តើ​យើង​គួរ​មោទកភាព​នឹង Brand បរទេស​ខ្លាំង​ដែរឬទេ​?
រូបត្លុក
តើ​យើង​គួរ​មោទកភាព​នឹង Brand បរទេស​ខ្លាំង​ដែរឬទេ​?
10, Oct 2018 , 6:59 pm        
រូបភាព
​ភ្នំពេញ​៖ ផលិតផល​ម៉ាក​បរទេស​ចូល​ស្រុក​ខ្មែរ មិនមែនជា​រឿង​អាក្រក់​ទេ ព្រោះ​វត្តមាន​ក្រុមហ៊ុន​បរទេស​ជួយ​លើកតម្កើង​មុខមាត់ ផ្តល់​ការងារ និង​ជួយ​ចែករំលែក​ចំណេះដឹង ចំណេះធ្វើ​ទៅកាន់​បុគ្គលិក និង​កម្មករ​ខ្មែរ​ដែរ​។ ​



តែ​អ្វីដែល​កូន​ខ្មែរ​ត្រូវ​យកចិត្តទុកដាក់ គឺថា កូន​ខ្មែរ​គួរ​នាំគ្នា​ផលិត និង​លើកតម្កើង​ផលិតផល​ខ្មែរ ជាជាង​នាំគ្នា​ទិញ និង​សប្បាយ​ជាមួយ​ផលិតផល​បរទេស​។ ទិញ​ផលិតផល​ខ្មែរ ជួយ​បង្កើត​ការងារ​ជូន​ខ្មែរ ទិញ​ផលិតផល​បរទេស ជួយ​បង្កើត​ការងារ​ឲ្យ​បរទេស​។

ដូច្នេះ បើ​ក្រុមហ៊ុន​បរទេស ឬ Brand បរទេស​ចូល​កម្ពុជា​កាន់តែច្រើន ពេលនោះ ថវិកា​ខ្មែរ​ហូរ​ចេញទៅ​ប្រទេស​គេ​កាន់តែច្រើន​។ ចូរ​នាំគ្នា​គិត នាំគ្នា​បង្កើត នាំគ្នា​គាំទ្រ អ្វី​ដែលជា​របស់​ខ្មែរ​៕

Tag:
 រូបត្លុក
© រក្សាសិទ្ធិដោយ thmeythmey.com