ពីនេះ ពីនោះ
ការ​គិតពី​«​តំណែង​»​រវាង​លោក​ខាងកើត ខាងលិច និង​គំនិត​សកល​
08, Jul 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​លោកខាងលិច តំណែង គឺជា​ភារកិច្ច​ដែល​ត្រូវ​ទទួលខុសត្រូវ​។ អ្នក​កាន់តំណែង​អ្វីមួយ គឺជា​អ្នក​ដែលមាន​សមត្ថភាព​រ៉ែ​ក​ពុន​ភារកិច្ច​ទាំង​នោះបាន​។ អ្នក​ដែល​ធ្វើ​មិនបាន ឬ​ធ្វើ​មិនបាន​ល្អ គេ​នឹងមិន​ទទួលយក​តមណែង​នោះទេ​។​


​ចំណែក​នៅ​លោក​ខាងកើត​វិញ តំណែង​គឺជា​ភាពលេច​ធ្លោ ខ្ពង់ខ្ពស់ ទើប​មនុស្ស​ខំ​ស្វះ​ស្វែងរក​តំណែង ដើម្បី​លើកស្ទួយ​កិត្តិយស​ខ្លួនឯង និង​គ្រួសារ​។​
 
​ប៉ុន្តែ​ចំពោះ​គំនិត​ជាស​កល តំណែង​គឺជា​បន្ទុក​ទទួលខុសត្រូវ​។ អ្នក​កាន់​មុខតំណែង គឺ​អ្នក​ដែលមាន​អ​ម្រែ​ក​ទទួលខុសត្រូវ​។ បើ​មាន​តំណែង តែ​មិន​បំពេញ​តាម​តួនាទី នោះ​គឺជា​ការគួរ​ឲ្យ​ខ្មាស់​។

ចំណែកឯ​អ្នក​ដែល​គ្មាន​តំណែង ក៏​មិនគួរ​ទៅ​ជ្រៀតជ្រែក​តួនាទី​អ្នកផ្សេង​ផងដែរ​។  ហេតុនេះ​តំណែង ប្រៀប​ដូច​អាសនៈ​ដែល​បង្កប់​ដោយ​បន្លា ត្រូវ​ចេះ​អង្គុយ​ឲ្យ​ល្អ បើ​ចេះ​អង្គុយ ជីវិត​នឹង​បានសម្រេច​ជោគជ័យ បើ​មិនចេះ​អង្គុយ ប្រាកដជា​បន្លា​ចាក់​គូទ​ឲ្យ​ដំបៅ​ជាមិនខាន​។​
 
​ដកស្រង់​ពី​សៀវភៅ​៖ ទស្សនៈ​ប្រៀបធៀប​លោកខាងលិច លោក​ខាងកើត លោក​សកល​, រក្សា​សិទ្ធិ Mindbooks, ប្រែ​សម្រួល​ដោយ គឹម ចាន់ណា​
 
 

© រក្សាសិទ្ធិដោយ thmeythmey.com