ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ភេសជ្ជៈ​ប៉ូវ​កម្លាំង​មិនមែន​ប្រាកដថា​មាន​ប្រយោជន៍​រហូត​នោះទេ​
23, Nov 2018 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​ការសិក្សារ​បស់​អង្គការ​សុខភាព​ពិភពលោក​បាន និយាយថា ភេសជ្ជៈ​ប៉ូវ​កម្លាំង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​សាធារណៈ​ច្រើនណាស់​។​



​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ដូចជា គោ​ជុល និង Monster សុទ្ធ​តែមាន​ជាតិ​កាហ្វេ​អ៊ី​ន​ខ្ពស់​ណាស់​ដែលជា​របស់​ភ្ញោ​ច​ថាមពល និង​អារម្មណ៍​។ យ៉ាងណាមិញ វា​អាច​នឹង​ក្លាយទៅជា​រឿង​មួយ​ពេញនិយម​កាន់តែខ្លាំង​កាលពី ២០​ឆ្នាំមុន ជាពិសេស​ជាមួយ​មនុស្ស​វ័យក្មេង​ដែល​ប្រើ​វា​ដើម្បី​លាយ​ជាមួយនឹង​គ្រឿង​ស្រវឹង​ផ្សេង​។​

​អ្នកស្រាវជ្រាវ​បាន​បរិយាយ​នូវ​ការប្រឈមមុខ​នឹង​សុខភាព​មួយចំនួន​ដែល​បណ្តាលមកពី​ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ច្រើនៗ​បែបនេះ ព្រមទាំង​ការប្រឈមមុខ​ផ្សេងទៀត​នៅពេល​ញ៉ាំ​វា​ជាមួយ​គ្រឿង​ស្រវឹង​។​

​ការប្រឈមមុខ​ធ្ងន់ធ្ងរ​នៃ​ការ​ញ៉ាំ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើនៗ​មានដូចជា​៖
•    លើស​ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​ខ្លួន​ដែល​អាច​នាំ​ឲ្យ​លើស​សម្ពាធ​ឈាម ញ័រ​ទ្រូង ក្អួតចង្អោ ប្រកាច់ ឬ​ករណីខ្លះ​អាច​ស្លាប់​បានដែរ​
•    មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២
•    អាច​រលូត​កូន កូន​កើត​មិន​គ្រប់​ទម្ងន់ និង​កូន​ស្លាប់​ក្នុង​ផ្ទៃ​
•    ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ និង​បេះដូង​សរសៃឈាម​របស់​ក្មេង និង​មនុ​ស្សវ័យ​ជំទង់​
•    អាច​នឹងត្រូវ​ការប្រើប្រាស់​សារធាតុ​អ្វី​ផ្សេង​ដែល​គ្រោះថ្នាក់​
•    ខូចសុខភាព​មាត់​ធ្មេញ​
•    អាច​នឹង​តៅ​ជា​ធាត់​ជ្រុល​បាន​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com