ព័ត៍មានសុខភាព
សុខភាព៖ ហេតុអ្វី​បានជា​គេ​ចូលចិត្ត រួមភេទ​នៅពេល​ព្រឹក?
01, Jul 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
ការរួម​ភេទ មិន​ដែលមាន​ពេលវេលា​ណាមួយ​ដែល​អាក្រក់​នោះទេ ប៉ុន្តែ តាមបែប​វិទ្យាសាស្ត្រ​បានអោយដឹងថា ការសាកល្បង​រួមភេទ​នៅពេល​ព្រឹក ជាពិសេស​ពេល​ភ្ញាក់​ពី​ដំណេក គឺជា​ពេលវេលា​ដ៏​ពិ​សេសមួយ សម្រាប់​ទទួលបាន​ការ​សប្បាយ​ក្នុង​កិច្ច​ចាប់ផ្តើម​ថ្ងៃ​ថ្មី។ ដូច្នេះ តើ​វា​ល្អ​ដូច​ម្តេចទៅ?



សម្រាប់​អ្នក​ទើបតែ​ចាប់ផ្តើម​គួរតែ​យល់ថា អ័រម៉ូន​ភេទ​តេ​ស្តូ​ស្តេ​រ៉ូ​ន​នឹង​កើនឡើង​យ៉ាងខ្លាំង​ក្នុង​រយៈពេល​កំពុងតែ​គេង​ពេញ​មួយ​យប់ ដែលជា​ហេតុ​ជម្រុញ​ដល់​អារម្មណ៍​ខាងក្នុង​របស់​មនុស្ស​ប្រុស​អោយធ្វើ​ការ​នៅពេល​ព្រឹក​វិញ។ ចំណែក​អ័រម៉ូន Vasopressin វិញ​ក៏មាន​ចំនួន​ច្រើន​ដែរ សម្រាប់​ជួយ​អោយ​អ្នកមាន​អារម្មណ៍​កាន់តែ​ស្និទ្ធស្នាល​នឹង​គ្នា។ លិង្គ​ដែល​រឹង​នៅពេល​ភ្ញាក់​ពី​គេង​បែបនេះ​នឹង​ជួយ​អោយ​គូស្នេហ៍​ទាំងពីរ​មាន​អារម្មណ៍​កាន់តែ​ពុះ​កញ្ជោ​ល និង​ស្និទ្ធស្នាល​គ្នា​ខ្លាំង​ជាង​មុន​ទៀតផង។

ប៉ុន្តែ ចំពោះ​ស្ត្រី​ដែល​អស់កម្លាំង ហើយ​ភ្ញាក់ពីដេក​ជាមួយ​អ្នកនោះ ពិតជា​គ្មាន​អារម្មណ៍​ចង់​បន្តការងារ​ដូច​អ្នក​ទេ។ ការ​ឈានដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​នៅពេល​ព្រឹក​អាច​ក្លាយទៅជា​រឿង​ពិបាក​មួយ បើសិនជា​ស្ត្រី​មិនសូវមាន​ចំណង់​ដូច​មនុស្ស​ប្រុស ជាពិសេស​ចំពោះ​ស្ត្រី​ដែល​មិនអាច​ទទួលបាន​ភាព​ស្រើបស្រាល​ពេញលេញ​តែម្តង។

ក្រោយពី​ដេកលក់​រយៈពេល ៨ ម៉ោង​រួចមក វា​អាចធ្វើអោយ​មនុស្ស​ស្រី​មាន​អារម្មណ៍​ថា ខ្ចិ​ល​ខ្លាំងណាស់។ នាង​មិនបាន​ងូតទឹក ដុសធ្មេញ ឬ​មិនទាន់​ដោះ​សម្លៀកបំពាក់​គេង​ផង ដូច្នេះ ហើយ​វា​អាច​នឹងធ្វើ​អោយ​នាង​ស្ត្រេ​ស​កាន់តែខ្លាំង ព្រមទាំង​មិន​រីករាយ​នឹង​ការ​រួមភេទ​ជាមួយ​អ្នក​ឡើយ។ ជាមួយគ្នានេះដែរ បើសិនជា​ដៃគូ​អ្នក​មិនទាន់​បត់ជើងតូច​ទេ ក៏​វា​ជា​រឿង​ពិបាក​មួយ​ដែរ ព្រោះ​សាច់ដុំ​សម្រាប់​ខ្ជិ​ប​លំហូរ​ទឹកនោម​ក៏​ជា​អ្នកគ្រប់គ្រង​ការ​ឈានដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​ដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com