគណៈអភិបាលរាជធានី-ខេត្ត និងគណៈអភិបាលក្រុង-ស្រុក-ខណ្ឌនេះ  ធ្វើឡើងតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រង់មាត្រា១៤០ថ្មី ដែលចែងថា គណៈអភិបាលរាជធានី-ខេត្ត មានចំនួនពី៧ ទៅ១១រូប ហើយគណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី ៥ទៅ៧រូប។ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រមប្រកាសឲ្យប្រើប្រាសច្បាប់នេះ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២៕ 
 
 

Tag:
 គណៈអភិបាលរាជធានី-ខេត្ត
  គណៈអភិបាលក្រុង-ស្រុក-ខណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com