«​កាយ​ត្រូវ​ឈឺ ជីវិត​ត្រូវស្លាប់​»! ​គួរ​រស់នៅ​ដោយ​របៀប​ណាទើបមានតម្លៃ?​

ពីនេះ ពីនោះ / មិនយល់...!
«​កាយ​ត្រូវ​ឈឺ ជីវិត​ត្រូវស្លាប់​»! ​គួរ​រស់នៅ​ដោយ​របៀប​ណាទើបមានតម្លៃ?​
08, Jul 2018 , 8:59 pm         3203
រូបភាព
ដោយ: ថ្មីៗ
«​កាយ​ត្រូវ​ឈឺ ជីវិត​ត្រូវស្លាប់​» នេះ​ជា​រឿង​ដែល​មនុស្ស​មិនអាច​គេចផុត​ឡើយ​ ប៉ុន្តែ ក៏​មិនមែន​រស់នៅ ដើម្បី​រង់ចាំតែ​ថ្ងៃ​ស្លាប់ ឬគ្រាន់​តែ​កំដរ​ជីវិត​នោះទេ​។ អ្វីដែល​អ្នក​គួរ​ធ្វើ​នៅពេលនេះ គឺ​ត្រូវ​រស់នៅ​ដោយមាន​ក្តីសង្ឃឹម​ជាមួយនឹង​គោលដៅ​ច្បាស់លាស់ ហើយ​ចាប់ផ្តើម​លើកទឹកចិត្ត​ខ្លួនឯង ជឿជាក់​លើ​ខ្លួនឯង និង​ស្វែងរក​ជំនួយ​ជា​គំនិត​ពី​អ្នកដទៃ​មក​ត្រិះរិះ បន្ទាប់មក​អនុវត្តន៍​សកម្មភាព​ប្រចាំថ្ងៃ​ទៅតាម​ផែន​របស់​អ្នក​។​



​លើសពីនេះទៅទៀត កើតជា​មនុស្ស​មិនត្រូវ​បង្កបញ្ហា​ដល់​សង្គម និង​រស់នៅ​ដោយ​ពឹងផ្អែកតែជំនួយ​ពី​សង្គម​រហូត​នោះទេ​។ តែ​ផ្ទុយ​មកវិញ ត្រូវ​រស់នៅ​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ និង​មាន​គុណធម៌ ហើយ​ត្រូវ​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ក្លាយជា​ធនធានមនុស្ស​ដ៏មាន​ចំណេះដឹង, ជំនាញ និង​សមត្ថភាព​ពិតប្រាកដ ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍន៍​សង្គម​វិញ​៕


© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង