ព័ត៍មានសុខភាព
សុខភាព៖ អត្ថប្រយោជន៍​នៃ​ពង​គ្រួច​
07, Jul 2018 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​ពង​គ្រួច​គឺជា​អាហារ​ដែល​មនុស្ស​ភាគច្រើន​និយម​បរិភោគ​ណាស់ ហើយ​វា​ថែមទាំង​អាចធ្វើឱ្យ​ស្ត្រី​មក​រដូវ​ទៀងទាត់ មាន​ស្បែក​ស្អាត ជាងនេះទៅទៀត​វា​នឹង​ជួយ​ព្យាបាល​ជំងឺ​សួត ជំងឺថ្លើម ជំងឺ​ក្រពះ ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង ជំងឺលើសឈាម ជំងឺ​លូតលាស់​មិន​គ្រប់ ថែមទាំង​មាន​ជំងឺ​ជាច្រើន​ទៀត​ដែល​វា​អាចជួយ​បាន​។ តើ​មាន​អ្វីខ្លះ​?


 
​ការពារ​ខួរក្បាល​
​នៅក្នុង​ពង​គ្រួច​មាន​សារធាតុ​ពីរ​យ៉ាង​ដែល​អាច​ប៉ូវ​ខួរក្បាល​អ្នក​បាន វា​នឹង​ធ្វើឱ្យ​ខួរក្បាល​អ្នកមាន​សុខភាព​ល្អ ទោះបីជា​អ្នក​ប្រើ​ច្រើន​ក៏ដោយ​ក៏​វា​មិន​ចុះខ្សោយ​ដែរ អ្នក​នៅតែ​អាច​ចងចាំ​បានល្អ ដូចនេះ​សម្រាប់​សិស្ស និង​និ​សិ​ត្ស​ទាំងអស់​អាច​បរិភោគ​វា​បាន​។​

 ការពារ​ច​ង្ខុ​វិញ្ញាណ​
​សម្រាប់​បុគ្គលិក​ក្រុមហ៊ុន​ដែល​អង្គុយ​នៅតែ​មុខ​កុំព្យូទ័រ​ពេញ​មួយថ្ងៃ​អាច​បរិភោគ​វា​បាន នោះ​វា​នឹង​ជួយ​ការពារ​ភ្នែក​អ្នក​ឱ្យមាន​សុខភាព​ល្អ មិន​ងាយ​មាន​ជំងឺ​ម្ញូ​ប​ភ្នែក​ឡើយ​។​
 
​បង្កើន​ការចងចាំ​
​នៅក្នុង​ពង​គ្រួច​មាន​វីតាមីន​D​ជាច្រើន​ដែល​នៅក្នុង​ស៊ុត​ដទៃទៀត​មិនមាន​ខ្ពស់ ដូចនេះ​ក្រោយ​ពេលដែល​អ្នក​បរិភោគ​រួច វា​នឹង​ធ្វើឱ្យ​ខួរក្បាល​អ្នកដំណើរ​ការ​ល្អ ជា​ហេតុដែល​អាចធ្វើឱ្យ​អ្នកមាន​ការចងចាំ​ល្អ មិន​ងាយ​ភ្លេច​ឡើយ​។​
 
​មាន​កាឡូរី​ទាប​
​បើ​អ្នក​ចង់​បរិភោគ​ស៊ុត​ផ្នែក​ក្រហម​ដែល​មិនមាន​កាឡូរី​ខ្ពស់ អ្នក​អាច​បរិភោគ​ពង​គ្រួច​បាន ព្រោះ​នៅក្នុង​នោះ​មាន​កាឡូរី​ត្រឹមតែ​៥១៥​មី​លី​ក្រាម​ប៉ុណ្ណោះ ប៉ុន្តែ​នៅក្នុង​ពងមាន់​វិញ​មាន​៥៨៥​មី​លី​ក្រាម ដូចនេះ​ចំពោះ​អ្នក​ដែល​មិន​ហ៊ាន​បរិភោគ​ស៊ុត​ផ្នែក​ក្រហម ព្រោះ​ខ្លា​ចឡើង​កាឡូរី អ្នក​អាច​បរិភោគ​ពង​គ្រួ​ចនេះ​បាន​៕
 
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com