ព័ត៍មានសុខភាព
​មានរឿង​អ្វី​កើតឡើង ក្រោយពេល​អ្នក​ឈប់​ញ៉ាំ​កាហ្វេ​?
12, Aug 2018 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​កាហ្វេ មាន​ប្រយោជន៍​ច្រើន​គួរកត់សម្គាល់ ប៉ុន្តែ គ្រូពេទ្យ​អាច​នឹង​ណែនាំ​ឲ្យ​អ្នក បញ្ឈប់​ការ​ញ៉ាំ​កាហ្វេ ប្រសិនបើ​គាត់ ឬ​អ្នក​គិតថា វា​នឹងមាន​ផល​ល្អ សម្រាប់​សុខភាព​របស់​អ្នក ឬ​ជំងឺ​អ្នក​មិនអាច​ញ៉ាំ​កាហ្វេ​បាន​។ ដូច្នេះ តើ​វា​នឹងមាន​រឿង​អ្វី​កើតឡើង​ខ្លះ ក្រោយពេល​អ្នក​ឈប់​ញ៉ាំ​កាហ្វេ​?



១. ស្រក​ទម្ងន់​
​អ្នក​អាច​នឹង​ស្រក​ទម្ងន់ ក្រោយពេល​ឈប់​ញ៉ាំ​កាហ្វេ ដោយសារតែ​នៅក្នុង​កាហ្វេ មាន​ជាតិ​ក្រែ​ម និង​ស្ករ​។​

២. ឈឺក្បាល​
​ការឈឺ​ក្បាល អាច​នឹង​កើតឡើង ដោយសារតែ​វា​ទាមទារ ឬ​ចង់​ទទួល​យកជាតិ​កាហ្វេ ដែល​វា​ធ្លាប់​បានទទួល​។​

៣. ធ្មេញ​ស​
​កាហ្វេ អាចធ្វើ​ឲ្យ​ធ្មេញ​មាន​កំណកកំបោរ ដូច្នេះ ក្រោយពេល​អ្នក​ឈប់​ញ៉ាំ​វា ធ្មេញ​អ្នក​ប្រាកដ​ជាស​ជា​មិនខានឡើយ​។​

៤. មិនសូវ​មានការ​ផ្ចង់អារម្មណ៍​
​រោគសញ្ញា ឬ​ផលវិបាក​នៃ​ការឈប់​ញ៉ាំ​កាហ្វេ គឺ​ការបាត់​បង់ការ​ផ្ចង់អារម្មណ៍ និង​អារម្មណ៍​ស្រស់ស្រាយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com