ពីនេះ ពីនោះ
ការនិយាយ​រឿង​ផ្លូវភេទ ជាមួយ​កូន​ពេញវ័យ​?
11, Aug 2018 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្មេង​ជំទង់ និង​បញ្ហា​ផ្លូវភេទ​... ពាក្យ​នេះ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ប្រហែលជា​ពិបាក​ស្តាប់ និង​កម្រ​មាន​ឪពុកម្តាយ​ណា ហ៊ាន​និយាយ​អប់រំ​កូន អំពី​រឿង​ផ្លូវភេទ​នោះទេ ប៉ុន្តែ អ្នក​គួរតែ​និយាយ ដើម្បី​កុំ​ឲ្យ​គេ​ដើរ​ខុស ឬ​ជ្រុលខ្លួន​។​


​ការនិយាយ​អប់រំ​កូន អំពី​បញ្ហា​ផ្លូវភេទ គឺជា​រឿង​សំខាន់​ណាស់ ដូច្នេះ ឪពុកម្តាយ​គួរតែ​ជម្នះ ភាព​ខ្មាស់អៀន ហើយ​ព្យាយាម​ពន្យល់​កូន​ម្តង​បន្តិចៗ​។ ការនិយាយ​រឿងនេះ អាចធ្វើ​កូន​ចេះ​ថែរក្សា​ខ្លួន និង​ប្រពៃណី​ខ្មែរ​ទៀតផង ហើយ​ទោះបីជា​គេ​ជ្រុលជ្រួស​ខ្លួន ក៏​គេ​ចេះ​ការពារ មិន​ឲ្យ​ឆ្លង​ជំងឺ​កាមរោគ ជំងឺថ្លើម ឬ​មេរោគ​អេដស៍​ដែរ​។​

​បើ​និយាយ​ពី​វិធីសាស្ត្រ យើង​ពិតជា​គ្មាន​ដំបូន្មាន​អ្វី​ជាពិសេស​នោះទេ ហើយ​ការណែនាំ ក៏​ទាមទារ​ពេលវេលា​សមស្រប​ផងដែរ ដូចជា ពេល​មើល​ទូរទស្សន៍​ប៉ះចំ​ឈុត​ឆាក​ស្នេហា ការ​អោបថើប ឬ​ការ​រត់តាម​គ្នា​ដោយ​មិនបាន​រៀបការ ជាដើម គឺ​អ្នក​អាច​លើកយក​វា មក​ពន្យល់​ណែនាំ​កូន​បាន​។​

​ដំបូង កូន​ប្រហែលជា​អៀន មិន​ចង់​ស្តាប់ ប៉ុន្តែ យូរ​ទៅ គេ​ច្បាស់​ជា​សួរ​អ្នក​វិញ​ជាមិនខាន​ឡើយ​៕

ផ្តល់​សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com