ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច​ ហ៊ុន សែន សន្យា​កាត់​ដៃចោល​ប្រសិន​បើ​ស្នើ​ឲ្យលើក​លែង​ទោស ឯកឧត្តម សម រង្ស៊ី ម្តង​ទៀត​
28, Dec 2015 , 9:16 am        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុងបទ​អត្ថា​ធិប្បាយ​របស់​ខ្លួន​​អំពីបញ្ហា​នយោបាយ​នៅកម្ពុជា សម្តេចនាយករដ្ឋ​ម​ន្រ្តីបានប្រកាសថា ​នឹង​កាត់​ដៃ​ស្តាំ​ខ្លួនឯង​ចោលប្រសិន​បើ​សម្តេច​ស្នើឲ្យ​លើកទោស​លើកទី ៣ ដល់​អ្នកណាម្នាក់​។ បើទោះបី​ជាប្រមុខ​រដ្ឋាភិបាល​​មិននិយាយ​ចំ​ឈ្មោះឯក​ឧត្តម​ សម រង្ស៊ី មេបក្សសង្គ្រោះជាតិ​ក្តី ក៏គេ​ដឹងថា​ការលើក​ឡើង​របស់​សម្តេច ធ្វើឡើងទំនង​ផ្ញើសារ​ប្រាប់​ទៅ​ឯ​កឧត្តម សម រង្ស៊ី។ «ខ្ញុំបានចុះហត្ថលេខាស្នើឲ្យលើកលែងទោស​ពីរដងហើយ...។ បើលើកនេះទៀត ខ្ញុំនឹងកាត់ដៃស្តាំ​ខ្លួន​ឯង​ចោល»។ នេះជាការប្រកាស​របស់​សម្តេច ហ៊ុន សែន នៅ​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ដល់​​និស្សិត​សាលា​ភូមិន្ទ​នីតិ​សាស្រ្ត​និងវិទ្យា​សាស្រ្ត​សេដ្ឋ​កិច្ច​ ទន្ទឹម​នឹង​និយាយពី​នយោបាយ«​មានឯង​អត់​អញ មានអញអត់ឯង»។



តែ​យ៉ាងណា​ពាក្យ​ថា កាត់​ដៃស្ដាំ​ក្រវាត់ចោល ប្រសិនបើ​សម្តេច ចុះហត្ថលេខា​ស្នើ​ឲ្យ​លើកទោស ដល់​អ្នកណាម្នាក់​នោះ ទំនងជា​ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍​ជ្រុលមាត់​ទេ​មើលទៅ។

សូម​ស្ដាប់​ប្រសាសន៍​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាលា​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ព្រឹក​នេះ៖





Tag:
 ហ៊ុន សែន
 សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com