ពីនេះ ពីនោះ
គំនិត​ខុសគ្នា​អំពី​«​ក្តី​បរាជ័យ​»​លោក​ខាងកើត ខាងលិច និង​គំនិត​សកល
07, Jul 2018 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុង​មួយជីវិត​របស់​មនុស្ស​ម្នាក់ៗ អ្នកណា​ក៏​ជួបប្រទះ​ការបរាជ័យ និង​ជោគជ័យ​ដូចគ្នា​។ គ្រាន់តែ​ទំហំ​នៃ​ការជោគជ័យ ឬ​បរាជ័យ វា​ស្រ័យ​ទៅលើ​ការកសាង​របស់​មនុស្ស និង​ផែនការ​ជីវិត​របស់គេ​។ យ៉ាងណា​«​បរាជ័យ​» ក៏មាន​បែបផែន​នៃ​ការយល់ឃើញ​ផ្សេងៗ​គ្នា សម្រាប់​មនុស្ស​ដែល​រស់នៅ​ប៉ែក​លោកខាងលិច លោក​ខាងកើត និង​ជា​គំនិត​សកល​ផងដែរ​។ តើ​អ្វី​ជា​លក្ខណៈ​ដោយឡែក​នៃ​ការគិត​របស់​ពួកគេ​?



​សម្រាប់​លោកខាងលិច គិតថា ក្ដី​បរាជ័យ កើត​មានតែ​ចំពោះ​អ្នកណា​ដែល​សុខចិត្ត​ចុះចាញ់​នឹង​បញ្ហា បោះបង់ចោល​ការតស៊ូ ជម្នះ​តែប៉ុណ្ណោះ​។ បុគ្គល​ម្នាក់ៗ តែងតែ​ឆ្លង​កាត់ក្ដី​បរាជ័យ​ដើម្បី​ដក​ពិសោធ​និង​អភិវឌ្ឍ​ខ្លួនឯង លុះត្រាតែ​អាច​រក​វិធី​ការពារ​កំហុសឆ្គង​បាន ទើប​ចាប់ផ្ដើម​ឈាន​ទោ​រក​ជោគជ័យ​បាន​។ ជាទូទៅ​នៅ​លោកខាងលិច ជីវិត​ដែល​នឹង​សម្រេចបាន​ជោគជ័យ ច្រើនតែ​ចាប់ផ្ដើម​នៅក្នុង​វ័យ​សែសិប​ឆ្នាំ​។

​ចំណែក​លោក​ខាងកើត​វិញ គិតថា ក្ដី​បរាជ័យ មកពី​ផលកម្ម​ដែល​មនុស្ស​ខ្លួនឯងបាន​សាង​ពីមុន​។ អ្នក​ដែល​បរាជ័យ តែងតែ​ត្រូវបាន​គេ​មើលងាយ និង​បញ្ឈឺចិត្ត​។ ហើយ​អ្នក​ដែល​ចាំតែ​មើលងាយ ក៏​ទទួល​បរាជ័យ​ដោយសារ​កម្មផល​ដែល​មើលងាយ​គេ​ផងដែរ​។ យ៉ាងណាមិញ ការខិតខំ​ប្រឹងប្រែងរ​ប​ស់មនុស្ស ច្រើនតែ​អស់ខ្យល់​នៅក្នុង​ខ្ទង់​អាយុ​សែសិប​។ នៅក្នុង​វ័យ​នេះ មនុស្ស​ចាប់ផ្ដើម​ទម្លាក់​ដៃ​ក្នុងការ​អភិវឌ្ឍ​ខ្លួន ដើម្បី​ទទួលបាន​ជោគជ័យ​។​

​ប៉ុន្តែ​ជា​គំនិត​សកល​វិញ ការបរាជ័យ គឺ​មកពី​ការចាត់ចែង​ជីវិត​ពុំ​បានល្អ​ត្រឹមត្រូវ​។ ប្រសិនបើ​យើង​ចេះ​កែសម្រួល រៀបចំ​សាជាថ្មី​ឲ្យ​បានល្អ​ត្រឹមត្រូវ ក្ដី​បរាជ័យ​នឹង​ប្រែ​មកជា​ជោគជ័យ​យ៉ាង​ឆាប់រហ័ស ដោយ​មិន​អាស្រ័យ​លើ​ពេលវេលា ឬ​វ័យក្មេង​ចាស់​អ្វី​ឡើយ​។​

​ដកស្រង់​ពី​សៀវភៅ​៖ ទស្សនៈ​ប្រៀបធៀប​លោកខាងលិច លោក​ខាងកើត លោក​សកល​, រក្សា​សិទ្ធិ Mindbooks, ប្រែ​សម្រួល​ដោយ គឹម ចាន់ណា​


© រក្សាសិទ្ធិដោយ thmeythmey.com