ពីនេះ ពីនោះ
លក្ខណៈ​ជំនឿ​ផ្សេងៗ​គ្នា​ចំពោះ​«​ព្រះ​»​តាម​លោកខាងលិច លោក​ខាងកើត និង​គំនិត​សាកល​
10, Jun 2018 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សង្គមជាតិ​មួយ​មិនអាច​គ្មាន​ជំនឿ​ទៅលើ​សាសនា ឬ​បុគ្គល​សក្ការៈ​ឡើយ​។ ចំពោះ​ការគោរព និង​មាន​ជំនឿ​នោះ​គឺ​តែងតែមាន​បញ្ញត្តិ​មួយ​គឺ​«​ព្រះ​» ដើម្បី​ជាទី​សក្ការៈបូជា​។ ចុះ​តើ​វា​មាន​លក្ខណៈ​ខុសគ្នា​ដូចម្ដេច​ក្នុង​ជំនឿ​ចំពោះ​«​ព្រះ​»​តាម​លោកខាងលិច លោក​ខាងកើត និង​គំនិត​សាកល​?



ចំពោះ​ទស្សនៈ​របស់លោក​ខាងលិច គេ​មានជំនឿថា​ព្រះ គឺជា​អ្នក​សាង ហើយក៏​ជា​អ្នក​បំផ្លាញ​ផងដែរ​។ គេ​យល់ថា មាន​ព្រះ​តែមួយ​អង្គ​គត់ ដែលជា​ម្ចាស់​គ្រប់គ្រង​អ្វីៗ​ទាំងអស់​លើ​លោក​នេះ​។ ជីវិត​ដែលមាន​ជំនឿ​និង​មាន​ភក្ដីភាព​ចំពោះ​ព្រះ​ជា​ម្ចាស់ ជា​ជីវិត​រស់នៅ​ដ៏​ខ្ពង់ខ្ពស់​។​

​ផ្ទុយ​មកវិញ សម្រាប់​ផ្នត់គំនិត​របស់លោក​ខាងកើត​វិញ គេ​មានជំនឿថា មាន​ព្រះ​ជាច្រើន​អង្គ​គង់នៅ​ឋានសួគ៌ ហើយ​ជឿថា មនុស្ស​គ្រប់រូប​អាច​នឹង​ត្រាស់​ទៅជា​ព្រះ​បាន នៅពេលដែល​អ្នកនោះ​អាច​ត្រងត្រាប់​តាម​ដំបូន្មាន​នៃ​ធម៌​ព្រះ​បាន​ខ្ជាប់ខ្ជួន​។ ដូចជា​មាន​មេ​ត្ដា ករុណា មុទិតា ឧបេក្ខា​ជាដើម​។ ការ​បាន​ត្រាស់ដឹង​ធ្វើជា​ព្រះ គឺជា​បំណងប្រាថ្នា​ធំ​បំផុត​របស់​មនុស្ស​ម្នាក់ៗ​។

យ៉ាងណាមិញ ក្នុង​គំនិត​សកល​វិញ សច្ចធម៌ គឺជា​ព្រះ​។  ការនាំយក​សច្ចភាព មក​បង្កើត​ប្រយោជន៍​សម្រាប់​មនុស្ស​គ្រប់រូប គឺជា​គុណធម៌​។ ការដែល​ប្រព្រឹត្ត​ប្រាសចាក​នឹង​សច្ចធម៌ គឺជា​អំពើអាក្រក់​។ មនុស្ស​ដែល​មិន​ស្គាល់​សច្ចធម៌ គឺជា​មនុស្ស​ល្ងិតល្ងង់​។ ចំណែក​ជីវិត​ដែល​ពោរពេញ​ដោយ​សច្ចធម៌ គឺជា​ជីវិត​ដ៏​ឧត្ដុង្គឧត្ដម​៕

​ដកស្រង់​ពី​សៀវភៅ​៖ លោកខាងលិច លោក​ខាងកើត លោក​សកល​. រក្សា​សិទ្ធិ​ដោយ​៖ Mind Books, ប្រែ​សម្រួល និង​រៀបរៀង​ដោយ​លោក គឹម ចាន់ណា​


© រក្សាសិទ្ធិដោយ thmeythmey.com