ពីនេះ ពីនោះ
ដង្ហើម​ទឹកជា​អ្វី​?
19, Jul 2018 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ដង្ហើមទឹក​គឺជា​លំហូរ​ទឹកសាប​នៅក្រោម​ដី​។ ដង្ហើមទឹក​ត្រូវ​ផ្គត់ផ្គង់​ដោយ​ទឹកភ្លៀង​ដែល​ជ្រាបចូល​ទៅក្នុង​ដី​។​ដង្ហើមទឹក​ហូរ​លឿន ឬ​យឺត​អាស្រ័យ​ដោយ​ធម្មជាតិ​នៃ​ស្រទាប់ដី​ខាងក្រោម​។ ទឹក​នោះ​លេចចេញ​មកលើ​ផ្ទៃដី​ជា​ប្រភពទឹក ឬ​ជា​ផ្លូវទឹក ឬក៏​ស្ថិតនៅ​កប់​ជាប់​ក្នុង​ដី​ជា​រៀងរហូត​។​បើ​ចង់បាន​ទឹក យើង​ត្រូវ​ទៅរក​ប្រភព​វា​ដោយ​ជីក​អណ្ដូងយោង ឬ​អណ្ដូងស្នប់​។​ទឹក​អាច​នៅក្នុង​ដង្ហើមទឹក​រហូតដល់​រាប់ពាន់​ឆ្នាំ​។​



(​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​ទទួលបាន​សិទ្ធិ​ដកស្រង់ និង​ផ្សព្វផ្សាយ​បន្ត​ពី​អង្គការ​ស៊ី​ប៉ា​។
​អត្ថ​ប​បទ​ខាងលើ​ត្រូវបាន​ដកស្រង់​ចេញពី​សៀវភៅ​ដែលមាន​ចំណងជើង​ថា​៖​ស្វែងយល់​ពី​បរិស្ថាន​យើង​។
​សូម​ចូលរួម​ជួយ​ជាវ​សៀវភៅ​ដែល​បោះពុម្ព​ដោយ​អង្គការ​ស៊ី​ប៉ា​។
​អង្គការ​ស៊ី​ប៉ា គឺជា​អង្គ​ការជួយ​ជំរុញ​ការអាន​យ៉ាងខ្លាំង​ក្លា​នៅក្នុង​ប្រទេស​កម្ពុជា​)​។​





© រក្សាសិទ្ធិដោយ thmeythmey.com