ព័ត៍មានសុខភាព
សុខភាព៖​ មាន​ផ្ទៃពោះ ឡើង​ទម្ងន់​ខ្លាំង​? នេះ​ណែ​ដំណោះស្រាយ​!
06, Jan 2019 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​ឡើង​ទម្ងន់​ខ្លាំងពេក អំឡុងពេល​មាន​ផ្ទៃពោះ​មែន​ទេ​? បើ​មែន សូម​ក្រឡេកមើល​ការថែទាំ​ខ្លួន និង​សុខភាព​របស់​អ្នក និង​កូន តាមរយៈ​អត្ថបទ​ខាងក្រោម​នេះ​។​

 
​អ្នក​ត្រូវ​ដឹងថា អំឡុងពេល​មាន​ផ្ទៃពោះ ស្ត្រី​ជា​ម្តាយ​គេច​មិន​ផុត ពី​ការឡើង​គីឡូ​នោះទេ ពីព្រោះ តែ​ជាស​ញ្ញា​នៃ​ភាពល្អប្រសើរ នៃ​សុខភាព​របស់​អ្នក និង​កូន ប៉ុន្តែ ប្រសិនបើ​អ្នក​ឡើង​គីឡូ​ច្រើនពេក នោះ​វា​ពិតជា​មិនល្អ​នោះទេ​។​
 
​ខាងក្រោម​នេះ គឺជា​គន្លឹះ​មាស​មួយចំនួន ដែល​អ្នក​គួរតែ​ធ្វើតាម ដើម្បី​កាត់បន្ថយ​ការឡើង​ទម្ងន់ និង​រក្សា​ទម្ងន់​ឲ្យ​បានល្អ ៖
 
១. ញ៉ាំ​អាហារ​ទៀងទាត់​ពេលវេលា និង​ក្នុង​បរិមាណ​សមរម្យ​
២. កត់ត្រា​តារាង​អាហារ និង​អ្វីដែល​អ្នក​ញ៉ាំ រួច​យកទៅ​សួរ​គ្រូពេទ្យ​ជំនាញ​របស់​អ្នក​
៣. អ្នក​គួរតែ​ញ៉ាំ​ទឹកដោះគោ ហើយ​ចៀសវាង​ភេសជ្ជៈ​មាន​ជាតិ​ផ្អែមៗ​
៤. ហាត់ប្រាណ​ជាប្រចាំ​
៥. បញ្ចេញ​សកម្មភាព​តិចតួច​ឲ្យ​បាន​ច្រើន​
៦. ចៀសវាង​ការ​ញ៉ាំ​ផ្អែម​
៧. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​
៨. សម្រាក ដើម្បី​យក​កម្លាំង​ថាមពល​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com