បទចម្រៀងប្រពៃណីដែលមានចំណងជើងថា «ក្រសាំងទាប» ត្រូវបានរក្សាទុកនៅក្នុងសារមន្ទី Musee de la Parole et du Geste នៃសាកលវិទ្យាល័យប៉ារីស។ យោងតាមបណ្ណាល័យជាតិបារាំង Gallica បទនេះ ច្រៀងដោយអ្នកចម្រៀងស្ត្រីម្នាក់ឈ្មោះ Nouy នៃវង់ភ្លេងមហោរី កាលពីសម័យបារាំង។
សូមស្តាប់សំឡេង៖
ឯកសារជាសំឡេងនេះ ត្រូវបានបង្ហាញនាពិព័រណ៌ Exposition Coloniale Internationale កាលពីឆ្នាំ១៩៣១ នៅសារមន្ទីរ Musee de la Parole et du Geste ។ វាស្ថិតក្នុងសំណុំឯកសារស្រាវជ្រាវ Asie Indochine ចន្លោះពីឆ្នាំ១៨៨៧ ដល់ឆ្នាំ១៩៥៤ ។