ព័ត៍មានសុខភាព
សុខភាព៖ ក្អក​ខ្លាំង គួរ​ធ្វើ​ដូចម្តេច?
02, Dec 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ការរៀបចំ​នៅ​កន្លែង​គេង

នៅក្នុង​ករណី ដែល​អ្នក​ចាប់ផ្តើម​ក្អក មានរឿង​ជាច្រើន ដែល​អ្នកត្រូវការ​ធ្វើ​ដូចជា ផឹកទឹក​មួយ​កែវ ញ៉ាំ​ថ្នាំ​ក្អក និង​អ្វី​ផ្សេងទៀត ដែល​ហាក់ដូចជា​ជួយ​បាន។ ឆាប់​ប៉ុណ្ណា ដែល​អ្នក​អាច​បញ្ឈប់​ការ​ក្អក​នោះ ភាពប្រសើរឡើង គឺមាន​ប៉ុណ្ណោះ​ដែរ។ ការ​ក្អក​បន្ត​គ្នា ធ្វើអោយ​រលាក​ផ្លូវ​ខ្យល់ ដែល​អាចធ្វើអោយ បញ្ហា​នៃ​ការ​ក្អក​កាន់តែ​យូរទៅ។



ប្រសិនបើ​អ្នកមាន​ការ​ក្អក ហើយ​ទំនង​ជាមាន​អា​លែ​ក​ស៊ី សូម​គិត​ទៅរក​កន្លែង​គេង​របស់​អ្នក។ ធូលី​ដី គឺជា​អ្នកជំរុញ​ទូទៅ នៃ​បញ្ហា​អា​លែ​ក​ស៊ី។ ដើម្បី​កម្ចាត់​វា​ចេញ សូម​លាង​សម្អាត​បន្ទប់​មួយ​សប្តាហ៍​ម្តង។ អ្នក​ក៏ត្រូវ​បោក​កម្រាលពូក និង​ស្រោមខ្នើយ​ផងដែរ។

គិតពី​ការប្រើ​ថ្នាំ

ថ្នាំ​ក្អក អាចជួយ​បាន​ពីរ​ផ្លូវ។ ថ្នាំ​ក្អក​សម្រាប់​កាត់​ស្លេស អាចជួយ​ពង្រា​វ​ដល់​មុយ​គីស។ ថ្នាំ​បំបាត់​ក្អក​មួយទៀត រារាំង​ដល់​រ៉េ​ផ្លិ​ច​របស់​ក្អក និង​បន្ថយ​ការជំរុញ​នៃ​ការ​ក្អក។ សូម​មើល​ស្លាក​សញ្ញា​ដោយ​ប្រុងប្រយ័ត្ន ដើម្បី​ប្រាកដថា អ្នក​បាន​ប្រើ​វា​ដោយ​ត្រឹមត្រូវ។ សូម​សួរ​គ្រូពេទ្យ ប្រសិនបើ​អ្នក​មិន​ច្បាស់។

ប្រសិនបើ​អ្នកមាន​ការ​ក្អក លើសពី ៧ ថ្ងៃ វា​ជា​ពេលដែល​អ្នក ត្រូវ​ទៅ​ជួបនឹង​គ្រូពេទ្យ។ វា​អាច​ចំណាយ​ពេលខ្លះ ប៉ុន្តែ ជាមួយគ្នានេះ អ្នក និង​គ្រូពេទ្យ​អាច​បង្ហាញ​ពី​មូលហេតុ ហើយ ធ្វើអោយ​ការ​គេង​របស់​អ្នក លក់បាន​ស្រួល៕


© រក្សាសិទ្ធិដោយ thmeythmey.com