ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សុខភាព៖ តើ​ក្រពះ​អ្នក ខ្លាច​អ្វី​បំផុត?
09, Aug 2023 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រពះ គឺជា​សរីរាង្គ​សំខាន់ របស់​មនុស្ស​គ្រប់រូប។ បើ​ក្រពះ​មាន​បញ្ហា នោះ​ការរំលាយ​អាហារ​របស់​អ្នក ក៏មាន​បញ្ហា​ដែរ។ ដូចនេះ អ្នក​គួរតែមាន​ទម្លាប់​ល្អ ក្នុងការ​បរិភោគ ដោយ​ចេះ​ជ្រើសរើស​ចំណី​ដែល​ល្អ សម្រាប់​ក្រពះ។ ប៉ុន្តែ កុំ​ជ្រើសរើស​អាហារ​ណា ដែល​ក្រពះ​បដិសេធ។ តើ​មាន​អាហារ​អ្វីខ្លះ ដែល​ក្រពះ​អ្នកខ្លាច​នោះ?



1.    ការបរិភោគ​អាហារ​ពេលយប់​ច្រើនពេក ៖ ក្រពះ​មិន​ព្រមយក​ទេ ហើយ​ថែមទាំង​បដិសេធ​បំផុត ព្រោះ​វា​ពិបាក ក្នុងការ​រំលាយ​ណាស់។
2.    ការបរិភោគ​របស់​រឹង ដែល​អ្នក​លេប​មិន​ចូល ហើយ​ខំប្រឹង​លេប​ទៀត។
3.    ការ​ផឹកស្រា​ច្រើនពេក ៖ ក្រពះ​មិន​ព្រម ឬ​មិនអាច​ទទួលយក ជាតិ​អាល់កុល​ច្រើន​បានទេ។
4.    ការបរិភោគ​អាហារ ដែល​គ្មាន​អនាម័យ ៖ ក្រពះ​មិនអាច​ទទួលយក​ទេ ព្រោះ​មាន​មេរោគ​ច្រើនណាស់ ចូលទៅ​បំផ្លាញ​ក្រពះ។
5.    ការជក់បារី ក៏​ក្រពះ​ស្អប់​ដែរ ព្រោះ​ជាតិ​ផ្សែង​ពុល​នៃ​បារី នឹង​ចូលទៅ​បំផ្លាញ​ក្រពះ​យ៉ាង​ងាយ។

ដូចនេះ អ្នក​មិនគួរ​មាន​ទម្លាប់​ដូចខាងលើ​នេះ​ទេ បើ​ពុំ​ដូច្នេះ​ទេ អ្នក​នឹងមាន​ជំងឺ​ក្រពះ​ជាមិនខាន​ឡើយ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com