ពីនេះ ពីនោះ
ចេកទុំ រស់នៅ​តំបន់​វាលលំហ​ដែលមាន​ដើមឈើ​រាយប៉ាយ​
11, Aug 2018 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
​ចេកទុំ  គឺជា​ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ មាន​មាឌ​មធ្យម ហើយ​បក្សី​ឈ្មោល ខ្លួន​មាន​ពណ៌​លឿង​ភ្លឺ មាន​ឆ្នូត​ខ្មៅ​ធំ​កាត់​តាម​ភ្នែក លើ​កន្ទុយ​និង​ចុង​ផ្ទាំង​ស្លាប​ពណ៌​ខ្មៅ​។ ចំណែក​បក្សី​ញី វិញ ជាទូទៅ​ខ្លួន​មាន​ពណ៌​លឿងខ្ចី នៅក្រោម​ពោះ​និង​មាន​ឆូតៗ ខ្មៅ​ជា​ជួរ​ពាសពេញ​។ ចេកទុំ ជា​បក្សី​មួយ​ប្រភេទ​ច្រើន​រស់នៅ​តាម​ព្រៃស្រោង ព្រៃរបោះ ព្រៃកោងកាង សួនច្បារ តំបន់​វាលលំហ​ដែលមាន​ដើមឈើ​រាយប៉ាយ​។ រីឯ​របាយ​រស់នៅ​វិញ គឺ​មាននៅ​គ្រប់​ទីកន្លែង និង​មាន​វត្តមាន​ពេញ​មួយឆ្នាំ​នៅតាម​តំបន់​ខាងលើ​។ បក្សី​នេះ​បន្ត​ពូជ​ចាប់ពី​ខែធ្នូ ដល់​ខែមិថុនា​។



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com