ពីនេះ ពីនោះ
ក្រម​ង៉ុ​យ​៖ មនុស្ស​ឥឡូវ យកខុស​ជា​ត្រូវ យក​ឆ្កួត​ធ្វើជា
07, Feb 2019 , 8:55 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ព្រះ​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុ​យ គឺជា​អ្នកនិពន្ធ និង​ជា​ស្តេច​ឧបករណ៍​សាដៀវ​ខ្មែរ ដ៏​ចំណាន​ម្នាក់ នា​សម័យ​អាណានិគម​បារាំង​។ កំណាព្យ​របស់​លោកតា ត្រូវបាន​ប្រជាជន​ខ្មែរ​ជាច្រើន​ទទួលស្គាល់ថា នៅតែ​អាចយ​កមក​អប់រំ​កូនចៅ​ខ្មែរ​នា​សម័យ​បច្ចុប្បន្ន​។ បណ្តាំ​ក្រម​ង៉ុ​យ​នៅ​ទំព័រ​ដំបូង លោកតា​បាន​រំលេច​ពី​អំពើ​ផ្តេសផ្តាស​របស់​មនុស្ស​មួយចំនួន​នៅក្នុង​សង្គម ដែល​ធ្វើ​ទង្វើ​ខុសឆ្គង ដោយ​យល់ថា ជា​អំពើ​ត្រឹមត្រូវ​ទៅវិញ​។


    
​ដ្បិត​មនុស្ស​ឥឡូវ         យកខុស​ជា​ត្រូវ       យក​ឆ្កួត​ធ្វើជា 
​អំពើអាក្រក់              ឡិកឡក់​លីលា       ព្រហើន​ពាន​ពារ
                               អាង​មាស​អា​ងប្រាក់​។​

​អាង​ព្រើល​អាង​ប្រាជ្ញ អាង​កោង​អាង​កាច   អាង​កាប់​អាង​ចាក់​
​អាង​ជើង​អាង​ដៃ       អាង​វាយ​ទាត់​ធាក់     អាង​គុក​ច្រ​វ៉ា​ក់​
                              ម៉ាស៊ីន​កាត់​ក​។

​អាង​សុទ្ធតែ​ខុស      កូន​អើយ​ចាំ​ចុះ          អាង​នោះ​មិនល្អ
​អ្នក​គិត​ឲ្យ​ល្អិត        ដ្បិត​ស្រុក​លោក​ក្រ     ប្រមាណ​តំណ
                             ត​ជា​ទំនុក​។​[…] 

​ប្រភព​៖  បណ្តាំ​ក្រម​ង៉ុ​យ      


Tag:
 ក្រម​ង៉ុ​យ​
  ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com