ពីនេះ ពីនោះ
ជង្គង់​ក្រាស់​ចំពុះ​ខ្មៅ​
07, Jul 2018 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
ជង្គង់​ក្រាស់​ចំពុះ​ខ្លៅ គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ មាន​មាឌធំ ជើង​ធំ​ហើយ​វែង ចុង​ចំពុះ​ខ្មៅ គល់​ចំពុះ​លឿង ពេល​ហើរ​ស្លាប​ទីមួយ​ខ្មៅ​ហើយ​ស​។ បក្សី គឺជា​បក្សី​ដែល​តែងតែ​រស់នៅ​តាម​តំបន់​មាត់​ទន្លេធំៗ វាលភក់ វាល​ខ្សាច់ តំបន់ឆ្នេរ ហើយ​វា​បង្ហាញខ្លួន​ពេញ​មួយឆ្នាំ​នៅ​តំបន់​ទាំងនេះ ចូលចិត្ត​រក​ចំណី​តែ​ឯកឯង និង​ជា​ប្រភេទ​បក្សី​ដែល​កម្រ​។ ជាទូទៅ​បក្សី​នេះ​បន្ត​ពូជ ចាប់ពី​ខែ កុម្ភៈ ដល់​ខែសីហា និង​មាន​ពង​ចំនួន តែ​២​ក្នុង​មួយ​រដូវ​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​



Tag:
 ​បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com