តើ​មាន​មូលហេតុ​អ្វីខ្លះ​ដែល​ពលរដ្ឋ​ត្រូវតែ​ស្វែងរក​ការសិក្សា​រៀនសូត្រ​?
ពីនេះ ពីនោះ / មិនយល់...!
តើ​មាន​មូលហេតុ​អ្វីខ្លះ​ដែល​ពលរដ្ឋ​ត្រូវតែ​ស្វែងរក​ការសិក្សា​រៀនសូត្រ​?
11, Aug 2018 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការអប់រំ និយាយ​ឲ្យ​សាមញ្ញ​គ្មានអ្វី​ចម្លែក​នោះទេ​។ ប៉ុន្តែ នៅពេលដែល​ក្រពះ​ចេះតែ​ឃ្លាន  ហោ​ប៉ាវ​អត់លុយ ក្នុងផ្ទះ​គ្មាន​ស្បៀងអាហារ​គ្រប់គ្រាន់ មនុស្ស​ចេះតែ​នាំគ្នា​បោះ​គំនិត​ចង់​រៀន​ទៅមួយ​ឡែក ហើយ​ផ្ដើម​គិត​រក​វិធី​ដើម្បី​បំពេញតម្រូវការ​ប្រចាំថ្ងៃ​ទាំងនោះ​។ ការគិត​បែប​នោះ​មិនមែនជា​កំហុស ប៉ុន្តែ​អ្វីដែល​គួរ​គិត​គឺ​សង្គម​មិនអាច​គ្មាន​អ្នកចេះដឹង​។  ចំណែក​មូលហេតុ​ដែល​ស​ង្គ​ម​ត្រូវការ​អ្នកចេះដឹង គឺ​មកពី​មូលហេតុ​ដូចជា​៖



​ជាទូទៅ អ្នក​ដែល​មិន​បានទទួល​ការអប់រំ គឺ​ភាគច្រើន​ជា​បុគ្គល​ដែល​គ្មាន​គំនិត​បង្កើត​ថ្មី បង្កើត​ស្នាដៃ ដែលជា​ទេពកោសល្យ​របស់ខ្លួន​ឲ្យ​ក្លាយជា​កោសិការ​របស់​សង្គម​បាន​។ ជា​បុគ្គល​មិនអាច​ធ្វើខ្លួន​ឲ្យ​មានគុណ​ប្រយោជន៍​ធំ​សម្រាប់​ជាតិ​បាន​។ ខ្វះ​ភាពឈ្លាស់វៃ គ្មាន​ទំនុកចិត្ត គ្មាន​ឆន្ទៈ​មោះមុត អង់អាច​ក្លាហាន ក្នុង​កិច្ចការ​អភិវឌ្ឍ​ប្រទេសជាតិ មិនអាច​ទប់​រាល់​សក​ម្ម​ភាព អសកម្ម​ក្នុងសង្គម​។​

​អ្នក​មិនបាន​ទទួល​ការអប់រំ តែងតែ​ខ្វះ​នូវ​បញ្ញា​ស្មារតី​ត្រិះរិះ​ពិចារណា សម្បូរ​អាកប្បកិរិយា​ប្រកបដោយ​អសីលធម៌ ព្រោះតែ​គ្មាន​ទំនាក់ទំនង​ទៅនឹង​ប្រព័ន្ធ​ខួរក្បាល រវាង​សកម្មភាព ពាក្យសម្ដី និង​សមត្ថភាព​គិត​។   ជា​បុគ្គល​មិនសូវ​កើតមាន ស្មារតី​សាមគ្គីភាព ភាតរភាព មនុស្សធម៌ អហិង្សា លទ្ធិប្រជាធិបតេយ្យ និង​មិន​បង្កើតឡើង​នូវ ការស្រឡាញ់ ថែរក្សា​ការពារ​អត្តសញ្ញាណ​ជាតិ​ប្រកបដោយ​បញ្ញា ដែលជា​ដូង​ព្រលឹង​របស់​ជាតិ​។

​ហេតុផល​ទាំងនេះ​នឹងធ្វើ​ឲ្យ អរិយធម៌​ធ្លាក់ចុះ​, បាត់បង់​សេចក្ដីថ្លៃថ្នូរ និង​កិត្តិយស​របស់​ជាតិ​, ប៉ះពាល់​ដល់​ប្រព័ន្ធ​អប់រំ​របស់​សង្គម​, បាត់បង់​សេវា​សង្គម​, ក្លាយជា​សង្គម​សម្បូរ​មនុស្ស​បាក់​ទឹកចិត្ត ឈឺចាប់​ក្នុង​ចិត្ត អស់សង្ឃឹម​ក្នុង​ឆាកជីវិត​, ពិបាក​ក្នុង​ការកសាង​ប្រទេស​ឲ្យ​រីកចម្រើន​ឆាប់រហ័ស​, កើតមាន​ជំងឺ​ជាច្រើន និង​មាន​អ្នកមាន​វិបត្តិ​កាយសម្បទា រោគាព្យាធិ​ច្រើន ព្រោះ​មិនបាន​យល់ដឹង​ពី​របៀប​ថែ​រទាំ​សុខភាព​និង​ខ្វះ​អនាម័យ​។​


© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 43677 [1] => 61 [2] => តើ​មាន​មូលហេតុ​អ្វីខ្លះ​ដែល​ពលរដ្ឋ​ត្រូវតែ​ស្វែងរក​ការសិក្សា​រៀនសូត្រ​? [3] => content [4] => [5] => [6] => 0 [7] => 0 [8] => )