ពីនេះ ពីនោះ
នារី៧យ៉ាង ដែលបុរសគួរដណ្តឹងយកធ្វើជាប្រពន្ធ
× ភ្នំពេញ៖ មុននឹងយកស្ត្រីណាម្នាក់មកធ្វើជាភរិយា បុរសគួរពិនិត្យ សង្កេតមើលលក្ខណៈ អាកប្បកិរិយា និងអត្តចរិតឲ្យបានល្អិតល្អន់ជាមុនសិន។ ស្ត្រីដែលបុរសគួរយកធ្វើជាភរិយាមានលក្ខណៈទាំង៧យ៉ាងដូចខាងក្រោម៖
១) មានវ័យប្រហាក់ប្រហែលគ្នា កុំឲ្យខុសគ្នាឆ្ងាយពេក
២) យល់ចិត្តថ្លើមគ្នា ស្រឡាញ់គ្នា ព្រមព្រៀងគ្នា មានអធ្យាស្រ័យគ្នាទៅវិញទៅមក នឹងអាចរស់នៅជាមួយគ្នាកើត។
៣) ប្រព្រឹត្តតាមចិត្តគ្នា ជួយជ្រោមជ្រែងគ្នា និងលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយមិនអង្គុយចាំតែចាប់កំហុសគ្នានោះទេ។
៤) ជាស្ត្រីដែលចង់បានទ្រព្យតាមគន្លងធម៌ ដោយប្រកបរបរសុចរិតទៀតត្រង់ ពោល គឺរបរចេញពីញើសឈាមរបស់ខ្លួនពិតប្រាកដ មិនមែនជាស្ត្រីលោភលន់ហួសហេតុនោះទេ។
៥) មានចរិយាមារយាទសមរម្យ ចេះគោរពចាស់ទុំ រៀមច្បង មិនតម្កើងឫកឆ្មើងឆ្មៃ ឬមើលងាយអ្នកដទៃ។ លើសពីនេះ ជាស្ត្រីដែលមានសម្តីពីរោះ និងដឹងខុសដឹងត្រូវ។
៦) ចេះបម្រើប្តី ដឹងទុក្ខធុរៈប្តី…។
៧) ស្រ្តីដែលមានកូន ដោយមិនគួរយកស្រ្តីអា អត់កូន
ស្ត្រីល្អគ្រប់លក្ខណ៍មិនងាយរកបាននោះទេ ដូចពាក្យធនញ្ជ័យនិយាយថា«នាងទាំងអស់នេះ មិនមែនជាស្រីទេ សុទ្ធតែជាញី» មានន័យថាស្ត្រីមិនងាយអនុវត្តន៍តាមក្រឹត្យក្រមរបស់ខ្លួនឲ្យបានបរិបូរណ៍ឡើយ៕
ប្រភព៖«យល់ដឹងអំពីជីវិតអាពាហ៍ពិពាហ៍»រៀបរៀង ដោយ ភិក្ខុ គូ សុភាព
Tag:
គូ សុភាព
ស្ត្រីល្អ
© រក្សាសិទ្ធិដោយ thmeythmey.com