ពីនេះ ពីនោះ
ទឹកដោះ​ថ្លៃ​ប្រល័យ​ស្នេហ៍​ពិត​
07, Jul 2018 , 10:39 am        
រូបភាព
ដោយ: ថ្មីៗ
​និពន្ធ​ដោយ ប៉ាកកា​ខ្មៅ​!​
​កំណាព្យ​បទ បន្ទោលកាក​



-​ម៉ែអើយ​សែន​ថ្លៃ​    ​    ​ប្រាក់ខែ​សព្វថ្ងៃ​មិន​គ្រាន់​
​ម៉ែ​ទារ​បន្ទាន់​    ​    ​    ​ច្រើន​ពាន់​ជា​ប្រាក់​ដុល្លារ​។​

-​កុំ​ប្រៀបធៀប​គេ​    ​    ​ទៅ​មិន​រួច​ទេ​ម៉ែ​ណា​
​កូន​មាន​មិន​ថា​    ​    ​ប៉ុនណា​ក៏​កូន​ហ៊ាន​ឲ្យ​។​

-​កូន​ប្រាប់​ម៉ែ​ស្មោះ​    ​    ​កូន​លក់​ទ្រព្យ​អស់​ព្រោះ​ខ្សោយ​
​បើ​ម៉ែ​ព្រម​ឲ្យ​    ​    ​    ​ថ្ងៃក្រោយ​កូន​ម៉ែ​សុខសាន្ត​។​

-​ចុះថ្លៃ​ខ្លះទៅ​    ​    ​    ​ម៉ែអើយ​កូនពៅ​ម៉ែ​ថ្កាន​
​មាសប្រាក់​រកបាន​    ​    ​សន្តាន​ចិត្ត​រក​មិន​ងាយ​។​

-​អង្វរ​ម៉ែ​ស្មោះ​    ​    ​    ​ចុះថ្លៃ​ទឹកដោះ​ចៅ​យាយ​
​កូន​ម៉ែ​រីករាយ​    ​    ​    ​គ្រូទាយ​ថា​ស្នេហ៍​អមត​។​

-​បើ​មិន​ចុះថ្លៃ​    ​    ​    ​ស្នេហ៍​ស្មោះ​ត្រូវ​ក្ស័យ​ព្រោះ​ប្រាក់​
​កូន​ព្រាត់​បែកបាក់​    ​    ​ទុក​ប្រា​ក់មួយ​ឡែក​បាន​អត់​?


Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com