ពីនេះ ពីនោះ
ម្លិះ​ស្រុក​អាច​ឆុង​ស្លឹក​ព្យាបាល​ជំងឺ​ប្រមេះ​
08, Jul 2018 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
​ម្លិះ​ស្រុក គឺជា​ឈ្មោះ​គុម្ពព្រឹក្ស មួយ​ប្រភេទ មាន​កម្ពស់ ចាប់ពី ០.៥០​ម៉ែត្រ ទៅ​១ ម៉ែត្រ ដុះ​លើដី​វាល​គ្មាន​ដើមឈើ ក្នុង​ទ្វីបអាស៊ី​ផ្នែក​អាគ្នេយ៍​។ ម្លិះ​ស្រុក ខុសពី​ម្លិះ​ធម្មតា​ឆ្ងាយ​ណាស់ មិនមែន​សន្ដាន​ជាមួយគ្នា​ទេ​។ ដើម​នេះ គេ​នាំ​ពូជ​ទៅ​ដាំ​ក្នុងស្រុក​ជាច្រើន នៃ​អាស៊ី​ទាំងមូល​ដោយ​ផ្កា ស លាយ​ផ្កាឈូក មាន​ក្លិនក្រអូប​ល្អ​។ ស្លឹក​គេ​ប្រើ​ធ្វើ​ថ្នាំ បន្ថែម​ពីនេះ គេ​ត្រាំ​ស្លឹក​ឲ្យ​ក្មេង​កើត​បូសទ្រនិច ងូត​ដើម្បី​បង្ក្រាប​ការឈឺចាប់​។ ម្យ៉ាងវិញទៀត គេ​ឆុង​ស្លឹក សម្រាប់​ព្យាបាល​ជំងឺ​ប្រមេះ​ផងដែរ​។



​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​


Tag:
 ​រុក្ខជាតិ​នៅ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com