ពីនេះ ពីនោះ
កំណាព្យ៖ សែន​ចិន ធ្លាក់​ភ្នែក​ខ្មែរ​?
05, Feb 2019 , 6:19 pm        
រូបភាព
ដោយ: ថ្មីៗ

​កំណាព្យ​បទ កាកគតិ​
​ដោយ​ប៉ា​កា​ខ្មៅ​
 
-​ច្រើន​ឆ្នាំ​ឃើញ​ជាក់​ ​សែន​ចិន​ភ្នែក​ធ្លាក់​
​ស្រវឹង​ច្រើន​ខ្មែរ​ ​ខ្លះ​ផឹក​ដល់​ជ្រុល​
​ពុល​ឈឺ​រាប់​ខែ​ ​ចិន​ខ្លះ​ផឹក​តែ​
​ចប់​សែន​ធ្វើការ​។​


 
-​ផឹក​យ៉ាប់​ចិន​ក្លាយ​ ​ផឹក​ដល់​ចោល​បាយ​
​មិនមែន​ធម្មតា​ ​ស្រវឹង​ជួប​គ្រោះ​
​ខ្លះ​រស់​ពិការ​ ​ស្លាប់ចោល​គ្រួសារ​
​មេម៉ាយ​កំព្រា​។​
 
-​ខ្លះ​ស្រវឹង​ខ្លាំង​ ​បើកឡាន​ប្រណាំង​
​ល្បង​កម្លាំង​គ្នា​ ​មិន​គោរព​ច្បាប់​
​ស្លាប់​យ៉ាង​វេទនា​ ​ខ្លះ​នៅរស់​ជា​
​តែ​ត្រូវ​ជាប់គុក​។​
 
-​ព្រោះតែ​សុរា​ ​បង្ក​ហិង្សា​
​គ្រួសារ​រង​ទុក្ខ​ ​បាត់​ភាពកក់ក្តៅ​
​រស់​មិន​ពេញមុខ​ ​សុរា​វាយលុក​
​បាត់​សុខ​សិរី​។​
 
-​ព្រះពុទ្ធ​ផ្តាំ​ថា​ ​រឿង​ល្បែង​ស្រី​ស្រា​
​មិនដែល​សុខ​អី​ ​គ្មាន​ភាព​ចម្រើន​
​មានតែ​ក្រក្រី​ ​ខ្មែរ​ទាំងប្រុស​ស្រី​
​ឈប់​ផឹក​បាន​អត់​?
 
 

© រក្សាសិទ្ធិដោយ thmeythmey.com