ពីនេះ ពីនោះ
តើ «​ឧស្ម័ន​ផ្ទះ​កញ្ចក់​» មានន័យ​ដូចម្ដេច​?
08, Sep 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​ពាក្យ «​ឧស្ម័ន​ផ្ទះ​កញ្ចក់​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​



​ពាក្យ «​ឧស្ម័ន​ផ្ទះ​កញ្ចក់​» Greenhouse gas (GHG) ជា​ឧស្ម័ន​ដែលមាន​នៅក្នុង​បរិយាកាស ដែល​កើតឡើង​ដោយ​ធម្មជាតិ​ឬ​ដោយ​សកម្មភាព​មនុស្ស ហើយ​ដែល​ស្រូបយក និង​បញ្ចេញ​រស្មី​តាម​ជំហាន​រលក​ជាក់លាក់​ក្នុង​ជំហាន​រលក​នៃ​រំភាយ​រស្មី​កម្តៅ​ក្រហម​អាំង​ហ្វ្រា​ដែល​ភាយ​ចេញពី​ផ្ទៃផែនដី​បរិយាកាស និង​ពពក​។ បាតុភូត​ទាំងនេះ​បង្កឱ្យមាន​ផល​ផ្ទះ​កញ្ចក់​។​
 
​ចំហាយ​ទឹក​(H2O)​ឧស្ម័ន​កាបូ​និក​(CO2)​ឌីអាសូតម៉ូណូអុកស៊ីត​(N2O)​មេតាន​(CH4)​និង​អូ​សូន​(O3) ជា​ឧស្ម័ន​ផ្ទះ​កញ្ចក់​ចម្បងៗ​នៅក្នុង​បរិយាកាស របស់​ផែនដី​។ ក្រៅពីនេះ មាន​ឧស្ម័ន​ផ្ទះ​កញ្ចក់​មួយចំនួន​នៅក្នុង​បរិយាកាស ដែល​បង្កើតឡើង​ដោយ​មនុស្ស​ទាំងស្រុង ដូចជា​ហា​ឡូ​កាបួ និង​សារធាតុ​ដទៃទៀត​ដែល​ផ្ទុក​ក្លរ​និង​ប្រូ​ម គឺ​ស្ថិតក្រោម​ការគ្រប់គ្រង​នៃ​ពិធីសារ​ម៉ុងរ៉េអាល់​។ ក្រៅពី CO2 N2O និង CH4​ពិធីសារ​ក្យូ​តូ គ្រប់គ្រង​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដទៃទៀត ដូចជា ស៊ុ​ល​ភួ​អ៊ិ​ច​សា​ភ្លុយអ​រីត​(SF6) អ៊ី​ដ្រូ​ភ្លុយអ​រ៉ូ​កាបួ​(HFCs) និង​ពែរ​ភ្លុយអ​រ៉ូ​កាបួ​(PFCs)​។​
 
​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕
 
 
 
 
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com