ពីនេះ ពីនោះ
ព្រះពុទ្ធ​៖ មេដឹកនាំ​សុច្ចរិត យុត្តិធម៌ នាំ​ប្រទេស​សុច្ចរិត យុត្តិធម៌
10, Jun 2018 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ព្រះសម្មាសម្ពុទ្ធ ព្រះអង្គ​បាន​លើ​ឡើង​ថា បុគ្គល​ដែល​មិនមាន​លក្ខណៈសម្បត្តិ​ស័ក្តិសម មិន​សុច្ចរិត ពុំមាន​គុណសម្បត្តិ​ឆ្លើយតប​ទៅនឹង​តំណែង​ជា​អ្នកដឹកនាំ ហើយ​ចូលខ្លួន​ទៅកាន់​តំណែង​ដែលជា​អ្នកគ្រប់គ្រង​អំណាច បុគ្គល​នោះឯង បាន​យក​ខ្លួន ទៅ​តំកល់​លើ​អ​សនៈ​ដ៏​មិន​ត្រឹមត្រូវ ជា​បុគ្គល​ដែល​មានទោស​ចំពោះ​ជាតិ និង​ប្រជាជន​។ មេដឹកនាំ ជា​បុគ្គល​ដែល​បំពាន​ដល់​ច្បាប់​រដ្ឋ និង​ច្បាប់​របស់​ស្ថាប័ន​យុត្តិធម៌ មេដឹកនាំ​នោះ​ជា​មហាចោ​របស់​ជាតិ និង​រាស្ត្រ​។​



​ព្រះពុទ្ធ​ក៏បាន​សម្ដែង​បន្ថែមថា​«​ពេល​មេដឹកនាំ​សុច្ចរិត និង​យុត្តិធម៌ មន្ត្រីរាជការ​ក៏​សុច្ចរិត និង​យុត្តិធម៌​។ ពេល​មន្ត្រី​សុច្ចរិត និង​យុត្តិធម៌ ប្រជារាស្ត្រ​ក៏​សុច្ចរិត និង​យុត្តិធម៌ ហើយ​ប្រទេស​នោះ​ក៏​ជា​ទឹកដី សុច្ចរិត និង​យុត្តិធម៌​ដែរ​»៕

​ដកស្រង់​ពី​៖ ប្រវត្តិ​ទស្សនវិជ្ជា​នយោបាយ​, រៀបរៀង​ដោយ​លោកគ្រូ ជេ​ត ហុ​ល​


© រក្សាសិទ្ធិដោយ thmeythmey.com