ជាតិ
សម្តេច ហ៊ុន សែន​៖ មន្ត្រី​ខ្លះ​មិនទាន់បាន​មើល​ឯកសារ​ផង តែ​ឆ្លើយ​លឿន​ថា ទទួលបាន​ហើយ​សម្តេច​!
16, Dec 2016 , 11:34 am        
រូបភាព
ដោយ:
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  បាន​បរិយាយ​ពី​ការប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម មាន Facebook និង WhatsApp  ជាដើម  ដើម្បី​ធ្វើ​ការងារ​ជាមួយ​មន្ត្រី​របស់ខ្លួន ដោយ​សម្តេច បាន​បង្កើតជា Group សម្រាប់​ទាក់ទង​មន្ត្រី​។ ប្រមុខ​រដ្ឋាភិបាល​រូបនេះ ​រិះគន់​មន្ត្រី​ខ្លះ​ថា នៅពេលដែល​សម្តេច​បញ្ជូន​ឯកសារ​ចូលទៅក្នុង Group ម្តងៗ មន្ត្រី​ខ្លះ មិនទាន់បាន​មើល​ខ្លឹមសារ ឬ​ឯកសារ​មិនទាន់​ផ្ញើ​ទៅ​អស់​ផង ឆ្លើយ​លឿន​ពេក​ថា «​ទទួលបាន​ហើយ​សម្តេច​»​។​



​ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី ក៏​មិន​ត្រូវចិត្ត​ចំពោះ​មន្ត្រី​ខ្លះទៀត ដែល​យឺតយ៉ាវ​ក្នុងការ​ឆ្លើយតប ហើយ​សម្តេច​ស្នើ​ឲ្យ​មន្ត្រី​ទាំងនោះ​កែប្រែ​ទម្លាប់​នេះ​។

​ស្តាប់​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​ថ្មី​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កាលពី​ថ្ងៃទី  ១៥ ខែធ្នូ​ ខាងក្រោម៖







Tag:
 ហ៊ុន សែន​
  មន្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com