ពីនេះ ពីនោះ
ព័ត៍មានសុខភាព
និស្សិតភាគច្រើនញៀននឹងការប្រើប្រាស់ទូរស័ព្ទ
× យោងទៅតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន Mail Online បានឲ្យដឹងថា និស្សិតចំណាយពេលរហូតដល់ ១០ម៉ោងឯណោះក្នុងមួយថ្ងៃលើការប្រើប្រាស់ទូរស័ព្ទដៃរបស់ពួកគេ។ លទ្ធផលនៃការសិក្សារបស់អាមេរិកមួយនេះបានបញ្ជាក់ថា មនុស្សវ័យក្មេងមួយចំនួនបានកើតជាអាការៈញៀននឹងការប្រើប្រាស់ទូរស័ព្ទរបស់ខ្លួនហើយ។
ការញៀននឹងការប្រើទូរស័ព្ទដៃគឺជាទម្លាប់មួយ ដែលអ្នកមិនអាចឈប់ប្រើប្រាស់ទូរស័ព្ទដៃបាន ទោះបីជាវាមានឥទ្ធិពលអវិជ្ជមានចំពោះភាពសប្បាយរីករាយរបស់យើងក៏ដោយ។
អ្នកដឹកនាំការសិក្សាថ្មីមួយនេះបានណែណាំថា រឿងនេះអាចកើតឡើងនៅពេលដែលអ្នកប្រើទូរស័ព្ទដៃឈានទៅដល់ចំណុចខ្ពស់មួយ ដែលពួកគេមិនអាចគ្រប់គ្រងការប្រើប្រាស់ទូរស័ព្ទរបស់ខ្លួនបានតទៅទៀត។ ផលវិបាកអវិជ្ជមានធ្ងន់ធញងររួមមានដូចជា សកម្មភាពគ្រោះថ្នាក់ដូចជា ការសរសេរសារក្នុងពេលបើកបរ។
ការសិក្សាចុងក្រោយមួយនេះបានធ្វើការសង្កេតទៅលើការប្រើប្រាស់ទូរស័ព្ទដៃ និងការញៀនរបស់និស្សិតជនជាតិអាមេរិក ១៦៤នាក់។ និស្សិតទាំងនោះបានប្រាប់ថា ការប្រើប្រាស់របស់ពួកគេមានរហូតដល់ ៩ម៉ោងក្នុងមួយថ្ងៃឯណោះ។ វាមានភាពខុសគ្នាគួរឲ្យកត់សម្គាល់មួយទៅលើពេលវេលាប្រើប្រាស់ទូរស័ព្ទនិស្សិតស្រីនិងប្រុស ដោយស្ត្រីប្រើប្រហែល ១៥០នាទីឡើងទៅក្នុងមួយថ្ងៃ។
សកម្មភាពដែលពួកគេធ្វើជាញឹកញាប់នោះមានដូចជា ការសរសេរសារ ការផ្ញើរអ៊ីម៉ែល ការបើកអ៊ីនធើណេត ការមើល Facebook និងការប្រើប្រាស់កម្មវិធីបណ្តាញសង្គមផ្សេងៗទៀតដូចជា Instagram និង Pinterest ជាដើម។ គេបានរកឃើញទៀតថា ស្ត្រីចំណាយពេលចុចសរសេរសារជាអក្សរយូរជាងបុរស ហើយក៏ទំនងជាមានអារម្មណ៍មិនល្អនៅពេលទូរស័ព្ទពួកគេជិតអស់ថ្មដែរ។ បុរសតែងចំណាយពេលលេងហ្គេមតាមទូរស័ព្ទយូរជាងស្ត្រីដែរ។
យ៉ាងណាមិញ ការសិក្សានេះមិនបានផ្តល់អំណះអំណាងថា រាល់សកម្មភាពទាំងអស់នេះអាចធ្វើឲ្យមនុស្សញៀននឹងការប្រើប្រាស់ទូរស័ព្ទដៃឡើយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com