ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​កែវ​ញ៉ាំ​ទឹក​រាល់ថ្ងៃ ក៏​អាចធ្វើ​ឲ្យ​មាន​ជំងឺ​បានដែរ បើសិនជា ...
12, Aug 2018 , 9:50 am        
រូបភាព
ដោយ: ថ្មីៗ
​មុនពេល​អ្នក​សួរ​សំណួរ អំពី​ការលាង​សម្អាត​ស្អាត ដល់​កម្រិត​ណាស់​ក្នុង​ហាង​កាហ្វេ និង​ភោជនីយដ្ឋាន​នោះ ដំបូង​ឡើយ អ្នក​គួរតែ​សួរ​ខ្លួនឯង​សិន​ថា ក្នុងផ្ទះ​បាយ​យើង​ស្អាត​ដល់​កម្រិតណា​។ មិនបាច់​និ​យា​យា​អ្វី​ច្រើន​ទេ ខ្ញុំ​គ្រាន់តែ​លើកយក​នូវ​កែវ​ញ៉ាំ​ទឹក​មាន​ដៃ​មួយ មក​និយាយ​ចុះ​។​



​ក្នុងករណី​ដែល​អ្នក​ប្រើ​កែវ​ញ៉ាំ​ទឹក​នោះ ដាក់​កាហ្វេ​ញ៉ាំ​ហើយ មិនបាន​លាង​សម្អាត​វា ដោយ​បន្សល់ទុក​នូវ​ស្នាម​ជាប់​ទឹក​កាហ្វេ រាង​មូល​ក្នុង​កែវ ក៏​ជាដើម​ហេតុ​នាំ​ឲ្យ​យើង ងាយ​នឹងមាន​ជំងឺ​ដោយ​មិនដឹង​ខ្លួន​ដែរ​។ សំណួរ​សួរថា តើ​អ្នក​ខ្ជិល​លាង​សម្អាត​ស្នាម​ប្រឡាក់​នេះ​មែន​ទេ​? អ្នក​អាច​នឹង​និយាយថា គ្រាន់​តេ​ស្នាម​ប៉ុណ្ណឹង វា​គ្មានអ្វី​គ្រោះថ្នាក់​ឡើយ​។ ទោះបីជា​យ៉ាងណាក៏ដោយ បើសិនជា​អ្នក​ប្រើ​កែវ​នេះ​ដដែល​ញ៉ាំ​ទឹក​ធម្មតា ទឹក​នោះ​អាច​នឹង​រំលាយ​ជាតិ​កាល់ស្យូម​កាបូ​ណាត នៃ​ស្នាម​ប្រឡាក់​នោះ ចូលទៅក្នុង​ទឹក​អ្នក​ញ៉ាំ​បាន​។ ដូច្នេះ ការ​ញ៉ាំ​ទឹក​ប្រភេទ​នេះ អាច​នាំ​ឲ្យ​មាន​បញ្ហា​ដោះ​ពោះវៀន​។ មធ្យោបាយ​ដ៏​ល្អ​បំផុត ដើម្បី​បំបាត់​ស្នាម​ប្រឡាក​នេះ អ្នក​គួរតែ​លាង​សម្អាត​វា​ជា​ញឹកញាប់ ឬ​លាង​ជាមួយនឹង​ទឹកខ្មេះ និង​ម្សៅ​ដុត​នំ​បុ័ង (Baking Soda)​។​

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com