ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហើមដៃជើង ក្រោយពីត្រូវរបួស អ្នកគួរធ្វើបែបណា?
× ការរងរបួស អាចមកដោយគ្មានការអញ្ជើញនោះឡើយ។ ដើរចុះជណ្តើរ ក៏អ្នកអាចរបួស ឬហើមជើង ទាត់បាល់ ក៏ធ្វើឲ្យអ្នកប្រឈមនឹងការហើមជើងផងដែរ។
តើអ្នកគួរធ្វើបែបណា ក្រោយពេលរងរបួស ហើយហើមដៃជើងនោះ?
១. ស្អំនឹងក្រណាត់ត្រជាក់
វាអាចនឹងធ្វើឲ្យស្រក់ហើម បានយ៉ាងមានប្រសិទ្ធភាព។ អ្នកអាចយកទឹកកករុំនឹង ក្រណាត់ស្អាត ឬកន្សែង រួចយកមកស្អំជើងឲ្យបានបួនប្រាំនាទី ក្នងរយៈពេលពីរបីម៉ោងម្តង។
២. លើកឲ្យខ្ពស់
អ្នកគួរតែលើកដៃ ឬជើងដែលហើមនោះ ឲ្យខ្ពស់ជាងបេះដូងរបស់អ្នក ដើម្បីកាត់បន្ថយការហូរឈាមទៅកាន់ជើង ដែលនាំឲ្យវាកាន់តែហើម។
៣. អ្នកអាចពាក់បង់រុំ ឬប្រដាប់ទប់ តាមគ្រូពេទ្យនាំ
ក្នុងករណីមួយចំនួន គ្រពេទ្យអាចនឹងរុំ ឬប្រើប្រដាប់ពាក់នានា ដើម្បីជួយឲ្យដៃជើងរបស់អ្នកលែងសូវមានចលនា និងកាត់បន្ថយការហើម។
៤. ត្រាំទឹកក្តៅឧណ្ហៗ
វិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយទៀត គឺត្រាំនៅក្នុងទឹកក្តៅឧណ្ហៗ ឲ្យបាន ២០ នាទីក្នុងមួយថ្ងៃ ដើម្បីបំបាត់ការឈឺចាប់ និងហើម។ ប៉ុន្តែ បើរបួសនោះដាច់រលាត់ខ្លាំង មានខ្ទុះ ឬឈាម អ្នកមិនគួរធ្វើបែបនេះឡើយ។
៥. ញ៉ាំថ្នាំ និងធ្វើតាមវេជ្ជបញ្ជា
គ្រូពេទ្យប្រហែលជាណែនាំឲ្យអ្នក សម្រាក និងមិនធ្វើចលនា ហើយលេបថ្នាំ ដូច្នេះ អ្នកត្រូវប្រាកដថា អ្នកបានធ្វើតាមការណែនាំ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com