ពីនេះ ពីនោះ
ចេកទុំ រស់នៅតំបន់វាលលំហដែលមានដើមឈើរាយប៉ាយ
× ចេកទុំ គឺជាឈ្មោះសត្វស្លាបមួយប្រភេទ មានមាឌមធ្យម ហើយបក្សីឈ្មោល ខ្លួនមានពណ៌លឿងភ្លឺ មានឆ្នូតខ្មៅធំកាត់តាមភ្នែក លើកន្ទុយនិងចុងផ្ទាំងស្លាបពណ៌ខ្មៅ។ ចំណែកបក្សីញី វិញ ជាទូទៅខ្លួនមានពណ៌លឿងខ្ចី នៅក្រោមពោះនិងមានឆូតៗ ខ្មៅជាជួរពាសពេញ។ ចេកទុំ ជាបក្សីមួយប្រភេទច្រើនរស់នៅតាមព្រៃស្រោង ព្រៃរបោះ ព្រៃកោងកាង សួនច្បារ តំបន់វាលលំហដែលមានដើមឈើរាយប៉ាយ។ រីឯរបាយរស់នៅវិញ គឺមាននៅគ្រប់ទីកន្លែង និងមានវត្តមានពេញមួយឆ្នាំនៅតាមតំបន់ខាងលើ។ បក្សីនេះបន្តពូជចាប់ពីខែធ្នូ ដល់ខែមិថុនា។
ដកស្រង់ពីសៀវភៅ៖ សត្វស្លាបនៃប្រទេសកម្ពុជា, រៀបរៀងដោយលោកតាន់ សេដ្ឋា និង កូលីន ភូល
Tag:
បក្សីនៅប្រទេសកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com