ពីនេះ ពីនោះ
ទទួលស្គាល់ និងផ្តល់តម្លៃស្ត្រីបម្រើការតាមផ្ទះផង!
× គ្រួសារមួយចំនួននៅរាជធានីភ្នំពេញ និងតាមតំបន់ប្រជុំជននានា មិនមានពេលរៀបចំកិច្ចការផ្ទះរបស់ខ្លួនបានត្រឹមត្រូវនោះឡើយ។ ការងារស្ត្រីបម្រើតាមផ្ទះ ជាការងារដែលគេត្រូវការបំផុត ប៉ុន្តែវាក៏ជាការងារដែលគេពិបាករកមនុស្សផងដែរ។
ហេតុអ្វីបានជាយើងមានការពិបាករកស្ត្រីបម្រើការងារតាមផ្ទះ? ពិតណាស់ ការសម្របខ្លួនទៅធ្វើការនៅក្រុមគ្រួសារមួយមិនមែនជារឿងងាយស្រួលនោះឡើយ ប៉ុន្តែស្ត្រីប្រកបកិច្ចការបម្រើការតាមផ្ទះ ចង់បានការទទួលស្គាល់ និងផ្តល់តម្លៃពីសង្គមខ្លាំងណាស់។ ស្ត្រីបម្រើការតាមផ្ទះជាច្រើនត្អូញត្អែរថា ក្រៅពីកម្រិតប្រាក់ខែទាប និងមិនមានគោលការណ៍តម្លើងច្បាស់លាស់ ពួកគេក៏តែងតែទទួលរងនូវការមើលងាយ មើលថោកផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com